ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ព័ត៌មានវិទ្យា​កំពុង​ធ្វើ​ឱ្យ​មាន​វិសមភាព​នៃ​ទ្រព្យសម្បត្តិ និង​ប្រាក់​ចំណូល

6 ឆ្នាំ មុន

អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មក​ហើយ ក្នុង​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន ជា​ពិសេស

រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ៖ អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មក​ហើយ ក្នុង​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន ជា​ពិសេស សហរដ្ឋអាមេរិក​កំពុង​កើនឡើង​នូវ​វិសមភាព​នៃ​ទ្រព្យសម្បត្តិ និង​ប្រាក់​ចំណូល ហើយ​ប្រាក់​ឈ្នួល​ដែល​ប្រែប្រួល​តាម​អតិផរណា​កើនឡើង​យឺត​បំផុត ។ ចំណែក​អ្នក​ចូល​និវត្តន៍​បាន​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​នៃ​អត្រា​ការ​ប្រាក់​សន្សំ​របស់​ពួក​គេ ។ រឿងរ៉ាវ​នេះ​បាន​កើតឡើង ខណៈ​ប្រាក់​ចំណេញ​សាជីវកម្ម និង​តម្លៃ​ភាគហ៊ុន​បាន​កើនឡើង​យ៉ាង​ខ្លាំង ។

យោង​តាម​ការ​ស្រាវជ្រាវ​របស់​លោក Mordecai Kurz សាស្ត្រាចារ្យ​ប្រចាំ​សាកលវិទ្យាល័យ Stanford បាន​បង្ហាញ​ថា ការ​ប្រែប្រួល​ទាំង​អស់នេះ គឺ​បណ្តាល​មក​ពី​ការ​កើនឡើង​នៃ​ព័ត៌មាន​បច្ចេកវិទ្យា​ដ៏​ទំនើប (IT) ។

លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា ៖« IT បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​តាម​មធ្យោបាយ​ជា​ច្រើន​ដូច​ជា ម៉ាស៊ីន​កុំព្យូទ័រ ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត និង​បច្ចេកវិទ្យា​ចល័ត ដែល​បាន​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ផ្សព្វផ្សាយ ការ​លក់រាយ​តាម​អន​ឡាញ ឧស្សាហកម្ម​ឱសថ និង​សេវាកម្ម​ពាក់ព័ន្ធ​នឹង​អតិថិជន​រាប់​មិន​អស់​ផ្សេង​ទៀត » ។

IT បាន​ធ្វើ​ឱ្យ​ជីវិត​កាន់តែ​ប្រសើរ​ឡើង ក៏​ប៉ុន្តែ​ដោយ​បើកដៃ​ឱ្យ​មានការ​កើនឡើង​នូវ​កម្លាំង​ផ្តាច់មុខ និង​សម្របសម្រួល​រាល់​ឧបសគ្គ​នានា ធ្វើ​ឲ្យ​វិស័យ​នេះ​មាន​ចំណុច​អវិជ្ជមាន​ដ៏​ធំ​លើ​សេដ្ឋកិច្ច សង្គម និង​ផល​ប៉ះពាល់​ដល់​នយោបាយ រួម​បញ្ចូល​ទាំង​ការ​រីក​រាលដាល​នៃ «​ព័ត៌មាន​មិន​ពិត » ឬ​ហៅ​ថា Fake News ។

សម្រាប់​អ្នក​ចាប់​ផ្តើមដំបូង​រចនាសម្ព័ន្ធ​នៃ​វិស័យ​IT អនុញ្ញាត​ឱ្យ​មានការ​បង្កើត​ឡើង​នូវ​កម្លាំង​ផ្តាច់មុខ ។ IT​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ដំណើរការ​នៃ​ការ​ផ្ទុក និង​ការ​បញ្ជូន​ទិន្នន័យ ហើយ​អ្នក​បង្កើត IT គឺជា​ម្ចាស់​តែ​មួយ​គត់​នៃ​បណ្តាញ​ព័ត៌មាន​សំខាន់​ៗ ដែល​ពួក​គេ​ធ្វើការ​យ៉ាង​សកម្ម​ដើម្បី​ការពារ​គូប្រជែង​ពី​ការ​ប្រើប្រាស់ ។ ក្រុមហ៊ុន IT អាច​ការពារ​កម្លាំង​ផ្តាច់មុខ​របស់​ពួក​គេ​បាន​តាម​រយៈ​ប៉ាតង់ ឬ​រក្សា​កម្មសិទ្ធិបញ្ញា ប៉ុន្តែ​មធ្យោបាយ​ទាំងនេះ​ទាមទារ​ឲ្យ​មានការ​បង្កើត​ពាណិជ្ជកម្ម​សាធារណៈដោយ​សម្ងាត់ ។ ដូច្នេះ​ហើយ​សម្រាប់​ហេតុផល​យុទ្ធសាស្ត្រ​ក្រុមហ៊ុន​ជា​ច្រើន​បាន​បដិសេធ​មិន​យក​ការ​ការពារ​ផ្នែក​ច្បាប់ និង​ពង្រីក​តួនាទី​ទីផ្សារ​លេចធ្លោ​មួយ ដោយ​បញ្ចេញ​នូវ​ការ​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ Software តាម​លំនាំ​ដើម ដើរតួ​នាទី​ជា​អ្នក​ដោះស្រាយ​ឧបសគ្គ​។ នៅ​ពេល​ដែល​បច្ចេកវិទ្យា​ថ្មី​ប្រកបដោយ​សក្ដានុពល​លេច​រូបរាង​ឡើង ក្រុមហ៊ុន​ធំ​ៗ​តែងតែ​ប្រកួតប្រជែង​ដើម្បី​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ប្រកួតប្រជែង​ដោយ​ខ្លួនឯង ឬ​ក៏​ការពារ​ពួក​វា ។

នៅ​ពេល​ក្រុមហ៊ុន​ប្រកបដោយ​ភាព​ច្នៃប្រឌិត​មួយ​បង្កើត​កម្មវិធី​កុំព្យូទ័រ​ដ៏​មាន​ឥទ្ធិពល វា​បាន​ក្លាយជា​គុណសម្បត្តិ​មួយ ។ ដោយសារ​តែ​តម្លៃ​នៃ​ការ​ដំណើរការ និង​រក្សា​ទុក​ព័ត៌មាន​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មួយ​ដែល​មានគុណ​ស​ម្ប​តិ្ត​ចំណាយ​លើ​ប្រតិបត្តិការ​តិច បែរជា​ទទួល​បាន​ប្រាក់​ចំណេញ​កើនឡើង​យ៉ាង​ឆាប់រហ័ស ដូច​ជា តួលេខ​នៃ​អ្នក​ប្រើប្រាស់​ច្រើន (Google និង Facebook ជា​ឧទាហរណ៍​ល្អ​មួយ​) ។ ការ​ចំណាយ និង​វិសាលភាព​នៃ​គុណសម្បត្តិ​ទាំងនេះ ស្ទើរតែ​គ្មាន​គូប្រជែង​ណាមួយ​អាច​យកឈ្នះ​ទៅ​រួច ។

ជាមួយ​គ្នា​នេះ ដោយសារ​តែ​ក្រុមហ៊ុន​ទាំងនោះ​ទទួល​បាន​អំណាច​ពី​ព័ត៌មាន បាន​ធ្វើ​ឲ្យ​តំណែង​របស់​ពួក​គេ​កាន់តែ​ប្រសើរ​ឡើង ព្រោះ​ពួក​គេ​មាន​សមត្ថភាព​ប្រើប្រាស់​ព័ត៌មាន​ឯកជន​របស់​អតិថិជន​ជា​យុទ្ធសាស្ត្រ​កំណត់​គោលដៅ ។

ជា​ការ​ពិត​ណាស់ ប្រព័ន្ធ​ព័ត៌មានវិទ្យា​ជា​ច្រើន មិនមែន​ជា​អ្នក​ផលិត​ទៅ​តាម​គំនិត​ចាស់​គំ​រិល​នោះ​ទេ ពួក​វា​ជា​ឧបករណ៍​ផ្សារ​ភ្ជាប់​ទំនាក់ទំនង និង​ការ​ចែកចាយ​ព័ត៌មាន​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​ក្នុង​មូលដ្ឋាន​ទិន្នន័យ​ចម្រុះ ។ និយាយ​ឱ្យ​ខ្លី ព័ត៌មានវិទ្យា​ភ្ជាប់​ការ​បង្កើត​នៃ​ការ​ការពារ​ចូល​ក្នុង​ទីផ្សារ ហើយ​បន្ទាប់​មក លើកទឹកចិត្ត​ក្រុមហ៊ុន​ឈានមុខ​ដើម្បី​ឱ្យ​ក្លាយជា​ក្រុមហ៊ុន​កាន់តែ​រឹង​មាំ​ថែម​ទៀត ។ ជាមួយនឹង​ល្បឿន​នៃ​ការ​បង្កើត​ព័ត៌មានវិទ្យា​ថ្មី​ៗ​កើនឡើង កម្លាំង​ផ្តាច់មុខ​ក៏​កើនឡើង​ដែរ ។

លោក​សាស្ត្រាចារ្យ Mordecai Kurz បាន​ថ្លែង​ថា ៖« ឥទ្ធិពល​សេដ្ឋកិច្ច​នៃ​កម្លាំង​ផ្តាច់មុខ ខ្ញុំ​បាន​ប៉ាន់​ប្រមាណ​ពី​កម្រិត​ធម្មតា​នៅ​ពេល​ប្រាក់​ចំណេញ ឬ​ក៏​តម្លៃ​ភាគហ៊ុន​មិនមែន​ជា​ព្រឹត្តិការណ៍​ឱកាស​តែ​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​កម្លាំង​ផ្តាច់មុខ ។ ជាមួយនឹង​កម្រិត​ទាំងនេះ ខ្ញុំ​បាន​ថ្លឹងថ្លែង​សមាសភាព​ផ្តាច់មុខ​នៃ​តម្លៃ​ភាគហ៊ុន​សរុប​ជា​អ្វី​ដែល​ខ្ញុំ​ហៅ​ថា «​ទ្រព្យសម្បតិ្ត​ផ្តាច់​មុខ» និង​ប្រាក់​ចំណេញ​ផ្តាច់មុខ ឬ​ការ​ជួល​ផ្តាច់មុខ ។ បន្ទាប់​មក ខ្ញុំ​រក​មើល​ការ​កំណត់​ពី​របៀប​ទ្រព្យសម្បតិ្ត​ផ្តាច់មុខ និង​ជួល​ផ្តាច់មុខ​មានកា​រវិ​វត្ត ។ តួលេខ​ខាងក្រោម​នេះ បង្ហាញ​ពី​ទ្រព្យសម្បតិ្ត​ផ្តាច់​មុខជា​ភាគរយ​នៃ​តម្លៃ​ទីផ្សារ​ភាគហ៊ុន​សរុប​ចន្លោះ​ឆ្នាំ​១៩៨៥ និង​២០១៥​។ ដូច​ទិន្នន័យ​បាន​បង្ហាញ​ក្នុង​ទសវត្សរ៍​៨០ មិន​មាន​ទ្រព្យសម្បតិ្ត​ផ្តាច់មុខ​ទេ ។ ប៉ុន្តែ​ពេល​ដែល​ឧស្សាហកម្ម​ព័ត៌មាន​វិទ្យា​បាន​អភិវឌ្ឍន៍​ឡើង​ទ្រព្យសម្បតិ្ត​ផ្តាច់មុខ​បាន​កើនឡើង​យ៉ាង​ខ្លាំង​ពោល​គឺ វា​ឈាន​ដល់​៨២% នៃ​តម្លៃ​ទីផ្សារ​ភាគហ៊ុន​សរុប​មាន​តម្លៃ​ស្មើ​២៣,៨​ទ្រី​លាន​ដុល្លារ​ក្នុង​ខែធ្នូ ឆ្នាំ​២០១៥ ។ នេះ​គឺជា​ទ្រព្យសម្បតិ្ត​បន្ថែម​ទទួល​បាន​ដោយសារ​តែ​ការ​កើនឡើង​នៃ​កម្លាំង​ផ្តាច់មុខ ហើយ​វា​នៅ​តែ​បន្ត​លូតលាស់ » ។

ដើម្បី​ដាក់​ក្នុង​ទស្សនវិស័យ​ភាគរយ​ទ្រព្យសម្បតិ្ត​ផ្តាច់មុខ​ពិចារណា​ពី​ការ​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​តម្លៃ​សាជីវកម្ម ។ ក្នុង​ឆ្នាំ​១៩៦០ ភាគរយ​នៃ​ទ្រព្យសកម្ម​ក្រុមហ៊ុន​ហិរញ្ញប្បទាន​ដោយ​បំណុល​មាន​ចំនួន​តិច​ជាង​២០% ។ មក​ដល់​ឆ្នាំ​២០១៥ ភាគហ៊ុន​ទាំងនោះ​បាន​កើនឡើង​ប្រហែល​៨០% មាន​ន័យ​ថា ដើមទុន​ជា​ច្រើន​ត្រូវ​បាន​ផ្តល់​ដោយ​សាជីវកម្ម​សាធារណៈ​ដែល​បច្ចុប្បន្ន​គ្រប់គ្រង និង​ធ្វើ​ពាណិជ្ជកម្ម​ដោយ​ម្ចាស់បំណុល ។ ក្នុង​ន័យ​ផ្សេង​ទៀត យើង​អាច​និយាយ​បាន​ថា អ្នក​វិនិយោគ​បាន​យល់ព្រម​ធ្វើ​ហិរញ្ញប្បទាន​បំណុល​សាជីវកម្ម​ដោយ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​ផ្តាច់​មុខជា​វត្ថុ​បញ្ចាំ និង​ការ​ជួញដូរ​ភាគច្រើន​ក្នុង​ទីផ្សារ​ភាគហ៊ុន អាច​ត្រូវ​បាន​គេ​គិត​ក្នុង​នាម​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​ផ្តាច់មុខ ។ ដូច​តារាង​ខាងក្រោម​បាន​បង្ហាញ​ក្រុមហ៊ុន​៩​ក្នុង​ចំណោម​១០ មាន​ទ្រព្យសម្បតិ្ត​ផ្តាច់​មុខធំ​ជាងគេ​ក្នុង​ខែធ្នូ ឆ្នាំ​២០១៥ សុទ្ធតែ​ទាក់ទង​នឹង IT ដោយ​ផ្តោត​សំខាន់​លើ​ការ​ទំនាក់ទំនង​ចល័ត បណ្តាញ​សង្គម ការ​លក់ទំនិញ​រាយ​លើ​អន​ឡាញ និង​ថ្នាំ ។ ដូច​គ្នា​នេះ​ដែរ ទ្រព្យសម្បត្តិ​ផ្តាច់មុខ​ភាគច្រើន​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​១០​នេះ កំពុង​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ផ្លាស់​ប្តូរ IT ។ ប្រាក់​ចំណូល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​រួម​មាន​កម្លាំង​ផ្តាច់មុខ ត្រូវ​បាន​បែងចែក​ជា​៣​ប្រភេទ​គឺ ចំណូល​ពលកម្ម ចំណូល​ការ​ប្រាក់​ធម្មតា​ទៅ​ដើមទុន និង​ប្រាក់​ចំណេញ​ផ្តាច់មុខ ។

ប្រភព​ទិន្នន័យ​បង្ហាញ​ថា ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ និង​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៨០ ប្រាក់​ចំណេញ​ផ្តាច់មុខ​មាន​ចំនួន​តិចតួច​បំផុត ។ ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​១៩៨៤ ភាគហ៊ុន​នៃ​ប្រាក់​ចំណេញ​ផ្តាច់មុខ​បាន​កើនឡើង​បន្តិច​ម្តង​ៗ ។ វា​កើនឡើង ២៣% នៃ​ប្រាក់​ចំណូល​សរុប​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៥ មាន​ន័យ​ថា អំឡុង​ពេល​៣​ទសវត្សរ៍​មុន​ឆ្នាំ​២០១៥ កម្លាំង​ផ្តាច់មុខ​បណ្តាល​ឱ្យ​មានការ​រួម​បញ្ចូល​គ្នា​នៃ​ភាគហ៊ុន​ប្រាក់​ឈ្នួល និង​ការ​ប្រាក់​ធម្មតា​លើ​ទុន​ថយ​ចុះ​២៣% ។

ការ​កើនឡើង​នៃ​ផលិតភាព ដើមទុន និង​ចំណូល​មូលធន ប៉ុន្តែ​កម្លាំង​ផ្តាច់​មុខជា​អ្នក​កាត់​បន្ថយ​ភាគហ៊ុន​ប្រាក់​ចំណូល​ទាំងនេះ ។ ផ្នែក​នេះ នឹង​ពន្យល់​ពី​មូលហេតុ​ក្នុង​អំឡុង​ឆ្នាំ​១៩៨៥ ដល់​២០១៥ ប្រាក់​ឈ្នួល​បាន​បង្ហាញ​ពី​កំណើន​យឺតយ៉ាវ និង​អ្នក​ចូល​និវត្តន៍​ប្រឈម​នឹង​អត្រា​ការ​ប្រាក់​ធ្លាក់​ចុះ​លើ​ការ​សន្សំ​ប្រាក់​របស់​ពួក​គេ ។

មាន​សំណួរ​១​ចោទសួរ​ថា ហេតុ​អី្វ​បានជា​កម្លាំង​ផ្តាច់មុខ​ក្នុង​វិស័យ IT ធ្វើ​ឱ្យប្រាក់​ចំណូល​និង​ទ្រព្យសម្បតិ្ត ឈាន​ទៅ​រក​ការ​កើនឡើង​នៃ​ប្រាក់​ចំណូល​បុគ្គល និង​ទ្រព្យសម្បត្តិ​មិន​ស្មើគ្នា ?

ផ្នែក​មួយ​នៃ​ចម្លើយ​នេះ គឺ​ការ​កើនឡើង​នៃ​កម្លាំង​ផ្តាច់មុខ ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​សាជីវកម្ម និង​តម្លៃ​ភាគហ៊ុន​កើនឡើង​យ៉ាង​ខ្លាំង បាន​ធ្វើ​ឲ្យ​កើនឡើង​នូវ​ចំនួន​អ្នក​កាន់​ភាគហ៊ុន​តិចតួច និង​ការ​គ្រប់គ្រង​សាជីវកម្ម ប៉ុន្តែ​បាន​ផ្តល់​ឱ្យ​សហគ្រិន​ព័ត៌មាន​បច្ចេកវិទ្យា​វ័យក្មេង​ជា​ច្រើន​ចាប់ផ្តើម​អាជីព​របស់​ពួក​គេ​ជាមួយ​ភាព​ជា​ម្ចាស់​នៃ​ភាគហ៊ុន​មាន​កំណត់ ហើយ​ការ​ពន្យល់​ច្បាស់លាស់ គឺ​សេចក្តី​ត្រូវការ ។

ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៨០​មក ការ​បង្កើត​ថ្មី IT ដែល​ភាគច្រើន​ផ្អែក​លើ​កម្មវិធី​Software ដោយ​ផ្តល់​ឱ្យ​សហគ្រិន​វ័យក្មេង​នូវ​អត្ថប្រយោជន៍ ។ លើស​ពី​នេះ​ទៀត ការ​សិក្សា «​ភស្តុ​តាង​នៃ​គំនិត​» ជា​ធម្មតា មាន​តម្លៃ​ថោក​សម្រាប់​ការ​ច្នៃ​បង្កើត Software (​លើកលែងតែ​នៅ​ក្នុង​ឱសថ​) ជាមួយ​ដើមទុន​តិចតួច ។ អ្នក​បង្កើត IT អាច​ធ្វើតេស្ត​នូវ​គំនិត ដោយ​គ្មាន​ផ្តល់​ភាគហ៊ុន​ដ៏​សំខាន់​របស់​ពួក​គេ ។ ជា​លទ្ធផល ការ​ច្នៃ​បង្កើត IT ប្រកបដោយ​ជោគជ័យ បាន​ផ្តោត​សំខាន់​លើ​ទ្រព្យសម្បត្តិ​តិច​ជាង​មុន ហើយ​តែងតែ​ជា​សហគ្រិន​វ័យក្មេង ។

វា​មិនមែន​ជា​ការ​ពិត​នោះ​ទេ​ក្នុង​សតវត្សរ៍​ទី​២០ នៅ​ពេល​ដែល​ការ​បង្កើត​ថ្មី​ដ៏​សំខាន់​ក្នុង​វិស័យ​ឈានមុខ ដូច​ជា​វិស័យ​រថយន្ត​ទាមទារ​ការ​វិនិយោគ​ដ៏​ធំ​នៃ​ហានិភ័យ​ដើមទុន ។ ជាមួយ​តម្រូវការ​វិនិយោគិន​កាន់តែ​ច្រើន ទ្រព្យសម្បត្តិ​ដែល​បាន​បង្កើត​ឡើង​ត្រូវ​បាន​ចែកចាយ​យ៉ាង​ទូលំទូលាយ ។ ផល​ប៉ះពាល់​អវិជ្ជមាន​នៃ IT គឺ​មិន​ត្រូវ​បាន​យល់​ច្បាស់លាស់ ហើយ​ការ​ពិភាក្សា​ជា​សាធារណៈ​នៃ​របៀប​គ្រប់គ្រង​វិស័យ​ចាំបាច់​ត្រូវការ​ជា​បន្ទាន់ ។

ការ​ពិចារណា​៣​ដ៏​សំខាន់​គឺ ១-​ដោយសារ​តែ​កម្លាំង​ផ្តាច់មុខ​ផ្អែក​លើ​បច្ចេកវិទ្យា​ភាគច្រើន​មិន​បំពាន​ច្បាប់​ប្រឆាំង​ការ​ទុកចិត្ត​ដែល​មាន​ស្រាប់ ។ ការ​គ្រប់គ្រង IT នឹង​ទាមទារ​វិធានការ​ថ្មី​ដើម្បី​ធ្វើ​ឱ្យ​ចុះ​ខ្សោយ ។ គំនិត​ថ្មី​នៃ​ផលប្រយោជន៍​សាធារណៈ ក៏​ត្រូវការ​ផង​ដែរ​សម្រាប់​គ្រប់គ្រង​បណ្តាញ​ព័ត៌មាន​សាធារណៈ​ថ្មី ដូច​ជា​បណ្តាញ​សង្គម ។ ២-​ទិដ្ឋភាព​ស្តង់ដា​នៃ​ប្រាក់​ចំណូល​អាជីវកម្ម និង​ពន្ធ​លើ​ទ្រព្យសម្បត្តិ នឹង​ត្រូវការ​កែតម្រូវ​ដើម្បី​រាយការណ៍​សម្រាប់​កម្លាំង​ផ្តាច់មុខ​របស់​ក្រុមហ៊ុន IT និង​៣-​ច្បាប់​ចាំបាច់​ត្រូវ​ការពារ​ព័ត៌មាន​ឯកជន គួរតែ​វាយតម្លៃ​ឡើង​វិញ​ដើម្បី​ធានា​បាន​ថា ក្រុមហ៊ុន IT មិន​អាច​រក​ប្រាក់​ចំណេញ​ពី​ការ​កេងប្រវ័ញ្ច ។ 

ចំណុច​ខាងលើ​ទាំង​អស់នេះ សាធារណជន​ត្រូវ​តែ​បង្កើន​ការ​យល់​ដឹង​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច​នៃ IT ជា​ពិសេស យល់​ដឹង​ពី​របៀប​បច្ចេកវិទ្យា ដែល​បាន​ធ្វើ​ឱ្យ​ជីវិត​កាន់តែ​ប្រសើរ​ឡើង ៕

Copyright: Project Syndicate, 2017.
www.project-syndicate.org

ប្រែ​សម្រួល​ដោយ ៖ ជួប សុខ​ជា