ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិត្ត​ស្លុយ​ប្រថុយ​ចូល​លួច​ម៉ូតូ ប៉ុន្មាន​ម៉ោង​ក្រោយ​​ជាប់អន្ទាក់​​សមត្ថកិច្ច​

1 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ យុវជន​ចិត្ត​ស្លុយ​ម្នាក់​ក្នុង​ចំណោម​០២​នាក់ ត្រូវ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន កាលពី​រសៀល​ថ្ងៃ​ទី​១៦ មីនា នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​មួយ​គ្រឿង​នៅ​ក្នុង​រោង​ចាំចម្ការ​មួយ​កន្លែង​នៅ​ភូមិ​ដីក្រហម ឃុំ​តា​សែន ស្រុក​កំ​រៀង ។…


ខេត្តបាត់ដំបង ៖ យុវជន​ចិត្ត​ស្លុយ​ម្នាក់​ក្នុង​ចំណោម​០២​នាក់ ត្រូវ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន កាលពី​រសៀល​ថ្ងៃ​ទី​១៦ មីនា នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​មួយ​គ្រឿង​នៅ​ក្នុង​រោង​ចាំចម្ការ​មួយ​កន្លែង​នៅ​ភូមិ​ដីក្រហម ឃុំ​តា​សែន ស្រុក​កំ​រៀង ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​នេះ​ឈ្មោះ ប៊ុ​ន ឈឿ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​ស្វាយ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង រីឯ​ជន​រង​គ្រោះ​ម្ចាស់​ម៉ូតូ​ឈ្មោះ ជឿ​ម រ៉េ​ត ភេទ​ស្រី អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ជន​ដៃដល់​ឈ្មោះ ប៊ុ​ន ឈឿ​ន និង​គូកន​ម្នាក់​ទៀត​បាន​ចូល​ទៅ​លួច​យក​ម៉ូតូ​ជន​រង​គ្រោះ​នៅ​ក្នុង​រោង​ចម្ការ​របស់​គាត់ រួច​ជិះ​គេចខ្លួន​បាត់ ។

តែ​ប៉ុន្មាន​ម៉ោង​ក្រោយ ក៏​ត្រូវ​កម្លាំង​ជំនាញ​នៃ​អធិការ​ស្រុក​កំ​រៀង​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ម្នាក់ បន្ទាប់​ពី​ទទួល​បាន​បណ្ដឹង​ជន​រង​គ្រោះ ។ ម៉ូតូ​ដែល​ត្រូវ​ជនសង្ស័យ​ខាងលើ​លួច​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1D-1223 ។ បើ​តាម​ម្ចាស់​ម៉ូតូ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា គាត់​បាន​ទុក​ម៉ូតូ​នៅ​ក្នុង​រោង​ចម្ការ​របស់​គាត់ ហើយ​ពួក​ចោរ​បាន​ចូល​លួច​នៅ​ពេល​គាត់​ជាប់រវល់​ការងារ ។

គាត់​ត្រូវ​បាន​គេ​ស្រង់​សំដី​ទៀត​ថា នៅ​ពេល​គាត់​ដើរមក​រក​ម៉ូតូ ស្រាប់តែ​បាត់​មិនឃើញ ទើប​ដឹង​ថា ត្រូវ​ចោរលួច​ទើប​គាត់​រាយ​ការ​ណ៏​ប្ដឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​តែ​ម្ដង ។ បើ​តាម​ព័ត៌មាន​បឋម​ដំបូង​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មាន​សាក្សី​បាន​ប្រទះ​ឃើញ​មុខសញ្ញា​ជនសង្ស័យ​ដែល​ចូល​លួច​ម៉ូតូ​នោះ ទើប​មន្ត្រី​ជំនាញ​កំណត់​បាន​នូវ​មុខសញ្ញា​ជនសង្ស័យ ហើយ​ចាប់ផ្ដើម​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ប៊ុ​ន ឈឿ​ន​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​នេះ​បាន​សារភាព​ថា ខ្លួន​មាន​បក្សពួក​ម្នាក់​ទៀត ដែល​រួមដៃគ្នា​លួច​យក​ម៉ូតូ​ជន​រង​គ្រោះ​ខាងលើ​នេះ​។ ហើយ​បាន​សារភាព​ទទួលស្គាល់​ថា ខ្លួន​និង​បក្សពួក​ម្នាក់​ទៀត​នោះ ពិតជា​បាន​លួច​យក​ម៉ូតូ​ជន​រង​គ្រោះ​ខាងលើ​មែន​។ ទោះ​យ៉ាងណា ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​៕