ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល ​៖ គ្រប់​ក្រុមហ៊ុន​ទាំងអស់ ត្រូវ​អនុញ្ញាតិ​ឲ្យ​ស្ត្រី​ឥ​ស្លា​ម​បាន​ស្លៀកពាក់​…

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ស្នើ​ឲ្យ​គ្រប់​ក្រុមហ៊ុន​ទាំងអស់ មិន​ថា

​រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ស្នើ​ឲ្យ​គ្រប់​ក្រុមហ៊ុន​ទាំងអស់ មិន​ថា ​តែ​ក្នុង​វិស័យ​កាត់ដេរ​នោះ​ទេ គឺ​ត្រូវ​សម្របសម្រួល​អនុញ្ញាតិ​ឲ្យ​ស្ត្រី​ខ្មែរ​-​ឥ​ស្លា​ម​ស្លៀកពាក់​ខោអាវ​ប្រពៃណី​ ជា​ពិសេស​ទទូរ​ក្រមា​នៅ​កន្លែងធ្វើការ​របស់​ពួក​គេ​។

ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ជាង​១​ម៉ឺន​នាក់​នៅ​តំបន់​រោងចក្រ​ចាក់​អង្រែ​លើ នៅ​ថ្ងៃ​ទី​២៧ កញ្ញា ២០១៧ នេះ​ សម្តេច​តេ​ជោ ហ៊ុន សែន​ មាន​ប្រសាសន៍​ថា ស​ម្តេច​បានឃើញ​ការ​ត្អូញត្អែរ​របស់​ស្ត្រី​ឥ​ស្លា​ម ដែល​ក្រុមហ៊ុន​តម្រូវ​ឲ្យ​ពួក​គាត់​ស្លៀកពាក់​ឯកសណ្ឋាន​របស់​ក្រុមហ៊ុន ដែល​ស្ត្រី​ឥ​ស្លា​ម​ពិបាក​ក្នុង​ការ​រក​ការងារ​ធ្វើ ។ កន្លង​មក​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច បាន​សម្រេច​អនុ​ញ្ញតិ​ឲ្យ​ស្ត្រី​ឥ​ស្លា​ម​បាន​ទទូរ​កន្សែង​លើ​ក្បាល​តាម​ប្រ​ណៃ​ណី​​របស់​ពួក​គាត់​សម្រាប់​ថតរូប​ធ្វើ​លិខិតឆ្លងដែន ហើយ​ក៏​មាន​ម្ចាស់​រោងចក្រ​កាត់ដេរ​មួយ​ចំនួន​ក៏​បាន​​អនុញ្ញាតិ​ឲ្យ​ស្ត្រី​ឥ​ស្លា​ម​បាន​ទទូរ​កន្សែង​បាន ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​មាន​សុខដុម​នី​យ​កម្ម​នៃ​ជាតិ​សាសន៍​នៅ​កម្ពុជា​យ៉ាង​ល្អ ខណៈ​ប្រទេស​ដ​ទៃ​មាន​បញ្ហា​ឥ​ស្លា​ម ជ្រុលនិយម កម្ពុជា​មិន​មាន​ទំនាស់​សាសនា​នោះ​ទេ ។

សម្តេច​បាន​អំពាវនាវ​ទូ​ទាំង​ប្រទេស​ដល់​គ្រប់​ក្រុមហ៊ុន​អនុញ្ញាតិ​ឲ្យ​ស្ត្រី​ខ្មែរ​-​ឥ​ស្លា​ម ប្រើប្រាស់​នូវ​ឯកសណ្ឋាន​ឥ​ស្លា​ម ដូច្នេះ​គឺ​អាច​ជួយ​ស្ត្រី​ឥ​ស្លា​ម​មានឱកាស​ទទួល​បានការ​ងារ​ធ្វើ​គ្រប់​ទីកន្លែង ព្រោះ​​ស្ត្រី​ឥ​ស្លា​ម​បាន​និង​កំពុង​បម្រើ​ការងារ​នៅ​វិស័យ​កាត់ដេរ វិស័យ​ធនាគារ និង​វិស័យ​ផ្សេង​ៗ​ទៀត​ផង ។

សម្តេច​បាន​ពន្យល់​ថា ព្រោះ​នេះ​ជា​ប្រពៃណី​​ដែល «​មិន​អាច​បង្ហាញ​ស្លឹកត្រចៀក ក​.​អី​បាន ព្រោះ​វា​បាប​» ។

​សម្តេច​បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ និង​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​នានា​ ដើម្បី​ផ្តល់​ឱកាស​ស្ត្រី​ឥ​ស្លា​ម​មាន​ការងារ​ធ្វើ ហើយ​នេះ​ជា​ការ​ផ្តល់​ឱកាស​សម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់ មិន​ថា​ ជនជាតិ​ណា​នោះ​ទេ ៕