ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​ពី​ប្រាក់ខែ​របស់ Neymar នៅ PSG

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា មានការ​បែកធ្លាយ​ដឹង​ពី​ប្រាក់ខែ​របស់​អតីត​កីឡាករ​របស់​ក្លឹ​ប​អ្នកមាន​បុណ្យ Neymar នៅ​ក្លឹ​ប​ថ្មី PSG ។

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា មានការ​បែកធ្លាយ​ដឹង​ពី​ប្រាក់ខែ​របស់​អតីត​កីឡាករ​របស់​ក្លឹ​ប​អ្នកមាន​បុណ្យ Neymar នៅ​ក្លឹ​ប​ថ្មី PSG ។

យោង​តាម Football Leaks កីឡាករ​ជើង​ខ្លាំង Neymar ទទួល​បាន​ប្រាក់​ប្រចាំខែ​ពី​ក្លឹ​ប​អ្នកមាន​បារាំង PSG ចំនួន ៣​លាន​ដុល្លារ​កន្លះ ក្នុង​មួយ​ខែ​ៗ ដែល​ស្មើនឹង ៨៨៤,១៩៣​ដុល្លារ ក្នុង​មួ​យស​ប្តា​ហ៍ ។

ឯកសារ​ជា​ច្រើន​បាន​ត្រូវ​គេ​រាយការណ៍​មក​ថា កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ ទទួល​បាន​ប្រាក់​ប្រចាំឆ្នាំ​ចំនួន ៤៣.៤​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ធ្វើ​ឲ្យ​រូបគេ​ក្លាយទៅជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដែល​រក​ប្រាក់​បាន​ច្រើន​ជាងគេ ។

នៅ​ក្នុង​មួយ​ថ្ងៃ Neymar អាច​រក​ប្រាក់​បាន​ពី​ក្លឹ​ប PSG ជិត​២០​ម៉ឺន​ដុល្លារ ដែល​ជា​ប្រាក់​ប្រចាំ​ថ្ងៃមួយ ដែល​កីឡាករ​កំពូល​ៗ​មួយ​ចំនួន​ទទួល​បាន​ក្នុង​មួ​យស​ប្តា​ហ៍ ៕