ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហិ.ង្សា​ដណ្តើម​ដី​គ្នា​ស្លា.ប់​ច្រើន​រយ​នាក់

6 ឆ្នាំ មុន

រដ្ឋាភិបាល​កាលពី​ថ្ងៃ​ទី​២៥ កញ្ញា ថា ការ​ប៉ះទង្គិច​គ្នា​យ៉ាង​សាហា.វ​​ទាក់ទិន​នឹង​ទំនាស់​ដីធ្លី​រ​វាង

ប្រទេស​អេ​ត្យូ​ពី ៖ រដ្ឋាភិបាល​អេ​ត្យូ​ពី​ប្រកាស​កាលពី​ថ្ងៃ​ទី​២៥ កញ្ញា ថា ការ​ប៉ះទង្គិច​គ្នា​យ៉ាង​សាហាវ​នានា​ទាក់ទិន​នឹង​ទំនាស់​ដីធ្លី​នៅ​អេ​ត្យូ​ពីរ​វាង​ក្រុម​ជនជាតិភាគតិច​២​ន​របស់​ប្រទេស បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​រយ​នាក់ ហើយ​មនុស្ស​ច្រើន​ពាន់​នាក់​រត់​ភៀសខ្លួន​ចាប់តាំងពី​ដើមខែ​កញ្ញា​មក ។

លោក NEGERI LENCHO អ្នកនាំពាក្យ​រដ្ឋាភិបាល​ថ្លែង​ថា យើង​អាច​និយាយ​ថា សមាជិក​ជនជាតិភាគតិច OROMO ជា​ច្រើន​រយ​នាក់​ត្រូវ​ស្លាប់ ហើយ​ខាង​ជនជាតិភាគតិច SOMALI ច្រើន​នាក់​ក៏​ត្រូវ​ស្លាប់​ដែរ ។ យើង​ពុំ​ទាន់​ដឹង​ច្បាស់​ប្រាកដ​ដែរ​ថា​តើ​មាន​មនុស្ស​ស្លាប់​សរុប​ប៉ុន្មាន​នាក់​ដែល​នេះ​ជា​កម្មវត្ថុ​នៃ​ការ​ស៊ើបអង្កេត​មួយ ។

ការ​ប៉ះទង្គិច​គ្នា​ទាំងនេះ​កើត​មាន​រវាង​បណ្តា​សមាជិក​ជនជាតិភាគតិច OROMO និង​សមាជិក​ជនជាតិភាគតិច SOMALI តាម​បណ្តោយ​ព្រំដែន​រវាង​តំបន់​ពួក​គេ ។ ប្រធានាធិបតី​តំបន់ OROMO លោក LEMMA MEGERSA អះអាង​កាលពី​ពាក់កណ្តាល​ខែកញ្ញា ថា ពួក​ជនជាតិភាគតិច​ទាំង​២​ក្រុម​បាន​កាប់សម្លាប់​គ្នា​យ៉ាង​សាហាវ​បំផុត​ជំរុញ​ឱ្យ​មនុស្ស​៥០.០០០​នាក់​រត់​ភៀសខ្លួន​ចេញ ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​អេ​ត្យូ​ពី​បន្ត​ថា បណ្តា​កងឯកភាព​ប៉ូលិស និង​កងទ័ព​សហព័ន្ធ​ត្រូវ​បាន​ដាក់​ពង្រាយ ហើយ​បាន​ស្តារ​របៀបរៀបរយ​ឡើង​វិញ ។

ពួក OROMO និង​ពួក SOMALI មាន​ទំនាស់​នឹង​គ្នា​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ លើ​ការ​ត្រួតត្រា​តំបន់​មួយ​ចំនួន​ស្ថិត​នៅ​តាម​បណ្តោយ​ព្រំដែន​រួម​របស់​ពួក​គេ ៕