ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​សភា​​ម្នាក់​ត្រូវ​កាត់ទោស​ពី​បទ​បៀតបៀន​ផ្លូវភេទ

6 ឆ្នាំ មុន

តីត​សមាជិក​សភា​អា​មេ​រិ​កមួយ​រូប លោក ANTHONY WEINER កាលពី

សហរដ្ឋ​អា​មេ​រិ​ក ៖ អតីត​សមាជិក​សភា​អា​មេ​រិ​កមួយ​រូប លោក ANTHONY WEINER កាលពី​ថ្ងៃ​ទី​២៥ កញ្ញា ត្រូវ​តុលាការ​កាត់ទោស​ដាក់គុក​២១​ខែ​ពី​បទ​បៀតបៀន​ផ្លូវភេទ​លើ​នារី​ជំទង់​អាយុ​តិច​ជាង​១៦​ឆ្នាំ​ម្នាក់ ។

លោក ANTHONY WEINER បាន​ធ្វើ​អត្ថាធិប្បាយ​រឿង​សិច​ទាំងឡាយ​ជា​លាយលក្ខណ៍អក្សរ ហើយ​ក្នុង​កិច្ច​សន្ទនា​ថត​ជា​វី​ដេ​អូ​ជាមួយ​ក្មេង​ស្រី​ជំទង់​ម្នាក់​ទើប​អាយុ​១៥​ឆ្នាំ​តាម​លោក​ស្នើ លោក​សុំ​ជា​ពិសេស​ដល់​ក្មេង​ស្រី​នោះ​អង្អែល​ខ្លួនប្រាណ​នាង​នៅ​មុខ​កាមេរ៉ា ។ ពេល​ចូលខ្លួន​ស្តាប់​ការ​ប្រកាស​សាលក្រម​កាត់ទោស​អតីត​សមាជិក​សភា​រូប​នេះ ដែល​បាន​រៀប​ការ​ជាមួយ​ទីប្រឹក្សា​សំខាន់​មួយ​រូប​របស់​លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន គឺ​លោកស្រី HUMA ABEDIN បាន​យកដៃ​ក្តោ​ម​មុខ ហើយ​បង្ហូរទឹកភ្នែក ។ ចៅក្រម​តុលាការ​សហព័ន្ធ​ម៉ា​ន់​ហា​តាន់ លោកស្រី DENISE L. COTE ប្រកាស​ថា ជន​នេះ​មានទោស​ពី​បទ​ប្រព្រឹត្ត​ពុំគប្បី​លើ​នារី​ជំទង់​ម្នាក់​អាយុ​ក្រោម​១៦​ឆ្នាំ ។

ភរិយា​របស់​ជន​ត្រូវ​កាត់ទោស​លោកស្រី HUMA ABEDIN ដែល​ប្តឹង​សុំ​លែងលះ​គ្នា​ពុំ​មាន​វត្តមាន​ក្នុង​សវនាការ​នា​ថ្ងៃ​ទី​២៥ កញ្ញា ឡើយ ។ ប្តី​ប្រពន្ធ​នេះ​មានកូន​ប្រុស​ម្នាក់​អាយុ​៥​ឆ្នាំ ៕