ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្រាវជ្រាវ​ថា ​ស្រាក្រហម​ និង​តែ​ខ្មៅ ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺបាន

6 ឆ្នាំ មុន

សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ផឹកស្រា​ក្រហម និង​តែ​ខ្មៅ​ឥឡូវនេះ

សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ផឹកស្រា​ក្រហម និង​តែ​ខ្មៅ​ឥឡូវនេះ​មាន​ហេតុផល​សំខាន់​មួយទៀត​ដែល​អ្នក​អាច​រីករាយ​ក្នុង​ការ​ទទួលទាន​ភេសជ្ជៈ​នេះ ។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​វ៉ា​ស៊ី​ន​តោន សហរដ្ឋអាមេរិក​បាន​រក​ឃើញ​ថា​សមាសធាតុ flavonoids ដែល​មាននៅ​ក្នុង​តែ​ខ្មៅ និង​ស្រាក្រហម​អាច​ជួយ​ឱ្យ​បាក់តេរី​ក្នុង​ពោះវៀន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង និង​ទប់ស្កាត់​ជំងឺ​ផ្តាសាយ​ធ្ងន់ ។

យោង​តាម​លោក Ashley Steed អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​នេះ​បាន​និយាយ​ថា​សមាសធាតុ flavonoids ជួយ​គ្រប់គ្រង​ប្រព័ន្ធ​ភាពស៊ាំ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ដោយ​ធ្វើការ​ជាមួយ​ពពួក​មីក្រូ​នៅ​ក្នុង​ពោះវៀន​គឺ​បាក់តេរី​ក្លូ​ស​ទ្រី​ដ្យូ​ម ។

លោក Steed និយាយ​ថា​សមាសធាតុ Flavonoids ជា​ទូទៅ​មាននៅ​ក្នុង​ចំណីអាហារ​របស់​យើង ដូច្នេះ​ការ​ជាប់​ពាក់ព័ន្ធ​ដ៏​សំខាន់​នៅ​ក្នុង​ការ​សិក្សា​របស់​យើង​គឺថា​សមាសធាតុ flavonoids ប្រហែលជា​ធ្វើការ​ជាមួយ​ពពួក​មី​ក្រុង​ក្នុង​ពោះវៀន​ដើម្បី​ការពារ​យើង​ពី​ជំងឺ​គ្រុនផ្តាសាយ និង​ការ​ឆ្លង​មេរោគ​ដទៃ​ទៀត ។

សមាសធាតុ Flavonoids ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​តែ​ខ្មៅ ស្រាក្រហម និង​ផ្លែ​ប្លូ​បឺ​រី ។ ក្នុងអំឡុងពេល​នៃ​ការ​ស្រាវជ្រាវ​ការ​ទទួលទាន​របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សមាស flavonoids មិន​គ្រប់គ្រាន់​នោះ​ទេ  អ្នក​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ថា​អ្នក​ត្រូវការ​អតិសុខុមប្រាណ​នៅ​ក្នុង​ពោះវៀន​ដែល​អាច​ប្រើប្រាស់​សមាសធាតុ Flavonoids នេះ​ដើម្បី​គ្រប់គ្រង​ការ​ឆ្លើយ​តប​នៃ​ប្រព័ន្ធ​ភាពស៊ាំ។

ការ​ស្រាវជ្រាវ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​ពិសោធន៍​លើ​សត្វ​កណ្តុរ ។ ទោះជា​យ៉ាងណា​ក្តី ការ​សិក្សា​នេះ​មិន​ទាន់​បាន​អនុវត្ត​លើ​មនុស្ស​ទេ ៕