ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វូង​ទា​រាប់​ពាន់​ក្បាល​បាន​ធ្វើ​ឲ្យ​ព្រះសង្ឃ យាយជី​តាជី និង​ពលរដ្ឋ​…

6 ឆ្នាំ មុន

ព្រៃវែង៖ តាម​សេចក្តីរាយការណ៍​ព័​ត៍​មាន

ព្រៃវែង៖ តាម​សេចក្តីរាយការណ៍​ព័​ត៍​មាន ថ្ងៃ​ទី២៦ ខែកញ្ញា ឆ្នាំ ២០១៧ថា  ព្រះសង្ឃ យាយជី តាជី ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​វត្ត​ក្រាំង​ពិសី ស្ថិត​ក្នុងភូមិ​ពាម​អំពិល ឃុំ​រាប ស្រុក​ពារាំង បាន​សំណូមពរ​សុំ​អោយ​ខាង​អាជ្ញាធរ ជួយ​ដោះស្រាយ​រឿង​ហ្វូង​ទា​រាប់​ពាន់​ក្បាល ដែល​ប្រជាពលរដ្ឋ​២​គ្រួសារ បាន​យក​មក​ចិញ្ចឹម​នៅ​ជាប់​របង​វត្ត​។គណៈកម្មការ​វត្ត​ក្រាំង​ពិសី និង​ប្រជាពលរដ្ឋ​ជុំវិញ​វត្ត បាន​លើក​ឡើង​ដូច​ៗ​គ្នា​ថា ប៉ុន្មាន​ថ្ងៃ​មកនេះ​ទា​ដែល​គេ​ចិញ្ចឹម​នៅ​ជាប់​របង​វត្ត​នោះ​អាច​ម៌​របស់​វា​បាន​ជះក្លិន​ស្អុយ​យ៉ាង​ខ្លាំង និង​សាយភាយ​គ្រប់​ដណ្តប់​ពេញ​ក្នុង​បរិវេណ​វត្ត និង​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅ​ជុំវិញ​នោះ ធ្វើ​អោយ​ព្រះសង្ឃ យាយជី តាជី មិន​អាច​រៀន​ធម៌ ឬ​ឆាន់ចង្ហាន់​បាន​នោះ​ទេ​។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​អោយ​ដឹង​ថា អ្នក​ដែល​យក​ទា​មក​ចិញ្ចឹម​នៅ​ជាប់​របង​វត្ត​នោះ គឺជា​ប្រជាពលរដ្ឋ​២​គ្រួសារ ដែល​មាន​ទីលំនៅ​ក្នុងភូមិ​ពាម​អំពិល​នេះ​ដែរ ហើយ​កន្លែង​ដែល​គេ​ចិញ្ចឹម​នោះ​គឺជា​ដីស្រែ​របស់​គេ ប៉ុន្តែ​ដោយសារ​ទីតាំង​នោះ​នៅ​ជាប់​នឹង​វត្ត ព្រមទាំង​ផ្ទះ​ប្រជាពលរដ្ឋ​ពេក ។ ពាក់​ព​ន្ធ័ និង​បញ្ហា​នេះ​លោក ហ៊ី ធួ​ក អភិបាលស្រុក​ពារាំង​បានអោយ​ដឹង​ថា ចំពោះ​បញ្ហា​នេះ​ទាំង​ខាង​វត្ត និង​ប្រជាពលរដ្ឋ​មិន​បាន​ប្តឹង​មក​ខាង​ស្រុក​ទេ ប៉ុន្តែ​កូនចៅ​របស់​លោក​នៅ​មូលដ្ឋាន​បាន​រាយ​ការ​ណ៌​ប្រាប់​លោក​ដែរ ហើយ​ពេល​នេះ​លោក​បានអោយ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ត្រួតពិនិត្យ​ហើយ នៅ​ថ្ងៃស្អែក ឬ​ខានស្អែក​លោក​នឹង​ធ្វើការ​ដោះស្រាយ ។

ដោយឡែក​លោក តូច វ៉ារ​ដ្ឋា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​ថា ចំពោះ​ករណី​នេះ​លោក​ទើបនឹង​ទទួល​បាន​ព័ត៌មាន​ទេ ហើយ​លោក​ចង់​ឲ្យ​ព្រះសង្ឃ និង​គណៈកម្មការ​វត្ត ធ្វើការ​ដោះស្រាយ​គ្នា​តាម​បែប​មនោសញ្ចេតនា​សិន​៕