ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសកូរ៉េម្នាក់ បង្កឱ្យគេឯងខ្លាចរអារ​ពេញ​ផ្លូវ…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​​​កូរ៉េ​ម្នាក់​​

រាជធានី​ភ្នំពេញ ៖ បុរស​​​កូរ៉េ​ម្នាក់​​សង្ស័យ​ថា​បែក​ថ្នាំ បាន​​បើករថយន្ត​ក្នុង​ល្បឿន​យ៉ាង​លឿន​និង​រេ​ពេញ​ផ្លូវ ​បង្ក​ឱ្យប្រជា​​ពលរដ្ឋ​មាន​ការ​ភ្ញាក់ផ្អើល និង​ភ័យ​ខ្លាច​យ៉ាងខ្លាំង ។ ​ក្រោយមក បែរជា​ឃើញបុរសនោះទៅ​​ឈប់​រថយន្ត​នៅ​ក្នុង​បរិវេណ​ផ្ទះ​គេ​មួយ​​កន្លែង រួច​ដើរ​ចេញពី​ក្នុង​រថយន្ត​​ធ្វើ​ព្រងើយ ។ តែ​ក្រោយមក ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ចុះ​​ឃាត់ខ្លួន​​នាំទៅ​​សាកសួរភ្លាមៗ ។ហេតុ​ការណ៍នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ កញ្ញា ស្ថិត​​​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

​​ប្រភព​ឱ្យ​ដឹង​ថា បុរស​ខាងលើ​នោះ ​មិន​បាន​ប្រាប់​​ពី​ឈ្មោះ​របស់​ខ្លួន​ឡើយ មាន​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្នុង​សង្កាត់ ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ នៅ​មុន​ពេល​កើតហេតុ បុរស​ជនជាតិ​កូរ៉េ​​រូបនេះ បាន​បើកបរ​រថយន្ត​​​​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AJ-9643 ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ក្នុង​ល្បឿន លឿន​ព្រមទាំង​មាន​សភាព​រេ​ពេញ​ផ្លូវ​ថែម​ទៀត​ផង ​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ក៏​បាន​បត់​ចូល​ទៅ​ឈប់​នៅ​មុខ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ ក្នុងភូមិ​ក្រាំង​ដូន​ទៃ​នោះ រួច​បាន​ចុះ​ដើរ​ចេញពី​រថយន្ត​ធ្វើ​ព្រងើយ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​នោះ​បុរស​ជនជាតិ​កូរ៉េ​នោះ ចេះ​និយាយ​ភាសា​អង់គ្លេស​ខ្លះ​ៗ (​តែ​និយាយ​ត្រឡប់ត្រឡិន គ្មាន​ការ​ប្រាកដប្រជា​ទាល់តែ​សោះ​) ។ គាត់​ត្រូវ​សង្ស័យ​ថា បាន​ប្រើប្រាស់​គ្រឿងញៀន​រហូត​ដល់​បែក​លែង​ដឹង​ខុស​ត្រូវ​ទៅ​ហើយ ។ បុរស​រូប​នេះ​ម្ដង​និយាយ​ថា គាត់​ខឹង​ប្រពន្ធ​ខ្លាំង​ណាស់ ដោយសារ​ប្រពន្ធ​គាត់​មាន​សហាយ​ហើយ​ដេក​ជាមួយ​ប្រុស​សហាយ ក្បត់ចិត្ត​គាត់ ។ លុះ​ក្រោយមក បែរជា​និយាយ​ផ្សេង​វិញ​ថា ខ្លួន​ពិបាកចិត្ត​ខ្លាំង​ពេក ដោយសារ​តែ​ប្រពន្ធ​រត់​ចោល​មិនដឹង​ថា បាត់​ទៅ​ទីណា​ឡើយ គឺ​បាត់​ប្រពន្ធ​ពី​ផ្ទះ ហើយ​ខ្លួន​បាន​តាមរ​នាង តែ​រក​មិនឃើញ​សោះ ធ្វើ​ឱ្យ​ខ្លួន​មួរ​ម៉ៅ​ខ្លាំង ទើប​បើករថយន្ត​ទាំង​គ្មាន​អារម្មណ៍​បែប​នេះ​។

ទោះបី​បែប​ណា កម្លាំង​នគរបាល​បាន​ឃាត់​ឲ្យ​បុរស​នោះ​នៅ​ប៉ុស្ដិ៍​ចោម​ចៅ ជា​បណ្ដោះអាសន្ន រង់ចាំ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​។