ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​បទ​របស់​កុមារី​រ៉​ន ចាន់​ឌី​ន ទាក់ទាញយ៉ាង​​ខ្លាំង​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជា​បទ​មរតក​ដើម​ច្រៀង​ប្រើ​សំឡេង​តឹង​ខ្លាំង​ត្រូវ​កុមារី​រ៉​ន ចាន់​ឌី​ន​ពី​ខេត្តកំពង់ស្ពឺ​

រាជធានី​ភ្នំពេញ ៖ បទ​ចម្រៀង​មាន​ចំណងជើង​ថា​ «​អស់សង្ឃឹម​»​ ជា​បទ​មរតក​ដើម​ច្រៀង​ប្រើ​សំឡេង​តឹង​ខ្លាំង​ត្រូវ​កុមារី​ រ៉​ន ចាន់​ឌី​ន ​ពី​ខេត្តកំពង់ស្ពឺ​ច្រៀង​ក្នុង​វគ្គ​ផ្សាយ​បន្ត​ផ្ទាល់​The Voice Kid Cambodia ។

ចម្រៀង​«​អស់សង្ឃឹម​»​គ្រូបង្វឹក​ឱ​ក សុ​គ​ន្ឋ​កញ្ញា ផ្តល់​ឱ្យ​រ៉​ន ចាន់​ឌី​ន ច្រៀង​ក្នុង​ការ​ផ្សាយ​ផ្ទាល់​ដំបូង​គេ ហើយ​គ្រូបង្វឹក​ផ្ទាល់​រូប​នេះ​ភ័យ​បុក​ពោះ ព្រោះ​បទ​នេះ​តារាចម្រៀង ល្មម​ៗ​មិន​ហ៊ាន​ច្រៀង​ទេ ។ ឆ្លងកាត់​ការ​ច្រៀង​របស់​រ៉​ន ចាន់​ឌី​ន អាច​រំសាយ​ការ​ភ័យ​បុក​ពោះ​របស់​គ្រូបង្វឹក​បាន ដោយ​នាង​ច្រៀង​បាន​ល្អ ។ ជា​ពិសេស​គ្រូបង្វឹក​ទាំងអស់​បាន​យល់​ឃើញ​ប្រហែល​គ្នា​ថា​ ចាន់​ឌី​ន​ច្រៀង​លើស​ពី​សមត្ថភាព​ក្មេង​ៗ​ ព្រោះ​បទ​នេះ​សមតែ​មនុស្ស​ចាស់​ច្រៀង​ ដោយសារ​តែ​ពិបាក​ច្រៀង តែ​ក្មេង​ស្រី​ម្នាក់​នេះ​ធ្វើ​បាន​ល្អ​ពិតជា​កម្រ​រកបាន​មែន ។

ជាល​ទ្ទផល​ ​រ៉​ន ចាន់​ឌី​ន បាន​ជាប់​ឆ្នោត​សំឡេង​ផ្ញើ​សារ​គាំទ្រ​ច្រើន​ជាងគេ​ក្នុង​ក្រុម​ឱ​ក សុគន្ធ​កញ្ញា ធ្វើ​ឱ្យ​នាង​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ​ត្រ័​ជា​បន្ត​ទៀត​ជាមួយ​ក្តី​រំភើប​រលីងរលោង​ទឹកភ្នែក។

បេក្ខជន​បេ​ក្ខ​នារី​ដែល​ចូលរួម​ប្រឡង​ចម្រៀងផ្សាយ​ផ្ទាល់​ស​ប្តា​ហ៍​ទី​១​មាន​សរុប​១២​នាក់ បែងចែក​ជា​៣​ក្រុម ក្នុង​មួយ​ក្រុម​៤​នាក់ ជម្រុះ​ចេញ​២​ទុក​២​នាក់ ។ ជាល​ទ្ឋ​ផល​បេក្ខជន​ដែល​ត្រូវ​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ​ត្រ័​មាន​កុមា​រា​ឡុ​ង លី​គ័ង កុមារី​ឈឹ​ម ជូ​លី​ណា កុមារី​អ៊ុ​ក​ឌី​ន ហ្ស៊ី​រី​ន កុមារី​រ៉​ន ចាន់​ឌី​ន និង​កុមា​រា​ណូ ឈូ​ស៊ីវ​ហេង ៕