ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បញ្ជូន​បុរស​ជនបរទេស​ដែល​វាយ​កញ្ចក់​ទូ​ដាក់​តាំង​រូប សម្ដេច ទៅ​តុលាការ​ហើយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ន័​រវេ​សន៍ វ័យ​ចំណាស់​ម្នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៧ ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌដូនពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ន័​រវេ​សន៍ វ័យ​ចំណាស់​ម្នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៧ ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌដូនពេញ បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​វាយ​កញ្ចក់​ទូ​ដាក់​តាំង​រូបថត​ប្រមុខ​ដឹកនាំ​ប្រទេស នៅ​មុខ​គណបក្ស​ប្រជាជន​កម្ពុជា ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ជនបរទេស​រូប​នោះ​ឈ្មោះ GISLE REIKVAR ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​ន័​រវេ​សន៍ ស្នាក់​នៅផ្ទះ​សំណាក់​មុនី​វង្ស ជាន់​ទី​៣ បន្ទប់​លេខ​៣៣៣៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

សំណុំរឿង​នេះ​ត្រូវ​បាន​ដាក់​ចូល​លោក សឿ​ន មុន្នីរ​ត្ន័ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​នឹង​កំពុងធ្វើការ​សាកសួរ ហើយ​បើ​តាម​អ្នក​ច្បាប់​និយាយ​ថា ជនបរទេស​ជាប់​សង្ស័យ​វាយ​បំផ្លិច​ផ្លាញ​កញ្ចក់​ដាក់​តាំង​រូបថត​ថ្នាក់ដឹកនាំ​ប្រទេស​បែប​នេះ គ្មាន​សង្ឃឹមថានឹង​បាន​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ អាច​នៅ​ទទួលទោស​តាម​ច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​មុន​សិន ។

គួរ​បញ្ជាក់​ថា ជនជាតិ​ន័​រវេ​សន៍​ម្នាក់​នេះ ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ម្តង​រួច​ហើយ រឿង​ជម្លោះ​វាយតប់​គ្នា​ជាមួយ​មិត្តភក្តិ ដែល​មិន​ខុស​ពី​ពេល​នេះ​ទេ ។

គួរ​បញ្ជាក់​ទៀត​ថា កាលពី​វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​តាម​បណ្ដា​យ​ផ្លូវ​ព្រះ​មុនី​វង្ស នៅ​ចំណុច​ផ្ទះសំណាក់​មុនី​វង្ស ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ជនជាតិ​បរទេស​ម្នាក់​នេះ បាន​ប្រើ​អំពើ​ហិ ង្សា​ទៅ​វាយ​កញ្ចក់​ទូ​ដាក់​តាំង​រូបថត​សម្ដេច ខណៈ​រូបគេ​ស្រវឹង​ដើរ​ចេញពី​កន្លែង​ផឹកស៊ី ។

តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍ បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់ ជា​ជនជាតិ​ន័​រវេ​សន៍ មិនដឹង​ថា​គាត់​ចេញ​មក​ពី​ផឹកស៊ី​នៅ​កន្លែង​ណា​ទេ ក្នុង​ស្ថានភាព​ស្រវឹងស្រា ដើរមក​ដល់​មុខ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ទល់មុខ​សាលា​ខណ្ឌដូនពេញ​បាន​ដាល់​កញ្ចក់​ដែល​មាន​ដាក់​តាំង​រូប សម្តេច​តេ​ជោ ហ៊ុន សែន និង​រូប សម្តេច ហេង សំ​រិ​ន បណ្តាល​ឲ្យ​បែក​កញ្ចក់​មុត​ដៃ​រយះ​ហូរ​ឈាម​ពេញ​ខ្លួន ហើយ​បាន​ហែក​រូបគណ​បក្ស​ប្រជាជន និង​ហែក​រូប សម្តេច​តេ​ជោ មួយ​សន្លឹក ទើប​បុរស​ខាងលើ​បាន​រត់​ចូល​ទៅ​ក្នុងផ្ទះ​សំណាក់​មុនី​វង្ស ដែល​គាត់​ជួល​ស្នាក់​នៅ​ទាំង​ខ្លួន​ប្រឡាក់​សុទ្ធតែ​ឈាម បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​រួម​ទាំង​ខាង​មន្ត្រី​សាលា​ខណ្ឌ បាន​នាំ​គ្នា​ចុះ​មក​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​អន្តរាគមន៍ និង​សួរនាំ​ជនជាតិ​បរទេស​រូប​នោះ បាន​ប្រាប់​សមត្ថកិច្ច​ថា គាត់​មិន​មាន​បំណង​វាយ​កញ្ចក់​ទូ​ទេ គឺ​មក​ពី​គាត់​ស្រវឹងស្រា ហើយ​ដើរទៅ​ដួល​ចំ​កន្លែង​នោះ​ទេ ទើប​គាត់​ភ័យ​ពេក​រត់គេច​តែ​ម្តង ។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ក៏​បាន​ដឹក​យក​ជនជាតិ​បរទេស​នោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ៕