ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​សោះ​ប្រហែស​តែ​ប៉ុន្មាន​នាទី​សោះ​ស្លា.ប់​ចៅប្រុស​ដល់​ទៅ​២​នាក់

6 ឆ្នាំ មុន

ខេត្តស្វាយរៀង​៖ ក្មេង​ប្រុស​២​នាក់​បាន​នាំ​គ្នា

ខេត្តស្វាយរៀង​៖ ក្មេង​ប្រុស​២​នាក់​បាន​នាំ​គ្នា​ចុះ​ដោះ​ត្រី​ជាប់​មង​នៅ​ក្នុង​ទឹក​ព្រែក ជម្រៅ​២​ម៉ែត្រ ហើយ​បាន​ទាក់​ជើង និង​មង​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​ទាំង​២​នាក់​កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៧ វេលា​ម៉ោង​៤ នឹង​៣០​នាទី​រសៀល នៅ​ក្នុង​ទឹក​ព្រែក​ស្ថិត​នៅ​ភូមិ​ដីក្រហម ឃុំ​មេសរ​ថ្ង​ក ស្រុក​ច​ន្រា្ទ​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា  ជន​រង​គ្រោះ​ទី ១-​ឈ្មោះ ក្រូច សា​ម៉ុ​ត ភេទ​ប្រុស  អាយុ​១១ ឆ្នាំ​ជា​សិស្ស​បាន​លង់ទឹក​ស្លាប់ មាន​ឪពុក​ឈ្មោះ  ហាស់  មាន និង ម្តាយ​ឈ្មោះ  ឥន កុសល់​ហើយ​ជន​រង​គ្រោះ​ទី​២-​ឈ្មោះ សុខ ពិ​ឆៃ ភេទ​ប្រុស  អាយុ​១០​ឆ្នាំ ជា​សិស្ស​មាន​ឪពុក​ឈ្មោះ សុខ  ឈា និង ម្តាយ​ឈ្មោះ ឥន រស្មី ។ ជន​រង​គ្រោះ​ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ ដីក្រហម ឃុំ​មេសរ​ថ្ង​ក​ស្រុក​ច​ន្រា្ទ ខេត្តស្វាយរៀង​។

ប្រភព​ដ៏​ដែល​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ កុមា​រា​រង​គ្រោះ​ទាំង​២​នាក់​បាន​ទៅ​តាម ជីតា​របស់​ខ្លួន ទៅ​ឃ្វាលគោ​នៅ​ជិត​ព្រែក​ខាងក្រោយ​ផ្ទះ​ប្រហែលជា​៤០០​ម៉ែត្រ​ពី​ផ្ទះ ហើយ​ពេល​ដើរទៅ​ដល់​ពាក់​កណ្តាលផ្លូវ បាន​ឈប់​ចុះ​ដោះ​ត្រី​ជាប់​មង​អន្ទាក់​នៅ​ក្នុង​ព្រែក​ឃើញ​ត្រី​ជាប់​មង​ខណៈនោះ​ជីតា​បាន​ដឹកគោ ទៅ​ឃ្វាល​មិន​បាន​ងាក​ក្រោយ​មើល​ចៅ​ៗ​នោះ​ទេ​។ ​បន្ត​ទៀត​ថា ប្រមាណ​ជា​២០​នាទី​ក្រោយមក បុរស់​ជា​ជីតា​បាត់ ចៅ​ៗ​យូរ​មិនឃើញ​ក៏​ទៅ​តាម រួច​ដើរ​ត្រឡប់​មក​រក​ចៅ​ស្រាប់តែ​ឃើញ​ចៅ ជាប់​មង​អន្ទាក់​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ​ទើប​គាត់​ឆោឡោ ហៅ​អ្នកស្រុក​ឲ្យ​មក​ចុះ​ស្រង់ យក​សព​ចៅ​ៗ​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕