ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​ខុសច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ ត្រូវ​បាន​រុះរើ​បាន​ចំនួន​ជាង​៦០%​ហើយ

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ប្រតិបត្តិការ​រយៈពេល​៣២​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧ នេះ

ខេត្តសៀមរាប ៖ ប្រតិបត្តិការ​រយៈពេល​៣២​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧ នេះ ក្រុមការងារ​ចម្រុះ ដើម្បី​រុះរើ​សំណង់​ខុសច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ សម្រេច​បាន​ចំនួន​៣៧៩​ករណី ដែល​ស្មើនឹង​៦៣% នៃ​សំណង់​ខុសច្បាប់ ដែល​ត្រូវ​រុះរើ​ទាំងអស់ ។

យោង​តាម​របាយការណ៍​របស់​ក្រុមការងារ​ចម្រុះ ចេញ​នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែកញ្ញា នេះ បញ្ជាក់​ថា ក្រុង​សៀមរាប​មាន​សំណង់​ខុសច្បាប់​ដែល​ត្រូវ​រុះរើ​ច្រើន​ជាងគេ គឺ​មាន​ដល់​ទៅ​៤២៨​ករណី ហើយ​ទើបតែ​រុះរើ​បាន​ចំនួន​២១៤​ករណី​ប៉ុណ្ណោះ ។

ដោយឡែក ស្រុក​ប្រាសាទបាគង​មាន​ចំនួន​៥៧​ករណី រុះរើ​បាន​រួចរាល់​៥៦​ករណី ស្រុក​អង្គរធំ​មាន​ចំនួន​៤២​ករណី រុះរើ​សម្រេច​បាន​៣៤​ករណី ស្រុក​បន្ទាយស្រី​មាន​ចំនួន​៧៤​ករណី រុះរើ​សម្រេច​បាន​៧១​ករណី និង​ស្រុក​ពួក​មាន​ចំនួន​៤​ករណី រុះរើ​បាន​សម្រេច​ទាំង​៤​ករណី ។ សរុប​សំណង់​ខុសច្បាប់​នៅ​សេសសល់ ដែល​ក្រុមការងារ​ចម្រុះ​កំពុង​តែ​បន្ត​រុះរើ​មាន​ចំនួន​២២៦​ករណី ។

តាម​ការ​បញ្ជាក់​ពី​គណៈកម្មាធិការ​ចម្រុះ ប្រតិបត្តិការ​រុះរើ​នេះ​បាន​ដំណើរការ​ដោយ​រលូន ដោយ​គ្មាន​អំពើ​ហិង្សា​ណាមួយ​កើតឡើង​ឡើយ ។ ជា​ពិសេស ប្រជាពលរដ្ឋ​ជា​ម្ចាស់​សំណង់​ភាគច្រើន​បំផុត បាន​សហការ​ជាមួយ​ក្រុមការងារ ដោយ​បាន​ស្ម័គ្រចិត្ត​រុះរើ​ដោយ​ខ្លួនឯង ។ តាម​របាយការណ៍​ដដែល​នេះ​បញ្ជាក់​ថា ក្នុង​ចំនួន​៣៧៩​ករណី ដែល​ក្រុមការងារ​សម្រេច​បាន​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​រុះរើ​មាន​ចំនួន​ដល់​ទៅ​៣៦៨​ករណី មាន​តែ​ចំនួន​១១​ករណី​ប៉ុណ្ណោះ ដែល​ម្ចាស់​សំណង់​រឹងរូស​មិន​ព្រម​សហការ ហើយ​ក្រុមការងារ​សម្រេច​រុះរើ​ដោយ​ខ្លួនឯង ៕