ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត២ប៊ិះអស់… ក្រោមភ្លៀង​រលឹម

6 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ បុរស​២​នាក់​ជា​បងប្អូន​បង្កើត

ខេត្តកំពង់ធំ ៖ បុរស​២​នាក់​ជា​បងប្អូន​បង្កើត បាន​ត្រូវ​រន្ទះ​បាញ់រង​របួសធ្ងន់​ទាំង​២​នាក់ កាលពី​វេលា​ម៉ោង​០២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២២ កញ្ញា ស្ថិត​នៅ​តាម​ដងស្ទឹង​សែន ខាងលិច​ភូមិ​ស្វាយ ឃុំ​សណ្តាន់ ស្រុក​សណ្តាន់ ។

លោក​វរសេនីយ៍ត្រី នួន គំនិត អធិការរង​នគរបាល​ស្រុក​សណ្តាន់​បាន​ប្រាប់​កោះសន្តិភាព​ថា បុរស​ទាំង​២​នាក់​បងប្អូន​បង្កើត​ដែល​រង​គ្រោះ​នេះ បង​ឈ្មោះ សៅ សុង អាយុ​៣៩​ឆ្នាំ និង​ប្អូន​ឈ្មោះ​សៅ ស៊ន អាយុ​៣០​ឆ្នាំ ។ អ្នក​ទាំង​២ រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ ហើយ​នៅ​រសៀល​ថ្ងៃ​នោះ​បាន​បបួល​គ្នា ទៅ​បង់សំណាញ់​នៅ​ក្នុង​ស្ទឹង​សែន ត្រង់​ចំណុច​កើតហេតុ ខណៈ​មេឃ​កំពុង​ភ្លៀង​ក៏​ត្រូវ​រន្ទះបាញ់​តែ​ម្តង ។ ក្រោយ​កើតហេតុ អ្នក​ភូមិ​នាំ​គ្នា​ជួយ​យក​ជន​រង​គ្រោះ​ទៅ​កាន់​មណ្ឌល​សុខភាព​សណ្តាន់ ដើម្បី​សង្គ្រោះ​អាយុ​ជីវិត ។

លោក​អធិការរង​បន្ត​ថា រហូត​មក​ដល់​ថ្ងៃ​ទី​២៤ កញ្ញា អាកា​រៈ​ជន​រង​គ្រោះ​ទាំង​២​នាក់​បងប្អូន​បាន​ធូរស្រាល និង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​​ហើយ ។