ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​ មាន​ការភ្ញាក់​ផ្អើល​យ៉ាងខ្លាំង​នៅ​ស្ពាន​គីហ្សុណា

6 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បាន​ឱ្យដឹងថា ​

ខេត្ត​កំពង់​ចាម ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បាន​ឱ្យដឹងថា ​មាន​ហេតុ​ការណ៍​​ក្រឡាប់​រថយន្ត​មួយ​នៅ​លើ​ស្ពាន​គីហ្សុណា  បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​របួស​ម្នាក់ ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើលយ៉ាង​ខ្លាំង​​កាល​ពីវេលា​ម៉ោង​១២​និង​៣០​​នាទី​រសៀល ថ្ងៃទី​២៦​ ខែ​កញ្ញា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្បាល​ស្ពាន​គីហ្សុណា ក្នុង​ភូមិ​៤ សង្កាត់​វាល​វង់ ខេត្ត​កំពង់ចាម ។

លោក​វរសេនីយ៍ត្រី រស់ ម៉ុងសេង អធិការក្រុង​កំពង់​ចាម បាន​ឱ្យដឹងថា ជនរងគ្រោះ​ទាំង​២​នាក់ ម្នាក់ឈ្មោះ ផិន នៅ ភេទស្រី អាយុ​៦១ឆ្នាំ រស់​នៅ​ភូមិ​ត្រពាំង​ច្រក ស្រុក​ត្បូង​ឃ្មុំ បានស្លាប់​នៅ​មន្ទីរពេទ្យ និង​ម្នាក់ទៀត​ឈ្មោះ ភិន ណែម ភេទស្រី អាយុ​៥៨​ឆ្នាំ រង​របួស ។

លោក​វរសេនីយ៍ត្រី បាន​ឱ្យដឹងទៀតថា មុន​ពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់​ដាយ ពាក់​ស្លាក​លេខ កំពង់​ចាម 3A-1020 ដោយ​ដឹក​ទំនិញ​ពេញ​ទ្រុង ហើយ​​​បាន​បើក​ចុះ​ពី​លើ​ស្ពាន​គីហ្សុណា ស្រាប់តែ​ក្រឡាប់​​មក​ប៉ះ​​រថយន្ត​មួយ​គ្រឿង​​ទៀត​ម៉ាក​សាំយ៉ុង ពណ៌ស និង​រ៉ឺម៉ង់ បណ្តាល​ឱ្យ​ស្ត្រី​២​នាក់រង​របួស​ ​ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់  ប៉ុន្តែ​ជាអកុសលស្ត្រី​ចំណាស់​​ម្នាក់​បាន​ស្លាប់ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ព្រូ​ឡាន​ម្នាក់ ចំណែក​ឯ​អ្នក​បើក​បរ​​រថយន្ត​បង្ក​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល ។