ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​បុក​គេ​ហើយ​រត់គេច​មិន​ចង់ទទួលខុសត្រូវ​រួច​និយាយ​អាង​ថា​ខ្លួន​សក្តិ​ធំ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​វិញ​ស្រវឹង​ទោរទន់​បាន​បើករថយន្ត​ជ្រុល​ទៅ​កៀរ​នឹង​រថយន្ត​ឡិច​ស៊ី​ស​៥៧០​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​វិញ​ស្រវឹង​ទោរទន់​បាន​បើករថយន្ត​ជ្រុល​ទៅ​កៀរ​នឹង​រថយន្ត​ឡិច​ស៊ី​ស​៥៧០​ដែល​ចត​ទុក​ស្ងៀម​នៅ​មុខ​ផ្ទះ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​រថយន្ត​ទាំង​សងខាង តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ។ ហេតុ​កាណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​នឹង​២១​យប់ ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧ ទុល​មុខ​នឹង​ផ្ទះ​លេខ​៣D ផ្លូវ​៣៣៨ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន ។

អ្នកបើកបរ​រថយន្ត​បង្ក​មានឈ្មោះ លី ម៉េ​ង​ហួត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​ក្នុងផ្ទះ​លេខ​៤៤៣ ផ្លូវ​៣២៨ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន ។ ដោយឡែក​ខាង​រថយន្ត​រង​គ្រោះ​មានឈ្មោះ អ៊ិ​ច ស្រី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​នគ​បាលកណ្តាល​អគ្គី​ភ័យ និង​អាវុធ​ជាតិ​ផ្ទុះ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស  ពណ៌​ខ្មៅ បាន​មក​ចត​ទុក​នៅ​មុខ​ផ្ទះ​តាម​ផ្លូវ​៣៣៨ ក្នុង​ទិស​ដៅ​ពី ជើង​ទៅ​ត្បូង ខណៈនោះ​ដែល ក៏​ស្រាប់តែ​បុរស​ម្នាក់​វ័យ​៥០​ឆ្នាំ​មិនដឹង​ថា ចេញពី​កម្ម​វី​ធី​នៅ​កន្លែង​ណា​នោះ​ទេ​គឺ​បាន​បើករថយន្ត​បង្ក ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-0467 បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​៣៣៨​ក្នុង​ទិស​ដៅ​ស្របគ្នា ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ព្រមទាំង​ស្រវឹង​ផង​នោះ បាន​រេ​ចង្កូត​ជ្រុល​ទៅ​កៀរ​នឹង​រថយន្ត​ឡិច​ស៊ី​ស​៥៧០​ដែល​ចត​ទុក​ស្ងៀម​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​កូដ​ថ្នាំ​មួយ​ចំហៀង​ខាងឆ្វេង ដោយឡែក​ខាង​រថយន្ត​បង្ក​វិញ​រង​ការ​ខូចខាត​ក្រ​ពិត និង កូដ​ថ្នាំ​មួយ​ចំហៀង​ខាងស្តាំ  ។ ភ្លាម​ៗ​នោះ​ដែរ​រថយន្ត​បង្ក​នៅ​ពេល​បង្ក​គ្រោះថ្នាក់​ហើយ​មិន​បាន​ឈប់​ដោះស្រាយ​នៅ​កន្លែង​កើតហេតុ​នោះ​ទេ​គឺ​បាន​ព្យាយាម​បើករថយន្ត​រត់គេច​ខ្លួន​ជុំវិញ​ផ្លូវ​ចុះឡើង​ៗ២០០​ម៉ែត្រ ទើប​បងប្អូន​ខាង​រថយន្ត​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ដេញ​ឃាត់​រថយន្ត និង​អ្នកបើកបរ​បាន ។ នៅ​ពេល​ដែរ​ឃាត់​រថយន្ត​បាន​ហើយ​អ្នក​បើករថយន្ត​បង្ក​បាន​ចុះ​ពីលើ​រថយន្ត​មក​ទាំង​អាការ​ស្រវឹង​និយាយ​មិនដឹង​ខ្លួន​ខុស រួច​បាន​ទូរស័ព្ទ​ហៅ​បងប្អូន​មក​ជួយ​អន្តរាគមន៍  ខណៈនោះ​ដែរ​បងប្អូន​ខាង​រថយន្ត​បង្ក​បាន​មក​ដល់​កន្លែង​កើតហេតុ​បាន​ទាស់​សំដី​គ្នា​ជាមួយនឹង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌចំការមន ដោយ​បាន​អះអាង​ថា រូប​គាត់​ធ្វើការ​នៅ​ក្រសួងមហាផ្ទៃ​មាន​តួនាទី​ជា​ឧត្តមសេ​នី​យ៍​ថែម​ទៀត​ផង ។ ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ទាស់សម្តី​គ្នា​ជាមួយនឹង​ខាង​សមត្ថកិច្ច​បន្តិចបន្តួច​រថយន្ត​ទាំង​ពីរ​គ្រឿង​ព្រមទាំង​អ្នកបើកបរ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ក្រុង​បាន​មក​ធ្វើការ​វាស់​វែ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាច​ណ៍​ជើង​គោក​រាជធានី​ភ្នំពេញ តែ​មុន​នឹង​ឡើង​លើ​រថយន្ត​សមត្ថកិច្ច​បុរស​ជា​អ្នក​បើករថយន្ត​បង្ក​បាន​យក​ទូរស័ព្ទ​ដើរ​ថតរូប ថត​ឈ្មោះ​សមត្ថកិច្ច​ម្នាក់​មួយ​ទើប​ឡើង​ជិះ​រថយន្ត​ចេញ​ទៅ​បាត់​ទៅ ៕