ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចាណាស់! កំពុងតែ​ធ្វើការ ស្រាប់តែ​ជាន់​ត្រូវ​តំណ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើតាម​​សេចក្តី​រាយ​ការណ៍​​​បាន​ឱ្យ​ដឹងថា

រាជធានី​ភ្នំពេញ ៖ បើតាម​​សេចក្តី​រាយ​ការណ៍​​​បាន​ឱ្យ​ដឹងថា ​មាន​ករណី​កម្ម​ករ​ជាង​ផ្សាដែក​ម្នាក់​បាន​​ឆក់​ខ្សែ​ភ្លើងស្លាប់ភ្លាមៗ​នៅ​កន្លែង​​កើតហេតុ​ ហេតុការណ៍​នេះបានបង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​កាល​ពី​វេលា​​ម៉ោង​១២​និង​២០​នាទី​រសៀល ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៧ ស្ថិត​នៅក្នុង​​ភូមិ​ស្នួល​ខ្ពស់ សង្កាត់​កំបូល ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ​ឈ្មោះ ឡាត់ ឡុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ មុខ​របរ​ជាកម្ម​ករ​ជាង​ផ្សា​ដែក មាន​ស្រុក​កំណើត​នៅ​ស្រុក​ពារាំង​ ខេត្ត​ព្រៃវែង ។

សេចក្តី​រាយ​ការណ៍​បាន​ឱ្យ​ដឹងទៀតថា មូល​ហេតុ​ដែល​បណ្តាល​ឱ្យ​ឆក់​ខ្សែ​ភ្លើងនេះ គឺ​ជន​រងគ្រោះ​ជា​ជាង​ផ្សា​ដែក​​បាន​ដើរ​ទៅទាញ​ខ្សែភ្លើង ខណៈពេល​កំពុង​ទាញខ្សែនោះ ជើង​របស់​ជនរងគ្រោះ​បាន​ជាន់​ត្រូវ​ខ្សែភ្លើេង​មួយ​ខ្សែ​ជា​បាន​ដាច់​តំណនោះ ស្រាប់តែ​ឆក់​ បណ្តាល​ឱ្យ​ស្លាប់ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​តែម្តង។ រហូតដល់​ជាង១​ម៉ោង​ទើប​មេ​ការ​នៅ​ទី​នោះ​​​​ហៅ​រថយន្ត​សង្គ្រោះ​មកដឹក​ជនរងគ្រោះ​ ហើយខណៈពេល​នេះ​សមត្ថកិច្ច​កំពុង​ធ្វើ​កំណត់​ហេតុ​​ ។