ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នំ​មាន​ទ្រង់ទ្រាយ​ដូចលិង្គ​លក់ដាច់បំផុត

6 ឆ្នាំ មុន

អ្នកស្រី​ហ្គេ​ត​នី​តា និយាយ​ថា

អ្នកស្រី​ហ្គេ​ត​នី​តា ប្រា​ស៊ើ​ត​ស៊ុម​ប៊ូ​ន ម្ចាស់​ហាង​នំ​មួយ​នៅ​ផ្សារ​«Indy»​ប្រទេស​ថៃ កាលពីមុន​គឺជា​បុគ្គលិក​របស់​ក្រុមហ៊ុន ហើយ​ប្រាថ្នា​ចង់​មាន​អាជីព​ផ្ទាល់ខ្លួន ។ ក្រោយមក​គាត់​ឃើញ​រូបភាព​នំ​«Waffle»​មាន​រូបរាង​ដូច​លិង្គ​តាម​អីុន​ធើ​រ​ណេ​ត​ដាក់​លក់​នៅ​បរទេស​ក៏​ចាប់អារម្មណ៍​ចង់​លក់​ដែរ ។ គាត់​បាន​ទិញ​ពុម្ព និង​រូបមន្ត​នៃ​ការ​ផលិត​នំ​នោះ​ដើម្បី​ផលិត​លក់ ។

នៅ​ពេល​ដាក់​លក់​ដំបូង​ក្នុង​ខែសីហា ២០១៧ មិន​បាន​ផល​ល្អ​ទេ ព្រោះ​អតិថិជន​មិន​ហ៊ាន​ទិញ​ទទួលទាន​ ព្រោះ​ខ្មាស​អៀន ប៉ុន្តែ​ក្រោយមក​លក់ដាច់​ដោយ​មាន​អតិថិជន​ច្រើន​ទិញ ​ព្រោះ​ចង់​ភ្លក្ស​រសជាតិ និង​ម្យ៉ាង​វា​មាន​រូបរាង​ប្លែក​ផង ។

នំ​«Waffle»​មួយ​មាន​តម្លៃ​៣៩​បាត និង​លក់​បាន​ជាង​១០០​នំ​ជា​រៀងរាល់ថ្ងៃ ។

អ្នកស្រី​ហ្គេ​ត​នី​តា និយាយ​ថា គាត់​សម្រេចចិត្ត​បើកហាង​លក់​ផ្ទាល់ខ្លួន ព្រោះ​មិន​ចង់​ធ្វើការ​ឱ្យ​ក្រុមហ៊ុន ។ ជា​លើក​ដំបូង​លក់​បាន​ចំណូល​តិច ប៉ុន្តែ​ក្រោយមក​រក​ចំណូល​បាន​ច្រើន ។ សម្រាប់​ប្រាក់​​ចំណូល​ក្នុង​រយៈពេល​១​ខែ​កន្លង​មក​ចំនួន​៤០.០០០​បាត ច្រើន​ជាង​ចំណូល​ធ្វើការ​នៅ​ក្រុមហ៊ុន ។

នាង​រ៉ា​វី​វណ្ណ ឆាត​រ៉ា​សា ជា​អតិថិជន​មួយ​រូប​និយាយ​ថា «​នៅ​ពេល​ឃើញ​«Waffle»​ដែល​មិត្តភក្តិ​ផ្ញើ​ឱ្យ ខ្ញុំ​ទទួលស្គាល់​ថា ជា​រូបភាព​ថ្មី​ទាក់ទាញ​អតិថិជន​មាន​ចំណាប់អារម្មណ៍​ខ្ពស់​ជាទី​គាប់ចិត្ត​»៕