ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ឃាត់ខ្លួន​គាត់​ដល់​ផ្ទះ​ព្រោះតែ​គាត់​…

6 ឆ្នាំ មុន

ខេត្តកណ្តាល​៖ មុខសញ្ញា

ខេត្តកណ្តាល​៖ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៍ស​កម្ម​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល ស្រុក​កៀនស្វាយ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​គគីរ​បើក​ប្រតិបត្តិការ​បង្ក្រាប​បាន កាលពី​វេលា​ម៉ោង​០៧ នឹង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧ នៅផ្ទះ​ជនសង្ស័យ​ស្ថិត​ក្នុងភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ដកណ្ដាល​។ 

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ​អ៊ុយ​ភី​រ៉ុ​ង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​ជនជាតិ​ខ្មែរ​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ តាម​របាយ​ការ​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ដោយ​ទទួល​បទបញ្ជា និង​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ហេង ផេង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល​ទើប​លោក​អនុសេនីយ៍ឯក ម៉​ន សំបុក អធិការរង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​គគីរ និង​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ធ្វើការ​ឃាតខ្លួន​ជនសង្ស័យ​ខាងលើ នៅផ្ទះ​របស់​ខ្លួន​រួម​ជាមួយ​ឆែកឆេរ​ដកហូត​បាន​វត្ថ​តាង​នូវ​ម្សៅ​ក្រាម​ព​ណ៍​ស ចំនួន​៩​កញ្ចប់​តូច និង​សម្ភារ​វិច​ខ្ទប់​ទៀត​ផង ។ ប​ច្ចុ​ប្ប​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បាន​នគរបាល​ជំនាញ​កំពុង​សាកសួរ​នៅ​អធិការ​ដ្ធា​ន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕