ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​បើក​ម៉ូតូ​ធ្លាក់​ចូល​ទឹកសមុទ្រ​ស្លា.ប់

6 ឆ្នាំ មុន

ខេត្ត​កែប ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ បង្ក​ដោយ​ខ្លួនឯង​មួយ ដែល​បុរស​ម្នាក់​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង

ខេត្ត​កែប ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ បង្ក​ដោយ​ខ្លួនឯង​មួយ ដែល​បុរស​ម្នាក់​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង កាលពី​វេលា​ម៉ោង​០៥​និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧ បណ្ដាល​ឲ្យ​ម៉ូតូ​ធ្លាក់​ក្នុង​ទឹកសមុទ្រ នៅ​ត្រង់​ចំណុច​ឆ្នេរ​ពយ ដំណាក់​កែប ស្ថិត​ក្នុងភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ។

ក្នុង​ករណី​ខាងលើ បណ្ដាល​ឲ្យ​បុរស​អ្នកបើកបរ​ប្លោង​ចេញពី​ម៉ូតូ​បោក​ក្បាល​នឹង​ដុំ​ថ្ម​ក្បែរ​ជ្រាំង​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង ។ បើ​យោង​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ យ៉ាប់ យ៉ា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ក្បែរ​និង​កន្លែង​កើត​ហេតុតែ​ម្តង ។

ចំណែក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ កែប ១A-៣០០១ បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ខាងលើ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុងកែប ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ។

បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ បាន​បញ្ជាក់​បន្ថែម​ថា ជន​រង​គ្រោះ​ខាងលើ​រូប​នេះ បាន​ផឹកស៊ី​ស្រវឹង​ជោក​ខ្លួន​ទៅ​ហើយ មុន​នឹង​បើក​ម៉ូតូ​ខាងលើ​នេះ ទោះបី​មិត្តភក្ដិ​ហាមឃាត់​យ៉ាងណា​ក៏​មិន​ស្ដាប់​ដែរ ៕