ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​នៅ​​មាន… ក្រោយ​ចេញវីដេអូឃ្លីបសុំ​ទោស​​សម្តេច​តេ​ជោ​​​ជា​សា​ធា​រណៈ

6 ឆ្នាំ មុន

ខេត្តក្រចេះ ៖ បុរស​ម្នាក់​​ដែល​ច្រៀង​ចម្រៀង​រ៉េ​ប​ជេរ​ប្រមាថ​សម្ដេច​តេ​ជោ ហ៊ុន សែន

ខេត្តក្រចេះ ៖ បុរស​ម្នាក់​​ដែល​ច្រៀង​ចម្រៀង​រ៉េ​ប​ជេរ​ប្រមាថ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលា​​ដំ​បូង​ខេត្តចេញ​ដីកា​បង្គាប់​ឱ្យ​ដោះ​លែង​ហើយ ​កាលពីរសៀល​ថ្ងៃ​ទី​២៥ កញ្ញា បន្ទាប់​ពី​មានការ​សុំ​ទោស​សម្តេច​តេ​ជោ​ជា​សា​​ធារណៈ​តាម​ឃ្លី​ប​វី​ដេ​អូ​ ដែល​បាន​ផ្សព្វផ្សាយ​មុន​នេះ ។

សូម​រំលឹក​ថា​ ឈ្មោះ ហ៊ុយ ឧត្តម អាយុ​២៩​ឆ្នាំ ដែល​បង្ហោះ​ឃ្លី​ប​វី​ដេ​អូ​ច្រៀង​រ៉េ​ប​ជេរ​ប្រមាថ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល តាម​រយៈ​បណ្តាញ​​​សង្គម​ហ្វេ​ស​ប៊ុ​ក ត្រូវ​បាន​តុលាការ​សម្រេច​ធ្វើការ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ព​ន្ឋ​នាគារ​ខេត្ត កាលពី​ថ្ងៃ​ទី​២៣ កញ្ញា ក្រោយ​ការ​ចាប់ខ្លួន​ពី​សំណាក់​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ និង​កម្លាំង​នគរបាល​ស្រុក ហើយ​បាន​នាំ​ខ្លួន​មក​សាកសួរ​បាន​១​ថ្ងៃ​រួច​មក ។

នគរបាល​បានឱ្យ​ដឹង​ថា​ឈ្មោះ ហ៊ុយ ឧត្តម មានស្រុក​កំណើត​នៅ​ភូមិ​បាសិត ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល មានមុខរ​បរជា​មេការ​រោងចក្រ​ទឹក​សុ​ទ្ឋ​មួយ​កន្លែង នៅ​ខេត្តកំពង់ស្ពឺ ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​២២ ខែកញ្ញា នៅ​​ចំណុច​ភូមិ​ឫស្សី​កែវ ឃុំ​ឫស្សី​កែវ ស្រុក​ព្រែក​ប្រសព្វ ។

ការ​ចាប់ខ្លួន​នេះ គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ជន​នេះ​បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​មួយ​ដែល​បាន​ច្រៀង​ជេរ​ប្រមាថ​ធ្ងន់​ៗ​មក​លើស​ម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មហាជន​បាន​និយាយ​ថា​រស់នៅ​សុខ​ៗ​ចេះ​រក​គុក​ឃើញ ។ នាយការិយាល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​លោក គុណ សោ​ភ័​ណ្ឌ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា បុរស​រូប​នេះ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​គឺ​លោក ថា​ន់ ឃុ​ង បាន​សម្រេច​ធ្វើការ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ព​ន្ឋ​នាគារ​ខេត្ត ក្រោម​បទ​ចោទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ ប្រព្រឹត្ត​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ឆ្នាំ​២០១៣ និង​កាលពី​ថ្ងៃ​ទី​១៦ កញ្ញា ឆ្នាំ​២០១៧ ។ ទោស​នេះ​ត្រូវ​ផ្តន្ទាទោស​ដាក់​ព​ន្ឋ​នាគារ​ពី​៦​ខែ​ទៅ​២​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​ចំនួន​១​លាន​ទៅ​៤​លាន​រៀល ប្រសិនបើ​ការ​ញុះញង់​នេះ​គ្មាន​ប្រ​សិ​ទ្ឋ​ភាព​ទេ ។

បើ​តាម​ការ​ឆ្លើយ​សារភាព​របស់​ជនជាប់ចោទ​បាន​ប្រាប់​នគរបាល​ថា ឃ្លី​ប​វី​ដេ​អូ ដែល​ខ្លួន​បាន​ថត​ជា​ចម្រៀង​ច្រៀង​ជេរ​ប្រមាថ​ដល់​ថ្នាក់ដឹកនាំ​មាន​រយៈពេល​ជាង​១​នាទី  គឺ​ខ្លួន​បាន​និ​ព​ន្ឋ​និង​ច្រៀង​ថត​បង្ហោះ​តាំងពី​ឆ្នាំ​២០១៣​មក​ម្ល៉េះ ។ ក្រោយមក​ខ្លួន​បាន​លុប​ចោល និង​បាន​ធ្វើ​ជា​ឃ្លី​បវី​ដេ​អូ​មួយ​សុំ​ទោស​វិញ ។ ហើយ​រយៈពេល​ថ្មី​ៗ​នេះ​ក៏​មាន​ម្ចាស់​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ផ្សេង ទៀត​ដែល​បាន​រក្សា​ទុក​ឃ្លី​ប​វី​ដេ​អូរ​នោះ​បាន​យក​មក​បង្ហោះ​សា​ជា​ថ្មី ដូច​រុញ​ស៊ី​ក្លូ​ចូល​ឡាន ។

បើ​ទោះបីជា​មានការ​លើក​ឡើង​បែប​នេះ​ក្តី ក៏​ជនសង្ស័យ​ត្រូវ​បាន​អាជ្ញាធរ​សម្រេច​បញ្ជូន ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ព​ន្ឋ​នាគារ​ខេត្ត​រង់ចាំ​ការ​ស្រាវជ្រាវ​បន្ថែម ។ ប៉ុន្តែ​សំណាង​នៅ​មាន ឬ​ដោយសារ​គុក​ខ្ពើម​ក៏​ត្រូវ​បាន​ដោះ​លែង​វិញ​ដែល​គ្រាន់តែ​សុំ​ទោស ។
ប៉ុណ្ណឹង​ហើយ ថ្ងៃក្រោយ​ទៀត​ ​បើ​មិន​រាង​ទេ សុំ​កុំ​រាង !!    ​