ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

PSG ៖ យើង​មិន​ពឹងផ្អែក​លើ​តែ Neymar នោះ​ទេ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ម្នាក់​របស់​ក្លឹ​ប​អ្នកមាន​បារាំង PSG

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ម្នាក់​របស់​ក្លឹ​ប​អ្នកមាន​បារាំង PSG បាន​បង្ហើប​ថា កីឡាករ​ទាំងអស់​នៅ​ក្នុង​ក្លឹ​ប PSG មិន​ពឹង​ផ្អែ​ល​លើ​តែ Neymar តែ​ម្នាក់​នោះ​ទេ ។ 

Thomas Meunier ដែល​ជា​កីឡាករ​មួយ​រូប​នៅ​ក្នុង​ក្លឹ​ប PSG បាន​និយាយ​ថា «​ពួក​យើង​មិន​ពឹងផ្អែក​លើ​តែ Neymar នោះ​ទេ ។ ទោះបីជា​គេ​ជា​កីឡាករ​ពិសេស​ក៏​ដោយ ក៏​អ្នក​ទាំងអស់​គ្នា​មិន​គួរ​ថា យើង​មិន​ឈ្នះ​ក៏​ព្រោះតែ​គ្មាន Neymar នោះ​ដែរ ។ យើង​ពិតជា​ពិបាក​ណាស់ ពេល​ដែល​ក្លឹ​ប​យើង​ខ្វះ​មនុស្ស​ពេល​ប្រកួត ខណៈ​ដែល​ដៃគូ​មាន​មនុស្ស​គ្រប់​» ។ 

គួរ​បញ្ជាក់​ផង​ដែរ​ថា PSG បាន​ទទួលលទ្ធផល​ស្មើ​ជាមួយនឹង Montpellier នៅ​ក្នុង​ការ​ប្រកួត ដែល​គ្មាន Neymar និង​កីឡាករ​ពីរ​រូប​ទៀត ។ Neymar បាន​រង​របួស​ជើង​បន្តិចបន្តួច ដែល​តម្រូវ​ឲ្យ​ខក​ខានមិនបាន​មក​ចូលរួម​ការ​ប្រកួត ៕