ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​​ម្នាក់​​របស់​ប្រធានាធិបតី​អា​មេ​រិ​ក Donald Trump បាន​​ក្លាយ​​ជា​…

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា កូនប្រុស​តែ​ម្នាក់​របស់​ប្រធានាធិបតី​អា​មេ​រិ​ក Donald Trump កុមា​រា​អាយុ​១១​ឆ្នាំ​Barron Trump បាន​ក្លាយទៅជា​កីឡាករ​បាល់ទាត់​ ក្នុង​ក្រុម​យុវជន​ក្រោម​អាយុ​១២​ឆ្នាំ DC. United ក្នុង League MLS អា​មេ​រិ​ក។

គណនេយ្យ Twitter មួយ​ឈ្មោះ​ថា Paulo Maurer របស់ MLSSoccer.com បាន​បង្ហោះ​ថា កូនប្រុស​របស់ Trump ពិតជា​កីឡា​​ករ​បាល់ទាត់​មួយ​រូប​មែន​ ។ អ្វី​ដែល​កាន់តែ​ភ្ញាក់ផ្អើល​នោះ គឺ​កុមា​រា Barron Trump បាន​ចូល​លេង​ចំនួន​៤​ដង​ហើយ ជាមួយ​នឹង​អាវ​លេខ​៨១​។

គេ​រំពឹង​ថា Barron Trump នឹង​ល្បីឈ្មោះ​ដូច​ឪពុក​របស់​គេ​ដែរ គ្រាន់តែ​នៅ​ផ្នែក​ផ្សេង​គ្នា​ ។ មួយ​គឺ​ល្បី​ខាង​បាល់ទាត់ មួយ​ល្បី​ខាង​នយោបាយ​ ។