ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​មួយ​រយៈ ឈិ​ន ច័ន្ទ​សុធា​រី កើត​ជំងឺគ្រុនឈាម

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឈិ​ន ច័ន្ទ​សុធា​រី បាន​បាត់​ដំណឹង​សូន​ឈឹង នឹង​កំពុង​ធ្វើ​ឲ្យ​មិត្តភក្ដិ រួម​ទាំង​អ្នកគាំទ្រ​នាង​ឆ្ងល់​យ៉ាង​ខ្លាំង ដោយសារ​តែ​ជា​រៀងរាល់ថ្ងៃ​តែងតែ​ឃើញ​អ្នក​នាង​កូន​ពីរ​រូប​នេះ

រាជធានី​ភ្នំពេញ ៖ ឈិ​ន ច័ន្ទ​សុធា​រី បាន​បាត់​ដំណឹង​សូន​ឈឹង នឹង​កំពុង​ធ្វើ​ឲ្យ​មិត្តភក្ដិ រួម​ទាំង​អ្នកគាំទ្រ​នាង​ឆ្ងល់​យ៉ាង​ខ្លាំង ដោយសារ​តែ​ជា​រៀងរាល់ថ្ងៃ​តែងតែ​ឃើញ​អ្នក​នាង​កូន​ពីរ​រូប​នេះ ធ្វើការ Live តាម​រយៈ​តាម​ហ្វេ​ស​ប៊ុ​ក និយាយ​លេង​ពី​នេះ​ពី​នោះ និង​ច្រៀង​ក្នុង​ហាង​ថ្មី​ជាដើម ។

ជា​ការ​ពិត​ណាស់ មូលហេតុ​នេះ ក៏​ព្រោះតែ​នាង​មាន​ជំងឺ​ដែល​ជិត​នឹង​បាត់បង់​ជីវិត ចូល​សម្រាក​ក្នុង​មន្ទី​ពេទ្យ​រយៈពេល​បួន​ថ្ងៃ​មក​ហើយ គិត​ចាប់តាំងពី​ថ្ងៃ​ភ្ជុំ​មក​ម្ល៉េះ ។ ដោយ​កាលពី​ពេល​ថ្មី​ៗ​នេះ នាង​បាន​ទម្លាយ​ថា “​សូម​ព្រះ​ជា​ម្ចាស់​ជួយ​ថែរក្សា​ខ្ញុំ​ឲ្យ​បាន​ឆាប់​ជា ឲ្យ​ខ្ញុំ​បាន​ជួប​មុខ​កូន​ៗ និង​មិត្តភក្តិ​បងប្អូន​ឡើង​វិញ​” ។ “ តាំងពី​ថ្ងៃ​ភ្ជុំ​ធំ រយៈពេល​បួន​ថ្ងៃ​ហើយ ដែល​ខ្ញុំ​សម្រាក​នៅ​មន្ទីរពេទ្យ ខ្ញុំ​ដេក​យូរហើយ លែង​ចង់​ដេក​ទៀត​ហើយ​” ។ “​សុំ​ទោស​ដែល​បាត់​ដំណឹង​របស់ខ្ញុំ​មួយ​រយៈ​ខ្លី​នេះ ខ្ញុំ​នឹង​ធ្វើការ Live ជំរាប​ជូន​លំអិត​ទៅ​កាន់​បងប្អូន ហើយ​ចង់​និយាយ​ពាក្យ​ខ្លះទៅ​កាន់​មិត្តភក្ដិ​បងប្អូន​មួយ​ចំនួន រឿង​មួយ​ផង​ដែរ​! ជាតិ​នេះ​អភ័ព្វ​រឿង​ស្ន​ហា មិន​សមប្រកប ហើយ​ត្រូវ​មក​ឈឺ​ជិត​អស់​ជីវិត​ទៀត តែ​មិន​អី​ទេ អ្នក​ដែល​ចង់​ឲ្យ​ខ្ញុំ​ស្លាប់​ប្រហែល​មិន​បាន​ដូច​បំណង​ទេ ទេវតា​មិន​ធ្វើបាប​មនុស្ស​ល្អ​ទេ​” ។

នារី​អភ័ព្វ​ស្នេហ៍​រូប​នេះ បាន​សរសេរ​បន្ត​ទៀត​ថា “​បើ​ខ្ញុំ​ស្លាប់​មែន ខ្ញុំ​ឡើង​ឋាន​សុខ តែបើ​មនុស្ស​ចិត្តជា​បិសាច​ស្លាប់​វិញ នឹង​បាន​ស្គាល់​នរក និង​រកាដែក មិន​ខាន ទោះបី​ខំ​ធ្វើបុណ្យ​ប៉ុណ្ណា តែ​នាង​កុំ​ភ្លេច​ថា បាប​គឺ​បាប បុណ្យ​គឺ​បុណ្យ ចែក​ឲ្យ​ដាច់​ណា បិសាច​តណ្ហា​ទាំង​ពីរ? អ្នក​ណា​យល់​អារម្មណ៍​នេះ?” មិត្ត​ស្និទ្ធស្នាល​នឹង​តែងតែ​លើកទឹកចិត្ត​អ្នក​នាង ឈិ​ន ច័ន្ទ​សុធា​រី រហូត​មក​គឺ​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ដែល​បាន​ទៅ​សួរសុខទុក្ខ​គឺ​បាន​បញ្ជាក់​ថា ឈិ​ន ច័ន្ទ​សុធា​រិ នាង​កើត​មាន​ជំងឺគ្រុនឈាម តែ​ពេល​នេះ​នាង​បាន​ធូរស្បើយ​ខ្លះ នឹង​វិល​មក​ផ្ទះ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ ៕