ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សវនាការ​សំណុំរឿង​លោក កឹ​ម សុខា គឺអសាធារណៈ (មាន​វីដេអូ​ឃ្លីប)

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ​៖ កម្លាំង​មាន​សមត្ថកិច្ច​ប្រមាណ​ជិត៣០នាក់​ត្រូវ​បាន​

​រាជធានី​ភ្នំពេញ ​៖ កម្លាំង​មាន​សមត្ថកិច្ច​ប្រមាណ​ជិត៣០នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ពីមុខ​សាលា​ឧទ្ធ​រណ៍​ព្រឹក​ថ្ងៃ​ទី២៦ ខែកញ្ញា​នេះ ខណៈ​ដែល​សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​សំណុំរឿង​លោក កឹ​ម សុខា ជំទាស់​ការ​ឃុំខ្លួន​របស់​លោក ។ តែ​សវនាការ​ព្រឹក​នេះ គឺ​ធ្វើ​ឡើងជា​អសាធារណៈ​មិន​អនុញ្ញាតិ​ឲ្យ​សាធារណជន និង​ក្រុម​អ្នក​សារព័ត៌មាន​ចូល​ស្តាប់​អង្គសេចក្តី​ឡើយ ។

សូម​បញ្ជាក់​ថា ​សាលា​ឧទ្ធរណ៍​បាន​កំណត់​យក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ​ ដើម្បី​បើក​សវនាការ​លើ​សំណុំរឿង​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មេធាវី​ការពារ​រូប​លោក​បាន​ដាក់​ពាក្យ​ប្តឹង​ប្រឆាំង​នឹង​ការ​ឃុំខ្លួន​កូនក្តី​របស់​ខ្លួន ។​

យ៉ាងណាមិញ លោក កឹ​ម សុខា ដែល​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​មិន​ត្រូវ​បា​នប​ញ្ជួ​ន​មក​ចូលរួម​អង្គ​សវនាការ​ទេ ចំណែក​ក្រុម​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ដែល​អះអាង​ថា​ នឹង​ចូល​ស្តាប់​សវនាការ ក្នុង​នោះ​ក៏​ឃើញ​មាន​វត្ត​មាន​ក្រុម​អ្នក​តំណាងរាស្ត្រ​​បក្ស​ប្រឆាំង​មួយ​ចំនួន​មក​ដល់​សាលា​ឧទ្ធរណ៍ផង​ដែរ៕