ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ សន្តិសុខ​ប្រចាំ​ខែកញ្ញា ឆ្នាំ​២០១៧

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ សន្តិសុខ ប្រចាំ​ខែកញ្ញា ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​អនុវត្ត​បន្ត

ខេត្តសៀមរាប ៖ កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ សន្តិសុខ ប្រចាំ​ខែកញ្ញា ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​អនុវត្ត​បន្ត នា​រសៀល​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​សាល​ប្រជុំ ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោយ​មានការ អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​វរៈសេនីយ៍ឯក ហ៊ួ​ត សុធី ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​សន្តិសុខ និង​បណ្តា​អស់លោក ជា​នាយ​នាយ​រង​ការិយាល័យ និង​មន្ត្រី​ចំណុះ​ផែន​សន្តិសុខ អស់លោក អធិការរង នគរបាល​ក្រុង ស្រុក ចំណុះ​ស្នងការ​ជា​ច្រើន​អ្នក​ទៀត​ផង​ដែរ​។

បន្ទាប់​មក​លោក​វរសេនីយ៍ឯក ហ៊ួ​ត សុធី ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​សន្តិសុខ បាន​ឡើង​អាន​របាយការណ៍ អំពី​សកម្មភាព ដែល​កងកម្លាំង​នគរបាល​បាន​អុ​វត្ត​កន្លង​មក និង​ធ្វើការ​ណែនាំ​ដល់​ការិយាល័យ​ជំនាញ និង​បណ្តា​អធិការ​ក្រុង​ស្រុក​។ ក្នុង​ឱកាស​នា​ពេល​នោះ​ដែរ លោក​ឧត្តមសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ស្នងការ​ខេត្ត បាន​គូស​បញ្ជក់​ថា គោលបំណង​ក្នុង​កិច្ចប្រជុំ​នា​ពេល​នេះ​គឺ​សំដៅ​ធ្វើការ​ត្រួតពិនិត្យ​រាល់​សកម្មភាព​ការងារ​ដែល​កងកម្លាំង​នគរបាល​បាន​អនុវត្ត​កន្លង​មក និង​លើក​ទិស​ដៅ​សម្រាប់​យក​ទៅ​អនុវត្ត​បន្ត​។

ដូចនេះ​សូម​ឲ្យ​កម្លាំង​យើង​ទាំងអស់​បង្កើន​ការ​យកចិត្តទុកដាក់​សហ​ការណ៍​គ្នា​ឲ្យ​បាន​ល្អ​ត្រូវ​មាន​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ បន្ត​យកចិត្តទុកដាក់​អនុវត្ត​នូវ​តួនាទី​ភារកិច្ច​ជំនាញ​របស់​ខ្លួន និង​ខិតខំ​រៀនសូត្រ​នូវ​ជំនាញ​បន្ថែម​ទៀត​ដើម្បី​បំពេញ​នូវ​ចំណេះដឹង​ក្នុង​ការ​ស៊ើប​អ​ង្គេ​ត ការងារ​សន្តិសុខ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ធ្វើការ​ណែនាំ​ដល់​មន្ត្រី​ក្រោម​ឱវាទ នៅ​តាម​បណ្តា​អធិការ​ក្រុង ស្រុក ទូ​ទាំង​ខេត្ត ត្រូវ​យល់​ដឹង​បន្ថែម​ស្តី​ពី​សភាព​ការ​សន្តិសុខ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​នា​ពេល​បច្ចុប្បន្ន​ក្នុង​កិច្ច​ការពារ​ថែរក្សា​នូវ​សន្តិភាព​ស្ថិតស្ថេរ ភាព​សន្តិសុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​គណៈប្រតិភូ​ជាន់ខ្ពស់​ជាតិ និង​អន្តរជាតិ​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ទ្វេរ​ឡើង​ថែម​ទៀត​៕