ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផែនការ​រៀបចំ​សណ្តាប់ធ្នាប់ ផ្លូវ​អាទិភាព​១១​ខ្សែ​កណ្តាល​ក្រុង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២៥ កញ្ញា​នេះ បាន​បើក​កិច្ចប្រជុំ​មួយ ដើម្បី​ដាក់​ផែនការ​រៀបចំ​សណ្តាប់ធ្នាប់​លើ​បណ្តោយ​ផ្លូវ​១១​ខ្សែ នៅ​កណ្តាល​ក្រុង ខណៈ​ដែល​ផ្លូវ​ទាំងនេះ​កំពុង​ត្រូវ​បាន​គេ​រំលោភ​យក​មក​ប្រើប្រាស់​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​។

កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​ដោយ​មានការ​ចូលរួម​ពី​លោកនាយ​ឧត្ត​សេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី លោក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេ​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អភិបាល​ខណ្ឌ​ទាំង​១២ មន្ទីរ​ចំណុះ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

នាយក​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ហួត ហៃ ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​នោះ​បាន​លើក​ឡើង​ពី​របាយការណ៍​មួយ​ចំនួន​ស្តី​ពី​បញ្ហា​សណ្តាប់ធ្នាប់​របៀបរៀបរយ​លើ​ផ្លូវ​ទាំង​១១​ខ្សែ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​ចេញ​ជា​ផ្លូវ​អាទិភាព ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់​មុនគេ​។ ទោះបីជា​យ៉ាងណា​ក្តី ក្នុង​របាយការណ៍​នោះ​បាន​បញ្ជាក់​ថា ការ​រៀបចំ​សណ្តាប់ធ្នាប់​លើ​ផ្លូវ​ទាំង​១១​ខ្សែ​នេះ នៅ​មានការ​រំលោភ​នៅឡើយ ដែល​តម្រូវ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​មាន​វិធានការ​បន្ត​៕