ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា…! ភ្ជុំឆ្នាំនេះភ្ញៀវ​ទេសចរ​ក្នុង​ខេត្តកំពង់ឆ្នាំង កើនដល់​ជាង​១៥​ម៉ឺន​​នាក់​

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត

ខេត្តកំពង់ឆ្នាំង ៖ លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ​កញ្ញា​ថា ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​២០១៧​នេះ ភ្ញៀវ​ទេសចរ​ជាតិ​ក្នុង​ខេត្ត​បាន​កើនដល់​ជាង​១៥​ម៉ឺន​នាក់  ដែល​ក្នុង​រយៈពេល​ដូច​គ្នា​នេះ​ នៅ​ឆ្នាំ​២០១៦​មាន​តែ​ជាង​៨​ម៉ឺន​នាក់​ប៉ុណ្ណោះ ។

ចំនួន​ភ្ញៀវ​ទេសចរ​កើនឡើង​ស្ទើរ​ទ្វេ​ជា​២​នេះត្រូវ​បាន​លោក​ប្រធាន​មន្ទីរ​ថ្លែង​ថា គឺ​ដោយសារ កត្តា​ច្រើន​យ៉ាងដូច​ជា ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែ​នី ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ មានការ​អភិវឌ្ឍតំបន់ទេស ចរណ៍​ច្រើន​កន្លែង និង​គួប​ផ្សំ​ប្រជាពលរដ្ឋមាន​ជីវភាព​ធូរធារ​មួយ​កម្រិត​ផង​ដែរ ។

ចំពោះ​រមណីយដ្ឋាន​ក្នុង​ខេត្ត​ដែល​ភ្ញៀវ​ទៅ​ទស្សនា​កម្សាន្ត​មាន ទំនប់​ស្ទាក់​ទឹកស្ទឹង​គង្គា  ទឹកធ្លាក់​អន្លង់​ស្វាយ ទឹកធ្លាក់​ថ្ម​គ្រែ ទឹក​ធ្លាក់​ស្រែ​អំពិល ទំនប់​ទឹក​២០ ឧសភា  ទំនប់​ស្ទាក់​ទឹក​អា​ចាំង តំបន់​ខ្សាច់​ស  និង​មាត់ទន្លេ​ផ្សារ​ក្រោម ជាដើម ដែល​តំបន់​ទេស​ចរណ៍​ទាំងនោះ ស្ថិត​នៅ​ស្រុក​រលាប្អៀរ ស្រុក​ទឹកផុស ស្រុក​បរិបូណ៌ និង​ក្រុង​កំពង់ឆ្នាំង ។

ទោះជា​យ៉ាងនេះ​ក្តី សម្រាប់​ភ្ញៀវ​ក្នុង​ខេត្ត​ក៏​បាន​ចេញ​ទៅ​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​ក្រៅ​ខេត្ត​ផង​ដែរ ដូច​ជា​នៅ​យ៉ោ​ក ខេត្តពោធិ៍​សាត់ ទឹកធ្លាក់​ជ្រាវ នៅ​ខេត្តកំពង់ស្ពឺ និង​នៅ​ខេត្ត​ឆ្ងាយ​ៗ​តាម​បណ្តា​មាត់សមុទ្រ និង​ខេត្ត​ភូមិភាគ​ឦសាន​មាន ខេត្តរតនគិរី និង​ខេត្ត​មណ្ឌលគិរី​ជាដើម ៕