ចោរវាយប្លន់យកម៉ូតូ១គ្រឿង ចំណាំមុខចោរបានប្ដឹងប៉ូលិសចាប់
រាជធានីភ្នំពេញ ៖ ចោរប្លន់១ក្រុម មានគ្នាពី៥ទៅ៦នាក់ បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីបុរសម្នាក់ ក្នុងខណៈពេលដែលគាត់កំពុងឈប់បត់ជើងតូច
រាជធានីភ្នំពេញ ៖ ចោរប្លន់១ក្រុម មានគ្នាពី៥ទៅ៦នាក់ បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីបុរសម្នាក់ ក្នុងខណៈពេលដែលគាត់កំពុងឈប់បត់ជើងតូច
រាជធានីភ្នំពេញ ៖ ចោរប្លន់១ក្រុម មានគ្នាពី៥ទៅ៦នាក់ បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីបុរសម្នាក់ ក្នុងខណៈពេលដែលគាត់កំពុងឈប់បត់ជើងតូច តាមផ្លូវពេលយប់ពាក់កណ្ដាលអធ្រាត្រ បន្ទាប់មកបានជិះគេចខ្លួនទៅបាត់ដោយសុវត្ថិភាព ចំណែកជនរងគ្រោះបានរងរបួសស្រាល ព្រោះពេលនោះបានរត់រួចពីកណ្ដាប់ដៃក្រុមចោរ បន្ទាប់មកបានដើរទៅផ្ទះទាំងយប់ ហើយគាត់បានចំណាំមុខចោរបាន ។
លុះដល់វេលារសៀលថ្ងៃបន្ទាប់ ខណៈពេលដែលគាត់កំពុងស្ថិតនៅក្នុងផ្ទះរបស់គាត់ ស្រាប់តែឃើញជនសង្ស័យម្នាក់ ក្នុងចំណោមចោរទាំង៥នាក់នោះ ទៅលេងផ្ទះមិត្តភក្ដិរបស់គេដែលស្ថិតនៅក្បែរផ្ទះរបស់គាត់ ហើយគាត់ចំណាំមុខបាន ក៏បានប្ដឹងឲ្យនគរបាលក្រសួងមហាផ្ទៃចាប់ខ្លួនតែម្ដង ។
ការចាប់ខ្លួននោះ បានធ្វើឡើងកាលពីវេលាម៉ោង០៣រសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងប្លុកផ្ទះជួលអតីតឡឥដ្ឋ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលត្រូវចាប់ខ្លួននោះ ឈ្មោះ ទុំ សំណាង អាយុ២៥ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅម្ដុំជិតបុរីជ័យជំនះ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកបុរសជាជនរងគ្រោះឈ្មោះ នៅ នឿន អាយុជាង៣០ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់បន្ទប់ជួលអតីតឡឥដ្ឋ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ បានបាត់បង់ម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AT-៣២១៨ ។
បុរសរងគ្រោះបានឲ្យដឹងថា កាលពីវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ គាត់បានជិះម៉ូតូពីភ្នំពេញឆ្ពោះទៅផ្ទះលុះដល់ត្រង់ចំណុចជិតភ្លើងស្តុបផ្លូវណតប្រ៊ីដ ស្ថិតនៅក្នុងភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ គាត់បានឈប់បត់ជើងតូច ។ ខណៈនោះ ស្រាប់តែជនសង្ស័យមាគ្នា៥ទៅ៦នាក់ បានចូលទៅធ្វើសកម្មភាពវាយមកលើរូបគាត់រួច ដណ្ដើមយកម៉ូតូជិះគេចខ្លួនបាត់ស្រមោល ប៉ុន្តែពេលនោះគាត់បានចំណាំមុខពួកចោរបាន លុះដល់វេលាម៉ោង០៣រសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ។ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ទៅលេងផ្ទះមិត្តភក្ដិរបស់គេ ដែលស្ថិតនៅក្បែរផ្ទះរបស់គាត់ ទើបគាត់ប្ដឹងឲ្យនគរបាលក្រសួងមហាផ្ទៃ ជួយចាប់ខ្លួននាំទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ និងបន្តតាមរកចាប់ខ្លួនបក្ខពួកដែលនៅសេសសល់បន្តទៀតតែម្ដង ៕
ចែករំលែកព័តមាននេះ