ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែរាំជាន់ជើងគ្នាសោះ… ដល់ម្ល៉ឹង

6 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ជន​ដៃដល់​ម្នាក់​ក្នុង​ចំណោម​ជា​ច្រើន​នាក់​​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

ខេត្តកំពង់ស្ពឺ ៖ ជន​ដៃដល់​ម្នាក់​ក្នុង​ចំណោម​ជា​ច្រើន​នាក់​​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​ពី​ពួក​គេ​ធ្វើ​សកម្មភាព​កាប់​ជន​រង​គ្រោះ​​បណ្តាល​ឱ្យ​រង​របួស​ដៃ​ជា​ទម្ងន់ ​កើតឡើងកាលពី​ថ្ងៃ​ទី​១៩ ​កញ្ញា​ ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ​ស្ថិតនៅ​​ភូមិ​ដូនពេញ ឃុំ​ទួល​សាលា មុខ​ខ្លោងទ្វារវត្ត​អង្គ​សាយ ។ ជនសង្ស័យ​​​ឈ្មោះ កែវ សិលា ​អាយុ​២៣​ឆ្នាំ នៅ​ភូមិ​អូរ​ព្រាល ឃុំ​ស្វាយ​រំពារ ស្រុក​ប​សេដ្ឋ និង​បក្សពួក​ចំនួន​៥​នាក់​ទៀត បាន​កាប់​ជន​រង​គ្រោះ​ឈ្មោះ ម៉​ម ប៊ុន​ថា ភេទ​ប្រុស  អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ជ្រៃ ឃុំ​ស្វាយ​ច​ចិ​ប ស្រុក​ប​សេដ្ឋ ។

ជន​រង​គ្រោះ​ត្រូវ​ជន​ដៃដល់​និង​បក្សពួក​កាប់​ត្រូវ​ចំ​កដៃ​ឆ្វេង​ខណៈ​លើកដៃ​រង បណ្តាល​ឱ្យ​រង​របួសធ្ងន់ និង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល ។ ពេល​នោះ​ដែរ ក្រុម​ជន​ដៃដល់​បាន​វាយ​បំផ្លាញ​ម៉ូតូ​១​គ្រឿង​ម៉ាក​វ៉េវ​អុ​ិ​ច ស៊េរី​ឆ្នាំ​២០១៤ បណ្តាល​ឱ្យ​ខូចខាត​ថែម​ទៀត ដែល​ម៉ូតូ​នេះ​ជា​របស់​ឈ្មោះ នូ​ច សា​រិ​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ដូនពេញ ឃុំ​ទួល​សាលា ។

លោក​អធិការ​បន្ត​ថា ក្រោយ​ពេល​កើតហេតុនគរបាល​ស្រុក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ កែវ សិលា ដកហូត​បាន​ដែក​ឆាប​១​សៀត​នៅ​នឹង​ចង្កេះ និង​សម្ភារ​បង្ក​បន្សល់​ទុក​នៅ​កន្លែង​កើតហេតុ​រួម​មាន​ដាវ​១ កាំបិត​១ ដែក​បំពង់​ទីប​ជ្រុង​១ ច្រវាក់​១​ប្រវែង​១​ម៉ែត្រ​។ចំណែក​បក្សពួក​៥​នាក់​ទៀត ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច បាន​រត់គេច​ខ្លួន​បាត់ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​ឈ្មោះ កែវ សិលា ឆ្លើយ​ថា មូលហេតុ​ដែល​រូបគេ​និង​បក្ខពួក​កាប់​ជន​រង​គ្រោះ គឺ​ដោយសារ​ពេល​កំពុង​រាំ​នៅ​វត្ត​ជន​រង​គ្រោះ​រាំ​ជាន់​ជើង ។ ក្រោយ​ពី​សាកសួរ​និង​កសាង​សំណុំរឿង​រួច​មក ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ទៀត ៕