ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរ​២​ករណី ស្លា.ប់​ម្នាក់ របួសធ្ងន់​ស្រាល​៧​នាក់

6 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ លោក​វរសេនីយ៍ទោ ពេ​ជ ថា​ល់ អធិការ​នគរបាល​ស្រុក​ស​ន្ទុ​ក បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧​នេះ​ថា

ខេត្តកំពង់ធំ ៖ លោក​វរសេនីយ៍ទោ ពេ​ជ ថា​ល់ អធិការ​នគរបាល​ស្រុក​ស​ន្ទុ​ក បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧​នេះ​ថា ៖ ហេតុ​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​ចំនួន​២​ករណី​ផ្សេង​គ្នា ទី​១.​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៦​និង​៣៥​នាទី​យប់ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​តា​ញ៉ោ​ក ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ម៉ូតូ​ជន​រង​គ្រោះ​ពាក់​ស្លាក​លេខ សៀមរាប ១H-៩០៥១ បើកបរ​ដោយ​ឈ្មោះ មិត មឿ​ម ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ដំ​ដែក​លើ ឃុំ​ដំ​ដែក ស្រុក​សូ​និគម​ន៍ ខេត្តសៀមរាប បើកបរ​ក្នុង​ល្បឿ​ង​យ៉ាង​លឿន ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​គោលដៅ​ស្រប​ទិស​គ្នា ពី​ជើង​ទៅ​ត្បូង ជាមួយនឹង​គោ​យន្ត​កន្ត្រៃ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ម៉ូតូ​ក៏​បាន​បុក​គោ​យន្ត​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ួ​តូ​រង​របួសធ្ងន់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដឹក​ទៅ​កាន់​មន្ទីរ​បង្អែក​បារាយណ៍ ដើម្បី​ជួយ​សង្គ្រោះ តែ​ដោយសារ​តែ​អាកា​រៈ​ធ្ងន់ធ្ងរ​ពេក ជន​រង​គ្រោះ​ក៏​បាន​ស្លាប់​ទៅ​។ ចំណែក​អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ​ឈ្មោះ ម៉ិ​ល ហ៊​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​បារាយណ៍ ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ត្រូវ​បាន​ឃាត់ខ្លួន ។

លោក​អធិការ​ប្រាប់​ថា ករណី​ខាងលើ​បណ្តាល​មក​ពី​ម៉ូតូ​បើក​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន គួប​ផ្សំ​ជាមួយនឹង​គោ​យន្ត​កន្ត្រៃ​បើកបរ​ពេល​យប់​គ្មាន​ភ្លើង​បំភ្លឺ​ខាងក្រោយ សមត្ថកិច្ច​កំពុង​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។ ចំណែក​សាកសព​ជន​រង​គ្រោះ បាន​ប្រគល់​ឲ្យ​ទៅ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ករណី​ទី​២.​បាន​កើតឡើង​នៅ​ម៉ោង​១០​និង​៤៦​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែកញ្ញា នេះ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ជ័យ​មង្គល ឃុំ​ជ្រាប់ ស្រុក​ស​ន្ទុ​ក ដែល​បង្ក​ឡើង​ដោយ​គោ​យន្ត​កន្ត្រៃ បើកបរ​ពី​ត្បូង​ទៅ​ជើង ដាច់​ដែក​ភ្លៅ​គោ​យន្ត បណ្តាល​ឲ្យ​រេ​ចង្កូត​ទៅ​បុក​ជាមួយនឹង​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-៥៩៧៨ អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ បន្ទាប់​ពី​កើតហេតុ​បាន​ចុះ​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​ភាគី​ខាង​គោ​យន្ត​កន្ត្រៃ​រង​របួសធ្ងន់​ស្រាល​ចំនួន​៧​នាក់ ៕