ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ថា​អ្នក​ណា​…​បើ​អ្នកលក់​ថា​ប្រធាន​ផ្សារ​អ្នក​យក​ចាក់ រីឯ​ប្រធាន​ផ្សា​រថា​អ្នកលក់​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

ខេត្តកំពត ៖ ផ្សារ​តានី​ពី​មុន​មាន​ទីធ្លា​ធំ​ទូលាយ​ណាស់​ក្រោយមក​ត្រូវ​បាន​គេ​លក់ដូ​អស់

ខេត្តកំពត ៖ ផ្សារ​តានី​ពី​មុន​មាន​ទីធ្លា​ធំ​ទូលាយ​ណាស់​ក្រោយមក​ត្រូវ​បាន​គេ​លក់ដូរ​អស់​ធ្វើ​ឱ្យ​ដី​ផ្សារ​នេះ​កាន់តែ​ចង្អៀត​ធ្វើ​ឱ្យ​អ្នកលក់​ដូរ​រក​កន្លែង​លក់​ស្ទើរតែ​មិន​បាន ដោយសា​តែ​រក​កន្លែង​លក់​មិន​បាន​ពួក​គាត់​បាន​នាំ​គ្នា​ទៅ​លក់​នៅ​ក្នុង​បរ​វេន​ដី​ផ្សារ​ស្រាប់តែ​មុន​បុណ្យ​ភ្ជុំបិណ្ឌ និង​ក្រោយ​ភ្ជុំបិណ្ឌ​មាន​អ្នក​ណា​លួច​យក​សំរាម​យក​មក​ចាក់​ជា​គំនរ​នៅ​ផ្លូវ​ចេញចូល​ដែល​ពួក​គាត់​លក់ ព្រោះ​ប្រធាន​ផ្សារ​តានី​ធ្លាប់​បាន​ហាមឃាត់​ពួក​គាត់​ជា​ហូ​ហែ​មិន​ឱ្យ​ពួក​គាត់​ទៅ​លក់ដូ​នៅ​ផ្លូវ​ចូល​នោះ​ទេ ដេញ​ពួក​គាត់​ឱ្យ​ចូល​ទៅ​លក់​ក្នុង​ដី​ផ្សារ​ឯកជន​វិញ ។

អាជីវករ​លក់​ត្រពាំង​នៅ​ផ្លូវ​ប្រ​ហប់​ផ្សា​តានី​បាន​ចោទប្រកាន់​លោក​ប្រធាន​ផ្សា​តានី​ថា លួច​យក​សំរាម​មក​ចាក់​បិតផ្លូវ​មិន​ឱ្យ​ពួក​គាត់​លក់ ។ អាជីវករ​បន្ត​ថា ខាង​លោក​ប្រធាន​ផ្សារ​ពិតជា​បាន​ដេញ​ពួក​គាត់​ឱ្យទៅ​លក់​ដី​ផ្សា​ឯកជន ហើយ​អ្នកលក់​មួ​យក​ញ្ជ្រែ​ង​ត្រូវ​បាន​បង់លុយ​ឱ្យ​ម្ចាស់​ផ្សារ​២​ពាន់​រៀល ដូច​ច្នេះ​ហើយ​ទើប​ពួក​គាត់​មិន​ព្រម​នាំ​គ្នា​ចូល​ទៅ​លក់ ។ អ្នក​លក់ដូរ​ជា​ច្រើន​នាក់ និង​ធ្វើ​ដំណើ​ចេញចូល​ផ្សារ​តានី​និយាយ​ស្រ​ដៀង​គ្នា​ថា អ្នក​រៀបចំ​ផ្សារ​តានី​មិន​គួរ​ទុក​សំរាម​ឱ្យ​ស្អុយ​បែប​នេះ​សោះ ព្រោះ​រដូវភ្លៀង​ធ្លាក់​ផង​ហើយ​អ្នក​ដើរ​ឆ្លងកាត់​គំនរ​សំរាម​នេះ​ម្នាក់​ៗ​សុទ្ធតែ​យកដៃ​បិទ​ច្រមុះ ។ 

លោក ម៉ូ​វ សា​រ៉ាត់ ប្រធាន​ផ្សារ​តានី​បាន​ប្រាប់​ឱ្យ​ដឹង​ថា ដី​ក្នុង​ផ្សារ​តានី​ពិតតែ​ចង្អៀត​មែនហើយ​រឿង​សំរាម​ទុក​នៅ​ប្រ​ហប់​ផ្លូវ​ចេញចូល​នោះ អ្នកលក់​ក៏​ដាក់​នៅ​ទីនោះ អ្នកមាន​ផ្ទះ​ជិត​នោះ​ក៏​យក​មក​ចាក់ចោល​ទីនោះ ។ លោក​បាន​និយាយ​ថា រថយន្ត​ដឹក​សំរាម​គាត់​ត្រូវ​បាន​ខូច​តាំងពី​មុន​ភ្ជុំបិណ្ឌ​ឯ​ណ្ណោះ ៕