ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អា​បេ ឈាន​ទៅ​ប្រកាស​ពី​ការ​រំលាយ​សភា

6 ឆ្នាំ មុន

នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ី​ន​ហ្សូ អា​បេ ត្រូវ​ប្រកាស​នា​ថ្ងៃ​ទី​២៥ កញ្ញា ថា

ប្រទេស​ជប៉ុន ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ី​ន​ហ្សូ អា​បេ ត្រូវ​ប្រកាស​នា​ថ្ងៃ​ទី​២៥ កញ្ញា ថា លោក​សម្រេច​រំលាយ​សភា ដើម្បី​ធ្វើការ​បោះ​ឆ្នោត​សភា​មុន​កាលកំណត់ ក្នុង​គោលបំណង​ឱ្យ​មាន​ការ​​អនុម័ត​លើ​បណ្តា​ទិស​ដៅ​នយោបាយ​របស់​លោក ។

យោង​តាម​ខុទ្ទកាល័យ​របស់​លោក​ថា ប្រមុខ​រដ្ឋាភិបាល​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នា​ល្ងាច​ថ្ងៃ​ទី​២៥ កញ្ញា ត្រូវ​លើក​ហេតុផល​ពី​ការ​សម្រេចចិត្ត​បែប​នេះ ។ ការ​រំលាយ​សភា​ត្រូវ​ប្រកាស​នា​ថ្ងៃ​ទី​២៨ កញ្ញា ជា​ថ្ងៃ​បើក​កិច្ចប្រជុំ​វិសាមញ្ញ​របស់​សភា ហើយ​ក្នុង​ករណី​មានការ​រំលាយ​សភា នោះ​ការ​បោះ​ឆ្នោត​មួយ​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​២២ តុលា ។

លោក​អា​​បេ ត្រូវ​បង្ហាញ​ហេតុផល​នៃ​ការ​បោះ​ឆ្នោត​មុន​កាលកំណត់​តាម​រយៈ​ភាព​ចាំបាច់​ចង់​ដឹង​ពី​ជំហរ​របស់​ពលរដ្ឋ​ជប៉ុន​លើ​នយោបាយ​សេដ្ឋកិច្ច​របស់​លោក ព្រមទាំង​លើ​ជំហរ ដែល​ត្រូវ​ប្រកាន់​យក​ចំពោះ​បញ្ហា​កូរ៉េ​ខាងជើង ។

ពួក​អ្នកវិភាគ​យល់​ថា ពេល​កំពុង​មាន​វិបត្តិ​កូរ៉េ​ខាងជើង​យ៉ាង​ពេញទំហឹង ការ​សម្រេច​បែប​នេះ​នឹង​នាំ​ឱ្យ​មានការ​ប្រឡោះ​ប្រហោង​ខាង​នយោបាយ​មួយ ក៏​ប៉ុន្តែ​ពលរដ្ឋ​ជប៉ុន​គិត​ថា ការ​រំលាយ​សភា​បែប​នេះ​ហាក់ដូចជា​រឿង​ធម្មតា​ទៅ​ហើយ​នៅ​ជប៉ុន ។

ពួក​ប្រឆាំង​នឹង​ពួក​អ្នក​ធ្វើ​អត្ថាធិប្បាយ​ជា​ច្រើន និយាយ​ថា លោក​អា​បេ ធ្វើ​បែប​នេះ ព្រោះ​ចង់​បង្កើន​ប្រជាប្រិយភាព​របស់​លោក​ឡើង​វិញ ដោយសារ​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​របស់​លោក​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​របស់​ក្រុង​ព្យុ​ង​យ៉ាង​ជាមួយ​ការ​បាញ់​សាក​មី​ស៊ី​ល​ផ្ទួន​ៗ និង​ការ​សាកល្បង​នុយក្លេអ៊ែរ ៕