ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​២​ថ្ងៃ​ឃាត់ខ្លួន​អ្នក​ញៀន​ថ្នាំ​៥​នាក់​បញ្ជូនទៅ​តុលាការខេត្តសៀមរាប

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន​ខេត្ត បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​សង្កាត់​ជ្រាវ

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​សង្កាត់​ជ្រាវ កម្លាំង​ប្រជា​ការពារ​ភូមិ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​វ៉ា​រិ​ន បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ចំនួន​៥​នាក់ ក្នុង​រយៈពេល​២​ថ្ងៃ រួច​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត ចាត់ការ​តាម​ផ្លូវច្បាប់ ។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន​រយៈពេល​២​ថ្ងៃនេះ គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ និង​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិត​នៅ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប និង​ភូមិ​វ៉ា​រិ​ន ឃុំ​វ៉ា​រិ​ន ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ។ តាម​ប្រភព​ពី​មន្ត្រី​ការិយាល័យ​គ្រឿងញៀន​បាន​ប្រាប់​ថា ជនសង្ស័យ​៥​នាក់​នោះ​មាន ៖ ទី​១.​ឈ្មោះ សឿ​ម ស៊ី​ស ភេទ​ប្រុស មុខរបរ​ជាងឈើ ទីលំនៅ​ភូមិ​វ៉ា​រិ​ន ឃុំ​វ៉ា​រិ​ន ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ទី​២.​ឈ្មោះ លី គី ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​រំដួល ឃុំ​វ៉ា​រិ​ន ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ទី​៣.​ឈ្មោះ ថុ​ល ថៃ​និច្ច ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​វ៉ា​រិ​ន ឃុំ​វ៉ា​រិ​ន ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ទី​៤.​ឈ្មោះ គុណ ប៉ុ​ច ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ធ្វើស្រែ ទីលំនៅ​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប និង​ទី​៥.​ឈ្មោះ ឆែ មាស ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ខ្នា សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ។

បន្ទាប់​ពី​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​ជា​បន្តបន្ទាប់ ក្នុង​នោះ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ៖ ម្សៅ​មេ​តំ​ហ្វេ​តា​មីន ប្រភេទ​ទឹកកក ចំនួន​២​កញ្ចប់ ស្មើនឹង​ទម្ងន់​០,០២​ក្រាម ទាំង​សម្បក ទូរស័ព្ទ​ដៃ​ចំនួន​៨​គ្រឿង ។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៥​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត កំពុង​រៀបចំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕