ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​វ័យ​៨២​ឆ្នាំ​ស្រេកឃ្លាន​អំពាវនាវ​រក​សប្បុរសជន

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ លោកយាយ​វ័យ​៨២​ឆ្នាំ​ម្នាក់ ក្រីក្រ​គ្មាន​បងប្អូន​កូនចៅ នៅ​លីវ​ក្រមុំចាស់​គ្មាន​ទីពឹង​រស់នៅ​ក្នុង​ខ្ទម​លើ​ដី​អ្នកស្រុក

ខេត្តស្វាយរៀង ៖ លោកយាយ​វ័យ​៨២​ឆ្នាំ​ម្នាក់ ក្រីក្រ​គ្មាន​បងប្អូន​កូនចៅ នៅ​លីវ​ក្រមុំចាស់​គ្មាន​ទីពឹង​រស់នៅ​ក្នុង​ខ្ទម​លើ​ដី​អ្នកស្រុក ហើយ​នៅ​ជីវិត​ចុង​ក្រោយ​ចាស់ជរា​ស្រេកឃ្លាន គ្មាន​ម្ហូបអាហារ​បរិភោគ បាន​អំពាវនាវ​រក​សប្បុរសជន​ផ្តល់​ក្តី​មេត្តាករុណា ដាក់​ទាន​ជា​អំណោយ​អាហារ​បរិភោគ ដើម្បី​ចិញ្ចឹមជីវិត​ចុង​ក្រោយ ។

លោកយាយ មាស ខុន អាយុ​៨២​ឆ្នាំ ចាស់ជរា មាន​ទីលំនៅ​ភូមិ​ថ្នា ឃុំ​គោក​ព្រីង ស្រុក​ស្វាយ​ជ្រំ ។ កាលពីដើម​ឡើយ​លោកយាយ​មានមុខរ​បរជួយ​ដក​ស្ទូង និង​ច្រូតស្រូវ​ឲ្យ​អ្នកស្រុក គ្រាន់​យក​ប្រាក់ និង​ស្រូវ​អង្ករ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ក៏​ប៉ុន្តែ​ក្រោយមក​អ្នកស្រុក​ឈប់​ស្ទូង គឺ​ធ្វើស្រែ​ពង្រោះ ហើយ​ពេល​រដូវ​ច្រូតកាត់​គេ​ជួល​ម៉ាស៊ីន​ច្រូតកាត់ ដូច្នេះ​រូប​គាត់​អស់​មុខរបរ ក៏​ប្តូរ​មក​ដើរ​បេះ​បន្លែ និង​លើក​បន្លែ​គេ​ទូល​លក់​តាម​ផ្ទះ គ្រាន់​ចិញ្ចឹមជីវិត ។

លោកយាយ មាស ខុន បន្ត​ទៀត​ថា មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ លោកយាយ​មាន​ជំងឺ​ប្រចាំ​កាយ ជរា​គ្មាន​ប្រាក់​មើលជំងឺ ខ្វះ​ស្បៀងអាហារ រស់​ដោយ​អ្នក​ជិត​ខាងគេ​ឲ្យ ពេល​ខ្លះ​គេ​រវល់ ហើយ​ភ្លេច​រូប​គាត់ ដាច់​បាយ គ្មាន​អី​ហូប ធ្វើ​ឲ្យ​លោកយាយ​ថមថយ​កម្លាំង ដើរ​លក់​បន្លែ​លែង​កើត ទើប​នៅ​វេលា​ម៉ោង​១១​និង​០០​ព្រឹក ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧ ស្រេកឃ្លាន​អាហារ​ខ្លាំង​ពេក ទើប​សុំ​ឲ្យ​កាសែត​កោះសន្តិភាព​ចុះ​ផ្សាយ សូម​អំពាវនាវ​រក​សប្បុរសជន​ផ្តល់​ក្តី​មេត្តាករុណា សុំ​ឧបត្ថម្ភ​ម្ហូបអាហារ​បរិភោគ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​នូវ​ជីវិត​ចុង​ក្រោយ សង្ឃឹមថា សប្បុរសជន​មេត្តាករុណា​ផង​ចុះ ៕