ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រាជិះ​ម៉ូតូ​បុក​រថយន្ត​ដួល​បាក់ជើង

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ទៅ​បុក​ជាមួយ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង ក្នុង​ទិស​ដៅ​ច្រាស​គ្នា

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ទៅ​បុក​ជាមួយ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង ក្នុង​ទិស​ដៅ​ច្រាស​គ្នា បណ្តាល​ឲ្យ​រង​របួស​បាក់ជើង​ខាងឆ្វេង​ធ្ងន់ កាលពី​វេលា​ម៉ោង​២៣​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ ២៥-២៦ ស្ថិត​ក្នុងភូមិ​ស្តៅ​កន្លែង​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ប្រភព​ព័ត៌មាន​និយាយ​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ពណ៌​បៃតង​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ ១AA-៧៧៥៤ ដែល​បើកបរ​ដោយ​ឈ្មោះ ឆែម ចាន់​ដ៉ា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ខេត្តស្វាយរៀង ក្នុង​ទិស​ដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ ដោយ​ក្នុង​ស្ថានភាព​ស្រវឹងស្រា ។

លុះ​មក​ដល់​ចំណុច​ខាងលើ ក៏​បាន​បុក​ប៉ះ​ពី​ចំហៀង​ជាមួយ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង ដែល​កំពុង​បើកបរ​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​ភាគី​ម៉ូតូ​ដួល​បោក​រង​របួស​បាក់ជើង​ខាងឆ្វេង​ធ្ងន់ ត្រូវ​គេ​ដឹក​បញ្ជូន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​ភ្នំពេញ ។ ចំណែក​រថយន្ត​មិន​ស្គាល់​ម៉ាក​បាន​ព្យាយាម​បើក​រត់គេច​ខ្លួន​ទៅ​ខាង​អ្នក​លឿង​បាត់​ស្រមោល ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​ឃុំ​ដីឥដ្ឋ ចុះ​ដល់​ចំណុច​កើតហេតុ ជួយ​អន្តរាគមន៍ និង​រាយការណ៍​ទៅ​នគរបាល​ជំនាញ​សណ្ដាប់ធ្នាប់​ចរាចរណ៍​ស្រុក​កៀនស្វាយ ចុះ​មក​ធ្វើការ​វាស់វែង​ចាត់ការ​តាម​នីតិវិធី ៕