ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ច្រ​ឡំ​ថា​ជា​ដុំ​ក្រួស​ចាក់​ផ្លូវ​ឲ្យ​សោះ​ណា៎​! តាម​ពិត​វា​គឺជា​…

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា

ចិន​៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា លោកយាយ​ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​ទទួល​ការ​វះកាត់​ថង់​ទឹក​ប្រ​ម៉ាត់​យក​ក្រួស​ទាំង​៨០០​គ្រាប់​ចេញ​។ មូលហេតុ​ដែល​លោក​យាយ​​មាន​គ្រាប់​ក្រួស​ច្រើន​បែប​នេះ គឺ​ដោយសារ​តែ​គាត់​ចូល​ចិត្ត​ទទួលទាន​អាហារ​សំបូរ​ជា​ខ្លាញ់​។

លោកយាយ​អាយុ​ខ្ទង់​៦០​ឆ្នាំ​ម្នាក់ មក​មន្ទីរពេទ្យ​នៅ Wuhan ដោយសារ​តែ​មាន​អាកា​រៈ​ឈឺពោះ​យ៉ាង​ខ្លាំង​។ ក្រោយ​ពី​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ​រួចរាល់ គេ​ឃើញ​មាន​គ្រួ​ស​ក្នុង​ថង់​ទឹក​ប្រ​ម៉ាត់​ជា​ច្រើន​គ្រាប់​។

នៅ​ពេលធ្វើការ​វះកាត់ គ្រូពេទ្យ​ប្រទះ​ឃើញ​គ្រាប់​ក្រួស​សរុប​៨០៦​គ្រាប់ ដែល​ក្នុង​នោះ​មាន​តូច​មាន​ធំ​។ គ្រាប់​ក្រួស​តូច​បំផុត​គឺ​ប៉ុន​គ្រាប់ល្ង ហើយ​គ្រាប់​ក្រួស​ធំ​បំផុត​គឺ​ប៉ុន​ផ្លែ​មៀន​។

ពេល​គ្រូពេទ្យ​សួរនាំ​ពី​របប​អាហារ​របស់​លោកយាយ ទើប​គាត់​ដឹង​ថា លោកយាយ​ចូល​ចិត្ត​ពិសារ​សាច់​ខ្លាញ់​។ ដោយសារ​តែ​ចង់​ការពារ​មិន​ឲ្យ​កើតឡើង​វិញ គ្រូពេទ្យ​ណែនាំ​លោកយាយ​មិន​ឲ្យ​ពិសារ​អាហារ​ជាតិ​ខ្លាញ់​ច្រើន​ពេក​៕