ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​៣​នាក់​ទើប​ដក​លុយ​៣​ម៉ឺន​ដុល្លារ​ទុក​ក្នុង​រថយន្ត មួយសន្ទុះ​ក្រោយមក ចេញ​មក​មើល​ស្រាប់​តែ​​​ស្រឡាំងកាំង

1 ឆ្នាំ មុន
  • ភ្នំពេញ

ជនជាតិ​ចិន​ចំនួន​៣​នាក់ ទើប​មក​ពី​ដក​លុយ​នៅ​ធនាគារ រួច​ទុក​រថយន្ត​មុខ​ហាង​ផឹកស៊ី​មួយ​កន្លែង លុះ​សន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​វា​.​យ​បំបែក​កញ្ចក់​រថយន្ត រួច​យក​លុយ​អស់​៣​ម៉ឺន​ដុល្លារ ហើយ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនជាតិ​ចិន​ចំនួន​៣​នាក់ ទើប​មក​ពី​ដក​លុយ​នៅ​ធនាគារ រួច​ទុក​រថយន្ត​មុខ​ហាង​ផឹកស៊ី​មួយ​កន្លែង លុះ​សន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​វា​.​យ​បំបែក​កញ្ចក់​រថយន្ត រួច​យក​លុយ​អស់​៣​ម៉ឺន​ដុល្លារ ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៣ នៅ​តាម​បណ្តោយ​ផ្លូវ​វិមាន​សព មុខ​ហាង​ស៊ី​ឈួ​ន ស្ថិត​នៅ​ក្នុងភូមិ​ក្បាលដំរី​ទី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា រថយន្ត​ដែល​ត្រូវ​ជនសង្ស័យ​វា​.​យ​កញ្ចក់​យក​លុយ​អស់​៣​ម៉ឺន​ដុល្លារ​នោះ ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2AI-1677 ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់​ដែល​ជា​អ្នកបកប្រែ​ភាសា​ចិន បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជនជាតិ​ចិន​ទាំង​៣​នាក់​ទើបតែ​មក​ពី​ដក​លុយ​នៅ​ធនាគារ​កា​ណា​ឌី​យ៉ា ដោយ​ទុក​លុយ​នៅ​ក្នុង​ថង់​ប្លា​ស្ទិ​ក ពណ៌​ខ្មៅ ហើយ​ទុក​លុយ​នៅ​ក្នុង​រថយន្ត​។ បន្ទាប់​មក​ពួក​គាត់ បាន​នាំ​គ្នា​ទៅ​ហាង​ផឹកស៊ី​យីហោ «​ស៊ី​ឈួ​ន​» ដោយ​ទុក​រថយន្ត​នៅ​ខាង​មុខ​ហាង ខណៈ​ពេល​ជនជាតិ​ចិន​ទាំង​៣​នាក់​កំពុង​តែ​ផឹកស៊ី​បាន​មួយសន្ទុះ​ធំ ហើយ​ស្រវឹង​ស្រឿង​ៗ​ក៏​បាន​ចេញ​មក​ខាងក្រៅ ស្រាប់តែ​វ៉ា​ក់​អើ​ឃើញ​រថយន្ដ​របស់​គាត់ ត្រូវ​ជនសង្ស័យ​វា​.​យ​កម្ទេច​កញ្ចក់​មួយ​ផ្ទាំង​ផ្នែក​ខាងឆ្វេង ហើយ​ក៏​ទៅ​មើល​លុយ​ដែល​ទុក​ក្នុង​រថយន្ត​ខាងលើ ក៏​ស្រាប់តែ​បាត់​អស់រលីង រួច​ក៏​ប្តឹង​ទៅ​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ភ្លាម​ៗ​តែ​ម្តង​។

សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់​ពី​ទទួល​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ភ្លាម​ៗ ខាង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ទាក់ទង​ទៅ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ដើម្បី​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ និង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សួរនាំ​ពី​ជន​រង​គ្រោះ និង​នាំ​គ្នា​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​នៅ​ចំណុច​កើតហេតុ​ខាងលើ​រួច​នាំ​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល ដើម្បី​មាន​វិធានការ​ស៊ើប​សង្កេត​ស្វែងរក​ជនសង្ស័យ យក​មក​ផ្តល់​ផ្តន្ទាទោស​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ