ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារ​របស់​អា​មេ​រិ​ក​ចំពោះ​កូរ៉េ​ខាងជើង

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក​-​ប្រទេស​កូរ៉េ​ខាងជើង ៖ ក្រោយ​ការ​បន្តឹង​វោហា​សាស្ត្រ​ គឺ​ការ​បង្ហាញ

សហរដ្ឋ​អា​មេ​រិ​ក​-​ប្រទេស​កូរ៉េ​ខាងជើង ៖ ក្រោយ​ការ​បន្តឹង​វោហា​សាស្ត្រ​ គឺ​ការ​បង្ហាញ​កម្លាំង ដោយ​កាលពី​ថ្ងៃ​ទី​២៣ កញ្ញា បណ្តា​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធ សាស្ត្រ​អា​មេ​រិ​កបាន​ហោះហើរ​ជិត​ឆ្នេរសមុទ្រ​កូរ៉េ​ខាងជើង​ជា​ការ​បញ្ជូន​សារ​យ៉ាង​ច្បាស់​មួយ​ចំពោះ​ក្រុង​ព្យុ​ង​យ៉ាង ដែល​ការ​បង្កហេតុ​នានា ព្រមទាំង​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ​ញ៉ាំង​ឱ្យ​មាន​ភាព​តានតឹង​​ខ្លាំង​ថ្មី​រវាង​ប្រទេស​ទាំង​២ ។

ការ​ហោះហើរ​នេះ​របស់​កង​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​អា​មេ​រិ​ក​ធ្វើ​ឡើង​ពេល​ដែល​សហគមន៍​អន្តរជាតិ​មានការ​សង្ស័យ​លើ​ការ​សាកល្បង​នុយក្លេអ៊ែរ​ថ្មី​របស់​កូរ៉េ​ខាងជើង និង​ក្នុង​ខណៈ​ដែល​ប្រធានាធិបតី​អា​មេ​រិ​ក និង​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន បាន​ប្រើ​ភាសា​គំរាម​គ្នា​កាន់តែ​ខ្លាំង ។

ក្នុង​សេចក្តី​ប្រកាស​មួយ លោកស្រី DANA WHITE អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​និយាយ​ថា គឺ​នៅ​ចុង​ខាងជើង​នៃ​តំបន់​ហាម​មិន​ឱ្យ​មាន​កងទ័ព ដែល​យន្តហោះ​អា​មេ​រិ​ក​១​គ្រឿង ឬ​យន្តហោះ​ទម្លាក់​​គ្រាប់បែក​យុទ្ធសាស្ត្រ​១​គ្រឿង​ហោះ​កាត់​ពីលើ​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​កូរ៉េ​ខាងជើង​នា​សតវត្ស​ទី​២១​នេះ ។ លោកស្រី​គូសបញ្ជាក់​ថា បែប​នេះ ព្រោះតែ​យើង​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ឥរិយា​បថ​​ប្រកបដោយ​គ្រោះថ្នាក់​របស់​កូរ៉េ​ខាងជើង ។ បេសកកម្ម​នេះ​ធ្វើ​ឡើង​ដោយ​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ធុន B-1B មួយ​គ្រឿង និង​យន្តហោះ​ប្រដេញ F-15 មួយ​គ្រឿង​ជា​ការ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​អា​មេ​រិ​ក ព្រមទាំង​ជា​សារ​ច្បាស់​មួយ​ថា ប្រធានាធិបតី​មានការ​ជ្រើសរើស​ខាង​យោធា​ជា​ច្រើន​ដើម្បី​ប្រឈម​មុខ​នឹង​រាល់​ការ​គំរាមកំហែង ។

លោកស្រី​បន្ត​ថា យើង​ត្រៀម​ប្រើ​រាល់​ហ្គេ​ម​នៃ​សមត្ថភាព​យោធា​របស់​យើង ដើម្បី​ការពារ​សហរដ្ឋ​អា​មេ​រិ​ក និង​បណ្តា​សម្ព័ន្ធមិត្ត​យើង ។

ប៉ុន្មាន​ម៉ោង​ក្រោយមក ប្រមុខ​ការទូត​កូរ៉េ​ខាងជើង​លោក RI YONG HO នៅ អ​.​ស​.​ប បាន​បរិហារ​ពាក្យពេចន៍​ទាំងឡាយ​កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ​របស់​លោក​ត្រាំ ប្រឆាំង​ប្រទេស​លោក ដោយ​ចាត់​ទុក​ប្រធានាធិបតី​អា​មេ​រិ​កថា​ជា «​មនុស្ស​មេ​រំខាន​» ជា «​មនុស្ស​ឆ្កួតយស​» និង​ជា «​ស្តេច​កុហក​» ។ នៅ​ឯ​មហាសន្និបាត​ប្រចាំឆ្នាំ​របស់ អ​.​ស​.​ប រដ្ឋមន្ត្រី​រូប​នេះ​បន្ត​ថា ប្រមុខរដ្ឋ​អា​េ​ម​រិ​ក​ក៏​ចាត់​ទុកដូចជា​អ្នកលេង​ម្នាក់​ដោយ​ជះ​ពាក្យពេចន៍​ហិង្សា និង​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​នានា ហើយ​បច្ចុប្បន្ន​តំណាង​ឱ្យ​ការ​គំរាមកំហែង​យ៉ាង​ធំ​មួយ​ចំពោះ​សន្តិភាព ។

លោក RI YONG HO ក៏​បាន​ជួប​ជា​លើក​ដំបូង​ដែរ​ជាមួយ​ប្រមុខ អ​.​ស​.​ប លោក ANTONIO GUTERRES ។ លោក GUTERRES បាន​សម្តែង​ពី​ការ​ព្រួយបារម្ភ​របស់​លោក​ចំពោះ​ការ​កើនឡើង​នៃ​ភាព​តានតឹង ហើយ​គូសបញ្ជាក់​ពី​ភាព​ចាំបាច់​នៃ​ការ​ស្វែងរក​ដំណោះស្រាយ​នយោបាយ​មួយ​ចំពោះ​វិបត្តិ ។

ការ​ភ័យ​ខ្លាច​ពី​ការ​សាកល្បង​នុយក្លេអ៊ែរ​ថ្មី​របស់​កូរ៉េ​ខាងជើង កើត​មាន​កាលពី​ថ្ងៃ​ទី​២៣ កញ្ញា តាម​រយៈ​ការ​រញ្ជួយ​ដី​កម្លាំង​៣,៥​រី​ស្ទ័​រ​មួយ​នៅ​កូរ៉េ​ខាងជើង​ដែល​ពួក​អ្នកជំនាញ​ការ​យល់​ថា វា​អាច​ជា​ការ​រញ្ជួយ​មួយ​ក្រោយ​ការ​សាកល្បង​នុយក្លេអ៊ែរ​មាន​កម្លាំង​ខ្លាំង​មួយ​កាលពី​ថ្ងៃ​ទី​៣ កញ្ញា ។

ទីភ្នាក់ងារ​ឧតុនិយម​កូរ៉េ​ខាងត្បូង KMA យល់​ថា នេះ​ជា​ការ​រញ្ជួយ​ដី​ធម្មជាតិ​មួយប៉ុណ្ណោះ ៕