ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បញ្ជូន​ជនសង្ស័យ​​ម្នាក់​ទៅ​តុលាការ ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀ.ន

1 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៣​នេះ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ រួម​នឹង​វត្ថុ​តាង ទៅ​សាលាដំបូង​ខេត្ត…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៣​នេះ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ រួម​នឹង​វត្ថុ​តាង ទៅ​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។

លោក​វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​២០​និង​៣០​នាទី ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៣ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​ចុះ​ល្បាត​ការពារ​សន្តិសុខ រក្សា​សុវត្ថិភាព សណ្តាប់ធ្នាប់​ក្នុងភូមិ​សាស្ត្រ​ក្រុង លុះ​មក​ដល់​ចំណុច​ផ្លូវលំ ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់ កំពុង​ជិះ​ម៉ូតូ​គួរ​ឲ្យ​សង្ស័យ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ ក៏​បាន​ហៅ​សួរនាំ និង​ធ្វើការ​ឆែកឆេរ​លើ​ខ្លួន រក​ឃើញ​មាន​គ្រឿងញៀន ហើយ​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ​តែ​ម្តង ហើយ​នាំ​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​សួរនាំ ។

ជនសង្ស័យ​ឈ្មោះ ប៉ៅ សុធី (​ហៅ វែង​) ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ បាន​បញ្ជាក់​ថា បន្ទាប់​ពី​ឃាត់ខ្លួន និង​សួរ​ចម្លើយ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូប​ខ្លួន​ពិតជា​បាន​ទិញ​គ្រឿងញៀន​ទុក​លក់​ផង និង​ប្រើប្រាស់​ខ្លួនឯង​ផង ។

វត្ថុ​តាង​ចាប់​បាន​រួម​មាន ៖ គ្រឿងញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​០១​កូន​ថង់​កិប ទម្ងន់ ២,៧៤​ក្រាម និង​ម៉ូតូ​កែ​ច្នៃ ចំនួន​០១​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ