ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​សង្វៀន​ជល់​មាន់​មួយ​កន្លែង​ក្នុងស្រុក​ភ្នំព្រឹក ឃាត់ខ្លួន​មនុស្ស​​០៧​នាក់

1 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ អ្នកលេង​ល្បែង​បញ្ជល់មាន់​រាប់​សិប​នាក់​បាន​រត់​យករួចខ្លួន​ចោល​ម៉ូតូ និង​មាន់​ជល់ ពេល​កម្លាំង​សមត្ថកិច្ច​ស្រុក​ភ្នំព្រឹក ចុះ​ទៅ​ឡោម​ព័ទ្ធ​សង្វៀន ខណៈ​ដែល​កំពុង​លេងល្បែង​ជល់​មាន់​ភ្នាល់​ដាក់​ប្រាក់ កាលពី​វេលា​ម៉ោង​១៣​និង​១០​នាទី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៣…

ខេត្តបាត់ដំបង ៖ អ្នកលេង​ល្បែង​បញ្ជល់មាន់​រាប់​សិប​នាក់​បាន​រត់​យករួចខ្លួន​ចោល​ម៉ូតូ និង​មាន់​ជល់ ពេល​កម្លាំង​សមត្ថកិច្ច​ស្រុក​ភ្នំព្រឹក ចុះ​ទៅ​ឡោម​ព័ទ្ធ​សង្វៀន ខណៈ​ដែល​កំពុង​លេងល្បែង​ជល់​មាន់​ភ្នាល់​ដាក់​ប្រាក់ កាលពី​វេលា​ម៉ោង​១៣​និង​១០​នាទី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៣ ត្រង់​ចំណុច​សៃ​ឡូ ស្ថិត​ក្នុងភូមិ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ។

លោក​វរសេនីយ៍ទោ ហេង បារាំង អធិការ​នគរបាល​ស្រុក​ភ្នំព្រឹក បាន​ដឹកនាំ​កម្លាំង​ជំនាញ​ផ្នែក​នគរបាល​យុត្តិធម៌ រួម​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បួរ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់​) មួយ​កន្លែង ឃាត់ខ្លួន​មនុស្ស​ចំនួន​០៧​នាក់ មក​កាន់​អធិការដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ​ស្រាវជ្រាវ ។

អ្នក​ប្រព្រឹត្តិ​ល្បែងស៊ីសង​ខុសច្បាប់​ទាំង​៧​នាក់ រួម​មាន ៖
១. ឈ្មោះ គឹ​ម អន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​បេង ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរ​លក់​ទឹក។
២. ឈ្មោះ កែ ជី ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្តី​លើ ឃុំ​កុយ​មែ​ង ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​មុខរបរ កាយ​ដី។
៣. ឈ្មោះ ហែម អាន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​កណ្តោល ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង មុខរបរ​កសិករ ។
៤. ឈ្មោះ ក្រូច ភាន់ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​កណ្តោល ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង មុខរបរ​កសិករ ។
៥. ឈ្មោះ ដាច់ សា​រ៉េ​ត ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​បេង ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរ កម្មករ។
៦. ឈ្មោះ អឿ ណា​ម៉ូ ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​កណ្តោល ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង មុខរបរ លក់​ទឹក ។
និង​៧. ឈ្មោះ ឆាយ លី​ម​ហ៊​ន់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អន្លង​ស្តី ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរ កម្មករ ។

សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង រួម​មាន ៖
-​សង្វៀនមាន់​ចំនួន ០១​ដុំ
-​មាន់​ចំនួន ១០​ក្បាល (​ងាប់​អស់ ០៣​ក្បាល​)
-​ស៊ុម​ដាក់​មាន​ចំនួន ០៥​ស៊ុម
-​ជញ្ជីង​ចំនួន ០១​គ្រឿង
-​ឆ្នាំង​ចំនួន ០១, កា​ធុន ចំនួន ០១, ឡាំង​ស្ពេ​ត្រូ ចំនួន​០១
-​ប្រាក់​រៀល​សរុប​ចំនួន ៥៦០,០០០​រៀល (​ហាសិប​ប្រាំមួយ​ម៉ឺន​រៀល​)
-​ម៉ូតូ​ចំនួន ០៣​គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​មក​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ