ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​រណ្តៅ​កប់ស​ពរួម​​​មួយ​មាន​សាកសព​ជាច្រើន

6 ឆ្នាំ មុន

សេចក្តីរាយការណ៍​នា​ថ្ងៃ​ទី​២៤ កញ្ញា ថា ​ការ​រក​ឃើញ​រណ្តៅ​កប់ស​ពរួម​មួយ​ដែលនៅ​ក្នុង​រណ្តៅ​នេះ​មាន​….

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ កងទ័ព​មី​យ៉ា​ន់​ម៉ា​រាយការណ៍​នា​ថ្ងៃ​ទី​២៤ កញ្ញា ពី​ការ​រក​ឃើញ​រណ្តៅ​កប់ស​ពរួម​មួយ​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ដែល​ក្នុង​រណ្តៅ​នេះ​មាន​សាកសព​ពួក​ហិណ្ឌូ​២៨​នាក់ ។ កងទ័ព​នេះ​អះអាង​ថា ពួក​គេ​ត្រូវ​សម្លាប់​ដោយ​ពួក​ភេរវ​ករ​រ៉ូ​ហ៊ីង​យ៉ា ដែល​បែប​នេះ​នាំ​ឱ្យ​មានការ​កើនឡើង​នៃ​គ្រោះថ្នាក់​ដែល​អាច​បង្កើន​អំពើ​ហិង្សា​រវាង​បណ្តា​សហគមន៍ ។

ជា​លើក​ដំបូង​ដែល​រក​ឃើញ​រណ្តៅ​កប់ស​ពរួម​មួយ​ចាប់តាំងពី​ថ្ងៃ​ទី​២៥ សីហា និង​ការ​ចាប់ផ្តើម​ជម្លោះ​ដែល​រីក​រាលដាល ក្រោយ​ពួក​ឧទ្ទាម​រ៉ូ​ហ៊ីង​យ៉ា​វាយប្រហារ​លើ​ប៉ុស្តិ៍​ប៉ូលិស​មី​យ៉ា​ន់​ម៉ា​ទាំង​ឡាយ​​មក ។

ចាប់តាំងពី​ពេល​នោះ​មក កងទ័ព​មី​យ៉ា​ន់​ម៉ា​រង​ការ​ចោទប្រកាន់​មាន​ទាំង​ពី​សំណាក់ អ​.​ស​.​ប ផង​ដែរ​ថា ធ្វើការ​បោសសម្អាត​ជនជាតិភាគតិច​ប្រឆាំង​ពួក​អ៊ិ​ស្លា​ម​រ៉ូ​ហ៊ីង​យ៉ា​ដោយ​ដុត​ភូមិឋាន​រ៉ូ​ហ៊ីង​យ៉ា និង​ប្រព្រឹត្ត​ការ​កាប់សម្លាប់ ។

ប្រឈម​មុខ​នឹង​សភាពការណ៍​នេះ ពួក​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​ជា​៤៣០.០០០​នាក់ បាន​រត់​ភៀសខ្លួន​ចូល​ប្រទេស​បង់​ក្លា​ដែ​ស​ជិតខាង​រយៈពេល​មិន​ដល់​១​ខែ​ផង ។

ឧត្តមសេនីយ៍ MIN AUNG HLAING ប្រមុខ​យោធា​មី​យ៉ា​ន់​ម៉ា​តាម FACEBOOK អះអាង​ថា សមាជិក​កងកម្លាំង​សន្តិសុខ​បាន​រក​ឃើញ និង​បញ្ចុះ​សាកសព​ពួក​ហិណ្ឌូ​២៨​នាក់​ដែល​ត្រូវ​ពួក​ភេរវ​ករ​រ៉ូ​ហ៊ីង​យ៉ា​សម្លាប់ ។ រណ្តៅ​កប់ស​ពរួម​នេះ​រក​ឃើញ​នៅ​ជិត KHA MAUNG SEIK តំបន់​ក្រុង MAUNGDAW រដ្ឋ​រ៉ា​ឃី​ន ជាទី​លាន​នៃ​អំពើ​ហិង្សា​រវាង​កងទ័ព និង​ពួក​ឧទ្ទាម​រ៉ូ​ហ៊ីង​យ៉ា ៕