ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ឈប់​ខ្លាច…!!

6 ឆ្នាំ មុន

រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​…​អ្នក​ភ្នំពេញ​ដែល​មាន​មនុស្ស​រស់នៅ​រាប់​លាន​នាក់​…

រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​…​អ្នក​ភ្នំពេញ​ដែល​មាន​មនុស្ស​រស់នៅ​រាប់​លាន​នាក់​…​ដែល​ធ្លាប់តែ​កកស្ទះ​ចរាចរណ៍​…​ដែល​ពោរពេញ​ទៅ​ដោយ​ប្រជាជន​គ្រប់​មជ្ឈដ្ឋាន​ធ្វើ​ចលនាណែនណាន់តាន់តាប់​…​បាន​ក្លាយជា​រាជធានី​ស្ងប់ស្ងាត់​…​ទូលាយ​ល្វឹងល្វើយ​…​អត់​មាន​ស្ទះចរាចរណ៍​ចំណុច​ណា​ឡើយ​…​។

រាជធានី​ភ្នំពេញ​ដ៏​សែន​មនោ​រម្យ​នេះ​…​ទាំង​ម៉ូតូ​ទាំង​រថយន្ត​ទៅ​វឹង​មក​វឹង​…​ស្រឡះ​មែនទែន​…​។

បញ្ជាក់​ថា មាន​រាប់​លាន​នាក់​ចាកចេញ​ទៅ​កាន់​ស្រុក​កំណើត​…​ទៅ​កម្សាន្ត​រមណីយដ្ឋាន​នានា​…​។ យ៉ាងហោច​ណាស់​ទៅ​កាន់​ភូមិឋាន​កំណើតធ្វើបុណ្យ​ដាក់​ទាន​បាន​មួយ​ថ្ងៃ ឬ​២​ថ្ងៃដែរ​…​មុន​ទៅ​កម្សាន្ត​តំបន់​ផ្សេង​ទៀត ។

មាន​មជ្ឈដ្ឋាន​ខ្លះ​ថា​…​ឆ្នាំ​នេះ​សុខ​សប្បាយ​ណាស់​…​ណាមួយ​ប្រទេស​មាន​សន្តិភាព​បរិបូរណ៍ នាំ​កូនចៅ​ទៅ​លេង​បុណ្យ​ស្រុក​កំណើត​ម្តង​…​មួយ​ឆ្នាំ​ឱ្យ​កូនចៅ​ស្រករ​ក្រោយ ស្គាល់​ស្រុក​កំណើត​ម៉ែឪ​ដូនតា​ម្តង​…​។

ក៏​មាន​មជ្ឈដ្ឋាន​ខ្លះ​ថា​…​ឮ​ទូត​អា​មេ​រិ​ក​ប្រកាស​ឱ្យ​គ្នា​គេ​ប្រុង​ប្រយ័ត្ន​…​ភ័យ​ព្រួយ​រឿង​នយោបាយ​ផង​…​ខ្លាច​កើតមាន​ចលាចល​ដូច​ទូត​អា​មេ​រិ​ក​ប្រកាស​ផង​…​ដែល​ធ្លាប់តែ​កើត​មាន​ចលាចល​កាល​ឆ្នាំ​២០១៣​ផង​…​ណាមួយ​ជឿ​តាម​គេ​តាម​ឯង​ខ្លះ​…​ក៏​ឆក់​ឱកាស​នាំ​កូនចៅ​ចេញ​ឱ្យ​ផុត​ពី​អតីត​ទីក្រុង​ខ្មោច​នេះ​…​មួយ​គ្រា​សិន​…​ព្រោះ​ការពារ​ខ្លាច​ស្រករ​ក្រោយ​ភ័យ​…​។

ទីបំផុត ​គ្មាន​ខ្មោច​នយោបាយ​ណាមួយបង្កចលាចល​…​គ្មាន​រឿង​ភ័យ​ខ្លាច​ណាមួយ​កើតឡើង​សោះ​…​មាន​តែ​ទីក្រុងទឹក​ដក់​លិច​ល្ហាច​ល្ហឹម ឱ្យ​ត្រជាក់ត្រជុំតែ​ប៉ុណ្ណោះ​…​នៅឯណា​ទៅ​ចលាចលនោះ ? គួរ​ឈប់​ជឿ​…​សូម​ឈប់​ខ្លាច​…​។

ទឹក​ដែល​លិច​ទីក្រុង​ពេល​ភ្លៀង​ខ្លាំងម្តង​ៗ…​វា​បាន​បញ្ជាក់​ចង់​ដឹង​ពី​សមត្ថភាព​…​ពី​ស្នាដៃ​អភិបាល​រាជធានី​មុន​ឬក្រោយ​តែ​ប៉ុណ្ណោះ​ទេ​…​ទោះ​ខំប្រឹងស្តា​លូ​ស្តា​ប្រឡាយ​យ៉ាងណា​ក៏​ដោយ…​មិន​អាច​ឈប់​លិច​បាន​ទេ​…​ព្រោះបឹងបួរ ប្រឡាយ​តូច​ធំ​ទាំងឡាយ​នៅ
ជាយក្រុង​…​គេ​លុប​អស់ហើយ​…​រឿងអី​មិន​លិច ?​!…​ហេ ! ហេ !