ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​បត់​មិន​ប្រយ័ត្ន​ម៉ូតូ​មួយ​គ្រឿង​ទៀត​បុក​ពីក្រោយ​ពេញទំហឹង

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់​ស្ត្រី​២​នាក់​ម្តាយកូន​រង​របួសធ្ងន់ បុរស់​ម្នាក់​របួសស្រាល

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់​ស្ត្រី​២​នាក់​ម្តាយកូន​រង​របួសធ្ងន់ បុរស់​ម្នាក់​របួសស្រាល កាលពី​វេលា​ម៉ោង​0២​និង​២០​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៥៤-១៥៥ ស្ថិត​ក្នុងភូមិ​ថ្មី សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រវាង​ម៉ូតូ និង​ម៉ូតូ ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ស្ត្រី​បើកបរ​ខាង​មុខ​បត់​ឆ្វេង ស្រប​ពេល​នោះ​ក៏​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មក​ពីក្រោយ​យ៉ាង​លឿន​ចាប់​ហ្វ្រាំង​មិន​ទាន់ ក៏​បុក​ចំពាក់​កណ្តាល​ម៉ូតូ​ពេញទំហឹង លាន់ឮ​ដូច​រន្ទះ បណ្តាល​ឲ្យ​ដួល​បោក​ទៅ​លើ​ថ្នល់​កៅស៊ូ​ទាំងអស់​គ្នា​ង​រង​របួសធ្ងន់​ស្រាល ដេក​សន្លប់​រដូករណែល​តែ​ម្តង ។ ភាគី​ទី​១ ជិះ​ម៉ូតូ​ម៉ាក​សេ​២១៥ ស៊េរី​២០១២ ពាក់​ស្លាក​លេខ ស្វាយ​រៀង ១E-២៧៥៨ ពណ៌​ខ្មៅ បើកបរ​ដោយ​ឈ្មោះ ម៉ៅ សានី ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មការិនី​រោងចក្រ រស់នៅ​ភូមិ​ព្រៃ​ផ្តៅ សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត (​មិន​ពាក់មួក​សុវត្ថិភាព ម៉ូតូ​មាន​កញ្ចក់​មើល​ក្រោយ​) បណ្តាល​ឲ្យ​រង​របួសធ្ងន់​បាក់ដង​កាំបិត​ខាងឆ្វេង ប​ញ្ចួ​ន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម ។

កូន​អ្នក​រួម​ដំណើរ​ឈ្មោះ ម៉​ន ស្រី​មួយ ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស រស់នៅ​ភូមិ​សង្កាត់​ជាមួយ​គ្នា (​មិន​ពាក់មួក​សុវត្ថិភាព​) រង​របួសធ្ងន់​ប​ញ្ជួ​ន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ជី​ភូ ។ ភាគី​ទី​២ ជិះ​ម៉ូតូ​ម៉ាក​សេ​២១៥ ស៊េរី​២០១៦ ពាក់​ស្លាក​លេខ ស្វាយ​រៀង ១E-៣២៧១ ពណ៌​ខ្មៅ បាន​មក​បុក​ពីក្រោយ​ចំពាក់​កណ្តាល​ម៉ូតូ ដែល​បើកបរ​ឈ្មោះ ជ័យ សំ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ច្រក​លាវ ឃុំ​ព្រៃ​គគីរ ស្រុក​ច​ន្ទ្រា បណ្ដាល​ឲ្យ​រង​របួសស្រាល បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ជី​ភូ (​មាន​មួក​សុ​វត្ថ​ភាព ម៉ូតូ​មា​នក​ព្ចា​ក់​មើល​ក្រោយ​) ។

វត្ថុ​តាង​ម៉ូតូ​២​គ្រឿង​ខូចខាត​ធ្ងន់ សមត្ថកិច្ច​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី ។ មូលហេតុ​បើកបរ​ល្បឿន​លឿន និង​បត់​ឆ្វេង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ៕