ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​បង្ហាញ​ការ​បែកបាក់​ជាមួយ​លោក​ហម ឈ​រ៉ា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កន្លង​មក​មហាជន​លេចឮ​ថា​

រាជធានី​ភ្នំពេញ ៖ កន្លង​មក​មហាជន​លេចឮ​ថា ​លោក​ហម ឈ​រ៉ា រង្គោះរង្គើ​ជីវិត​អាពាហ៍ពិពាហ៍ ប៉ុន្តែ​ដំណឹង​មួយ​នេះ​មិន​ត្រូវ​សាមីខ្លួន​ផ្ទាល់​បញ្ជាក់​ថា​វា​ពិត ឬ​មិន​ពិត​ទេ ។ ពេល​នេះ​ភរិយា​របស់​លោក​ឈ​រ៉ា ប្រកា​សថាបាន​លែងលះ​គ្នា​ដាច់ស្រេច​ហើយ គ្មាន​ពាក់ព័ន្ធ​គ្នា​តទៅ​ទៀត​ទេ ។

អ្នកស្រី​កែវ ផ​ល្លី​ណេ​ត ជា​ភរិយា​របស់​លោក​ហម ឈ​រ៉ា បញ្ជាក់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា អ្នកស្រី​បាន​លែងលះ​គ្នា​ជាមួយ​លោក​ហម ឈ​រ៉ា ហើយ ខណៈ​មានកូន​ស្រី​ម្នាក់ ។ អតីត​ភរិយា​របស់​លោក​ហម ឈ​រ៉ា ថែម​ទាំង​បង្ហាញ​ឯកសារ​លែងលះ​គ្នា​តាំងពី​អំឡុង​ខែមិថុនា​ឆ្នាំ​២០១៧​មក​ទៀត​ផង ។

ឯកសារ​បញ្ជាក់​ថា អ្នក​ទាំង​ពីរ​បែងចែក​ទ្រព្យ​ជា​ពីរ​ចំណែក និង​ចូលរួម​ចិញ្ចឹម​កូនស្រី ជាមួយ​គ្នា ។ 

ដំណឹង​នៃ​ការ​លែងលះ​នេះ នៅ​មិន​ទាន់​មានការ​បញ្ជាក់​ពី​លោក​ហម ឈ​រ៉ា តារាភាពយន្ត​មានឈ្មោះ​បោះ​សំឡេង​ទេ ។ ជា​ទូទៅ​លោក​ឈ​រ៉ា មិន​និយាយ​រៀបរាប់​អ្វី​ដែល​មាននៅ​ក្នុង​ចិត្ត​ជាមួយ​សិល្បករ​រួម​អាជីព ឬ​ទម្លាយ​ជា​ព័ត៌មាន​ឲ្យ​បណ្តាសារ​ព័ត៌មាន​បានដឹង​ទេ ។ លោក​តែងតែ​ញញឹម​ជាប់​ជា​និច្ច​ជាមួយ​ដំណើរ​ជីវិត​ចូលរួម​ក្នុង​ពិភព​សិល្បៈ​ដោយ​កម្រ​បង្ហាញ​អារម្មណ៍​សោកសៅ​ឲ្យ​គេ​ដឹង​ណាស់ ។

ចំពោះ​ការ​ជ្រើសរើស​យក​នារី​ថ្មី​ណា​ម្នាក់​មក​ស្អំ​បេះដូង​ក៏​មិន​ទាន់​មាន​ប្រភព​ជិតដិត​ណាមួយ​លើក​បង្ហាញ​ដែរ គ្រា​ដែល​លោក​ហម ឈ​រ៉ា នៅ​តែ​ស្រស់​សង្ហា​ទោះបី​វ័យ​ច្រើន​បន្តិច​ក្តី ។

លោក​ហម ឈ​រ៉ា បាន​សាង​ឈ្មោះ​ល្បីល្បាញ​ក្នុង​ពិភព​សិល្បៈ​ភាពយន្ត​ខ្មែរ​តាម​រយៈ​ការ​សម្តែង​ដំបូង​ក្នុង​រឿង​«​សំឡេង​ទ្រខ្មែរ​» ដឹកនាំ​រឿង​ដោយ​អ្នកស្រី​ពាន់ ភួង​បុ​ប្ជា ។ បន្ទាប់​មក​ទេព​កោសល្យ​របស់​លោក​ត្រូវ​មហាជន និង​បណ្តា​ផលិតកម្ម​នានា​ចាប់អារម្មណ៍​ឲ្យ​មាន​វត្តមាន​ចូលរួម​សម្តែង​ជា​បន្តបន្ទាប់​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ ៕