ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​នឹង​មាន​អ្វី​កើតឡើង​ប្រសិនបើ Uber មិន​អាច​ដំណើរការ​?

6 ឆ្នាំ មុន

កាលពី​ថ្ងៃ​ទី​២៤ កញ្ញា កន្លង​មក អាជ្ញាធរ​ដឹក​ជញ្ជូន​បាន​និយាយ​ថា

ទីក្រុង​ឡុ​ង​ដ៍ ៖ កាលពី​ថ្ងៃ​ទី​២៤ កញ្ញា កន្លង​មក អាជ្ញាធរ​ដឹក​ជញ្ជូន​របស់​ទីក្រុង​ឡុ​ង​ដ៍​បាន​និយាយ​ថា ក្រុមហ៊ុន Uber មិន​ទាន់​ស័ក្ដិសម​សម្រាប់​ដំណើរការ​ក្នុង​ទីក្រុង​នេះ​ទេ​។ ទីក្រុង​អាច​នឹង​មិន​ចេញ​លិខិតអនុញ្ញាត​ឲ្យ​ដំណើរការ​ថ្មី​ដល់​ក្រុមហ៊ុន​នេះ​ឡើយ ។

មានការ​ចោទប្រកាន់​ថា ក្រុមហ៊ុន​នេះ​បាន​ប្រើប្រាស់ Software ឈ្មោះ​ថា Greyball ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​និយ័ត​ករ និង​អ្នក​អនុវត្ត​ច្បាប់​តាមដាន​កម្មវិធី​ទូរស័ព្ទ​របស់​ខ្លួន ។ Uber និយាយ​ថា ពួក​គេ​មិន​ដែល​បាន​ប្រើប្រាស់ ឬ​គិត​ថា នឹង​ប្រើប្រាស់ Software នេះ​ក្នុង​ចក្រភព​អង់គ្លេស​ទេ ។

យ៉ាងណា​ក្តី ទីក្រុង​ឡុ​ង​ដ៍​មិន​ចង់​ផ្តល់​លិខិតអនុញ្ញាត​ដល់​ក្រុមហ៊ុន​នេះ​ទេ ។ Uber បាន​និយាយ​ថា មនុស្ស​ប្រមាណ​៣,៥​លាន​នាក់​បាន​ប្រើប្រាស់​សេវាកម្ម​របស់​ខ្លួន តាំងពី​ចាប់ផ្តើម​ដំណើរការ​ក្នុង​ទីក្រុង​ឡុ​ង​ដ៍​កាលពី​ឆ្នាំ​២០១២ មក​។ ពួក​គេ​បន្ថែម​ថា អ្នកបើកបរ​ប្រមាណ​៤​ម៉ឺន​នាក់​របស់​ពួក​គេ​នឹង​ទទួល​រង​ផល​ប៉ះពាល់ ។

ក្រុមហ៊ុន​មាន​រយៈពេល​២១​ថ្ងៃ ក្នុង​ការ​ប្តឹង​ឧទ្ធរណ៍​លើ​ការ​សម្រេចចិត្ត​នេះ ។

លោក Kartik Hosanagar សាស្ត្រាចារ្យ​ម្នាក់​ក្នុង​សាកលវិទ្យាល័យ Pennsylvania បាន​ឲ្យ​ដឹង​ថា ៖« វា​ជា​ការ​សម្រេចចិត្ត​ដ៏​សំខាន់​មួយ ព្រោះ​មិនមែន​មក​ពី​ទីក្រុង​នេះ​ជាទី​ផ្សារ​ដ៏​ធំ​សម្រាប់​តាក់ស៊ី​ទេ តែ​មក​ពី​វា​អាច​ធ្វើ​ឲ្យ​ទីក្រុង​ដទៃ​ធ្វើ​តាម​ការ​សម្រេចចិត្ត​នេះ » ។

Uber បាន​និយាយ​ថា ពួក​គេ​នឹង​ប្រឆាំង​ការ​សម្រេចចិត្ត​នេះ​ក្នុង​តុលាការ ។

កាលពី​ខែកក្កដា Uber ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញពី​ទីក្រុង​ម៉ា​កាវ ខណៈ​ចម្រាញ់​ចូល​ជាមួយ​ក្រុមហ៊ុន Yandex ជា​ដៃគូ​ប្រកួតប្រជែង​ក្នុង​ប្រទេស​រុ​ស្ស៊ី ។ កាលពី​ឆ្នាំ​មុន Uber ក៏​បាន​លក់​អាជីវកម្ម​ក្នុង​ប្រទេស​ចិន ទៅ​កាន់​ដៃគូ​ប្រកួតប្រជែង​របស់​ខ្លួន​គឺ Didi Chuxing ផង​ដែរ ។

ក្នុងអំឡុងពេល​ប្តឹង​ឧទ្ធរណ៍ Uber អាច​នឹង​ងាក​ទៅ​កាន់ការ​បង្កើត​ថ្មី ដែល​ពួក​គេ​បាន​បន្ត​អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ​ដើម្បី​បង្កើន​សុវត្ថិភាព និង​សន្តិសុខ ៕