ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ​៖ យ៉ាងតិច​ណាស់​ខ្ញុំ​រស់នៅ​បាន ៣០ ឆ្នាំ​ទៀត​ដែរ​

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ថា

​រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ថា សម្តេច​ជឿជាក់​ថា​វា​មិនមែន​ជា​រឿង​លំបាក​សម្រាប់​សម្តេច​ក្នុង​ការ​បន្តការងារ ១០​ឆ្នាំ​ជា​នាយក​រដ្ឋមន្ត្រី​មិនមែន​ជា​រឿង​លំបាក​នោះ​ទេ ហើយ​សម្តេច​សង្ឃឹមថា ​ប្រជាពលរដ្ឋ​នៅ​បន្ត​គាំទ្រ ។​

ថ្លែង​ក្នុង​ពិធី​បិទទ្វា​ទឹក​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ នៅ​ខេត្តស្ទឹងត្រែង សម្តេច​តេ​ជោ​ហ៊ុន សែន បាន​បញ្ជាក់​ថា ​ខេត្តស្ទឹងត្រែង​ទទួល​បាន​សមិទ្ធ​ផល​ច្រើន​ណាស់​ពី​រាជរដ្ឋាភិបាល​តាម​រយៈ​ហិរញ្ញប្បទាន​ពី​ប្រទេស​ចិន ហើយ​ខេត្ត​នេះ​គឺ​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ច្រើន​ណាស់​កាលពី​ពេល​បោះ​ឆ្នោត​កន្លង​ទៅ​។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា​៖ «​ហើយ​ខ្ញុំ​ជឿជាក់​លើ​ខ្លួនឯង​ថា យ៉ាង​ហោច​ណាស់​… យ៉ាងតិច​ណាស់​ខ្ញុំ​រស់នៅ​បាន ៣០ ឆ្នាំ​ទៀត​ដែរ ។ អ​ញ្ចឹ​ង​ការ​បន្ត​ធ្វើ​នាយក​រដ្ឋមន្ត្រី ១០​ឆ្នាំ​ទៀត មិនមែន​ជា​បញ្ហា​លំបាក​សម្រាប់​ខ្ញុំ​ទេ​» ។ សម្តេច​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​បោះ​ឆ្នោត​ជូន​គណបក្សកាន់អំណាច​ ដើម្បី​បាន​បន្ត​ការ​អភិវឌ្ឍន៍​ប្រទេស​ទៅ​មុខ​ទៀត​។​

ក្នុង​ឱកាស​នោះ​ដែរ​សម្តេច​ក៏​បាន​រម្លឹក​ថា ​មាន​មនុស្ស​ច្រើន​ណាស់​ដែល​ចង់​បង្អាក់​ដំណើរការ​នៃ​ការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​នេះ ព្រោះតែ​មាន​បំណង​មិនល្ អ​ដើម្បី​ឲ្យ​រាជ​រដ្ឋា​ភិបាល​​បញ្ឈប់​គម្រោងការ បែរជា​មក​បន្លាច​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ទៅ​វិញ​។ ដូច​ជា​កាលពី​ប្រហែលជា ៥ ឆ្នាំ​មុន​ មាន​អគ្គរដ្ឋទូត​មួ​យមក​បាន​ទៅ​ជួប​ជាមួយ​សម្តេច បាន​លើក​ឡើង​នូវ​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់ ដែល​អ្នកការទូត​របៀប​នេះ មក​និយាយជាមួយ​សម្តេច​ថា វា​រី​អគ្គិសនី​សេ​សាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ត្រី​ចំនួន ៧០% … គាត់​និយាយ​អស់ហើយ​ ទើប​សម្តេច​សួរ​បក​ទៅ​វិញ​ថា គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់ ព្រោះថា ​ត្រី​នៅ​ប្រទេស​ខ្ញុំ ចេះ​ឡើងដើមឈើ… ហើយ​ចេះ​ឡើង​ភ្នំ ។ ព្រោះ​ត្រី​របស់​កម្ពុជា​នៅ​ទន្លេសាប ទន្លេមេគង្គ មិនមែន​មក​នៅ​ទន្លេសេសាន​ទេ …​។ យ៉ាង​ណាមិញ​ សម្តេច​ស្នើ​ឲ្យ​មន្ត្រីរាជការ​ និង​ប្រជាពលរដ្ឋ ពេល​ទំនប់​ធ្វើ​រួច​ចូល​ព្រ​លែង​កូន​ត្រី​ឲ្យ​ច្រើន​ទៅ​ច្បាស់​ជា​សំបូរ​ត្រី​ហើយ ។

សម្តេច​ក៏​បាន​បញ្ជាក់​ថា​ ថ្ងៃ​ទី ២៤ កញ្ញា​ គឺជា​ទិវា​រដ្ឋធម្មនុញ្ញ​កម្ពុជា​នោះ ក៏​មាន​អ្នកវិភាគ​ខ្លះ​បាន​និយាយ​រំលោភ​លើ​សិទ្ធិ​ផ្តាច់មុខ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ទៀត​ផង​។

សម្តេច​តេ​ជោ ហ៊ុន សែន​បញ្ជាក់​ថា​៖ «​ហើយ​សង្ឃឹម​អ្នកវិភាគ​ទាំងឡាយ​គួរតែ​សិក្សា អំពី​រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​ច្បាស់​បន្តិច ។ មាន​អ្នកខ្លះ​សូ​ម្បី​តែខ្ញុំ​ប្រតិកម្ម​ជាមួយ​ស្ថានទូត​បរទេស​មួយ​ដែល​មើល​ងាយ​​កម្ពុជា ក៏​គេ​ស្នើ គេ​ថា «​យើង​មិន​ទាន់​ប្រជុំ​សភា​ផង​ ទៅ​និយាយ។​ ឱ​! អ្នកវិភាគ​អើយ​! ហើយ​បណ្ឌិត​ទៀត​ណា ខ្លួនឯង​ធ្វើ​ជា​អ្នកវិភាគ ធ្វើ​ជា​អ្នក​ច្បាប់ ប៉ុន្តែ​ហ៊ាន​បកស្រាយ​រដ្ឋធម្មនុញ្ញ ដែល​ជា​សិទ្ធិ​ផ្តាច់មុខ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ទៅ​វិញ​» ៕