ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​ប្រឆាំង​នឹង​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​ដោះ​លែង​លោក កឹ​ម សុខា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្រេច​ថា

រាជធានី​ភ្នំពេញ​ ៖ គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្រេច​ថា ​នឹង​លើក​បដា​ទូ​ទាំង​ប្រទេស ទាមទារ​ឲ្យ​ដោះ​លែង​លោក ​កឺ​ម ​សុខា ប្រធាន​គណបក្សប្រឆាំង ដោយ​គ្មាន​លក្ខខណ្ឌ​។ នេះ​បើ​តាម​លើក​ឡើង​របស់​លោក ​ប៉ុ​ល ហំ​ម អនុប្រ​ធាប​បក្ស​សង្គ្រោះ​ជាតិ​ក្នុង​ស​ន្និ​សីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ទី២៥ ខែកញ្ញា នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ ​រាជធានី​ភ្នំពេញ ។

ចំណែកឯ​លោក សុ​ន ឆ័​យ អ្នកតំណាង​រាស្ត្រ​មួយ​រូប​របស់​បក្ស​ប្រឆាំង​បាន​លើក​ឡើង​ថា លោក​ កឹ​ម សុខា ដែល​កំពុង​តែ​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ​ក្រោយ​ពី​ត្រូវ​ចោទ​ប្រកាន់​​ថា «​ក្បត់ជាតិ​» នោះ គឺ «​គ្មាន​ទោស​ទេ» ហើយ​បក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​តស៊ូ​មតិ​បន្ត​ទៀត​។ ថ្ងៃស្អែក​នេះ គឺ​ចំ​ថ្ងៃ​ទី២៦ ខែកញ្ញា ក្រុម​សភា​បក្ស​នឹង​ចូលរួម​ស្តាប់​សវនាការ​សាលាឧទ្ធរណ៍​ដែល​​នឹង​ធ្វើ​សវនាការ​បណ្តឹង​ក្រុម​មេធាវី​របស់​លោក កឹ​ម សុខា ប្រឆាំង​នឹង​ការ​ឃុំខ្លួន​កូនក្តី​របស់​ខ្លួន ។

លោក​បាន​ទាមទារ​ឱ្យ​តុលាការ​កាត់សេចក្តី​ត្រូវ​​នឹង​យុ​ត្តិ​ធ​ម៌​ចំពោះ​លោក ​កឹ​ម ​សុខា ។ ក្រុម​អ្នកតំណាង​រាស្ត្រ​នឹ​ង​បន្ត​ដាក់​លិខិត​ ដើម្បី​សុំ​ជួ​ប​លោក ​កឹ​ម ​សុខា​ នៅ​ស​ប្តា​ហ៍​ក្រោយ​បន្ត​ទៀត​។ យ៉ាង​ណា​មិញ ​គណបក្សប្រឆាំង​បាន​បញ្ជាក់​ជំហរ​ជា​ថ្មី​ម្តងទៀត​ថា បើ​ទោះបីជា​ស្ថានភាព​នយោបាយ​ប​ច្ចុ​ប្បន្ន​មិនសូវ​គាប់ប្រសើរ​ក៏​ដោយ ក៏​គណបក្សប្រឆាំង​នៅ​តែ​បន្តដំណើរ​ទៅ​ចូលរួម​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​២០១៨​ដដែល ប៉ុន្តែ​ទាម​ទារ​ឱ្យ​មានការ​ប្រកួតប្រជែង​ដោយ​ស្មើរ​ភាព​ និង​ត្រឹមត្រូវ ៕