ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​បរទេស​ម្នាក់​វាយកញ្ចក់​ស៊ុម​ទូ​ដែល​បាន​តាំង​រូប​សម្ដេច

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​បរទេស​វ័យ​ចំណាស់​ម្នាក់​ចេញពី​ផឹកស៊ី​ស្រវឹងស្រា ដើរទៅ​វាយ​កញ្ចក់

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​បរទេស​វ័យ​ចំណាស់​ម្នាក់​ចេញពី​ផឹកស៊ី​ស្រវឹងស្រា ដើរទៅ​វាយ​កញ្ចក់​ដែល​មាន​បិទ​រូប សម្តេច​តេ​ជោ ហ៊ុន សែន នៅ​មុខ​គណបក្ស​ប្រជាជន​កម្ពុជា ទល់មុខ​សាលា​ខណ្ឌដូនពេញ បណ្តាល​ឲ្យ​បែក​កញ្ចក់​មុត​ដៃ​ហូរ​ឈាម ហើយ​ហែក​រូបគណ​បក្ស​ប្រជាជន​កម្ពុជា និង​រូបថត សម្តេច​តេ​ជោ ហ៊ុន សែន ចោល​ទៀត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៧ តាម​បណ្តា​យ​ផ្លូវ​ព្រះ​មុនី​វង្ស នៅ​ចំណុច​ផ្ទះសំណាក់​មុនី​វង្ស ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

បុរស​ដែល​ដាល់​កញ្ចក់​ទូ​ដាក់​រូបថត សម្តេច​តេ​ជោ ហ៊ុន សែន និង​រូប សម្តេច ហេង សំ​រិ​ន មានឈ្មោះ GISLE REIKVAR ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ស្នាក់​នៅផ្ទះ​សំណាក់​មុនី​វង្ស ជាន់​ទី​៣ បន្ទប់​លេខ​៣៣៣៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់ ជា​ជនជាតិ​នរ​វ៉េ​ស មិនដឹង​ថា​គាត់​ចេញ​មក​ពី​ផឹកស៊ី​នៅ​កន្លែង​ណា​ទេ ក្នុង​ស្ថានភាព​ស្រវឹងស្រា ដើរមក​ដល់​មុខ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ទល់មុខ​សាលា​ខណ្ឌដូនពេញ​បាន​ដាល់​កញ្ចក់​ដែល​មាន​ដាក់​តាំង​រូប សម្តេច​តេ​ជោ ហ៊ុន សែន និង​រូប សម្តេច ហេង សំ​រិ​ន បណ្តាល​ឲ្យ​បែក​កញ្ចក់​មុត​ដៃ​រយះ​ហូរ​ឈាម​ពេញ​ខ្លួន ហើយ​បាន​ហែក​រូបគណ​បក្ស​ប្រជាជន និង​ហែក​រូប សម្តេច​តេ​ជោ មួយ​សន្លឹក ទើប​បុរស​ខាងលើ​បាន​រត់​ចូល​ទៅ​ក្នុងផ្ទះ​សំណាក់​មុនី​វង្ស ដែល​គាត់​ជួល​ស្នាក់​នៅ​ទាំង​ខ្លួន​ប្រឡាក់​សុទ្ធតែ​ឈាម បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​រួម​ទាំង​ខាង​មន្ត្រី​សាលា​ខណ្ឌ បាន​នាំ​គ្នា​ចុះ​មក​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​អន្តរាគមន៍ និង​សួរនាំ​ជនជាតិ​បរទេស​រូប​នោះ បាន​ប្រាប់​សមត្ថកិច្ច​ថា គាត់​មិន​មាន​បំណង​វាយ​កញ្ចក់​ទូ​ទេ គឺ​មក​ពី​គាត់​ស្រវឹងស្រា ហើយ​ដើរទៅ​ដួល​ចំ​កន្លែង​នោះ​ទេ ទើប​គាត់​ភ័យ​ពេក​រត់គេច​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ក៏​បាន​ដឹក​យក​ជនជាតិ​បរទេស​នោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ៕