ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​នាយក​រដ្ឋមន្ត្រី​ ៖ កម្ពុជា​ជា​ឋានសួគ៌​លោកីយ៍​នៃ​ការ​ប្រឆាំង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ជា​សាធារណៈ​ព្រឹក​ថ្ងៃ​ទី២៥ ខែកញ្ញា​នេះ​ថា

រាជធានី​ភ្នំពេញ ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ជា​សាធារណៈ​ព្រឹក​ថ្ងៃ​ទី២៥ ខែកញ្ញា​នេះ​ថា កម្ពុជា​គឺជា​ឋានសួគ៌​សម្រាប់​អ្នកប្រឆាំង ព្រោះ​អ្នក​បរិស្ថាន​និយម​ខ្លះ​ឃើញ​មុខ​តវ៉ា​គ្រប់​ទីកន្លែង បើ​ទោះបីជា​ដៃ​ម្ខាង​របស់​គេ ​គឺ​ចង់បាន​អគ្គិសនី​ប្រើប្រាស់​ជាមួយ​តម្លៃ​សមរម្យ តែ​ដៃ​ម្ខាង​ទៀត គឺ​អ្នក​បរិស្ថាន​និយម​ទាំងនោះ​ចេញ​មុខ​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​វិស័យ​អគ្គិសនី​នៅ​កម្ពុជា ។

ថ្លែង​ក្នុង​ពិធី​បិទទ្វា​ទឹក​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ នៅ​ខេត្តស្ទឹងត្រែង សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជាក់​ថា «​កម្ពុជា​ជា​ឋានសួគ៌​លោកីយ៍​នៃ​ការ​ប្រឆាំង […] ហើយ​ឲ្យ​តែ​ប្រឆាំង​ គឺ​បាន​លុយ​ពី​បរទេស​មក​ហើយ​» ។ សម្តេច​បាន​បញ្ជាក់​ថា «អ្នក​បរិស្ថាន​និយម​ខ្លះ មួយ​ចង់បាន​ថ្លៃ​អគ្គិសនី​ថោក ហើយ​ម្ខាង​ទៀត​បែរជា​តវ៉ា អ្វី​ៗ​ក៏​ប្រឆាំង ហើយ​មានមុខ​ប្រឆាំង​គ្រប់​ទីកន្លែង» ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ថា​ អ្នក​បរិស្ថាន​និយម​ត្រូវ​ពិចារណា​ឲ្យ​បាន​ច្បាស់លាស់ ព្រោះ​ប្រទេស​អ្នកមាន​ដែល​កំពុង​តែ​បូម​ប្រេង​លក់ ហើយ​មាន​សេវាកម្ម​យន្តហោះ​ខ្វាត់ខ្វែង​ គឺ​សុទ្ធតែ​ប៉ះពាល់​បរិស្ថាន​ទាំងអស់​។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​នេះ​ ជា​វា​រី​អគ្គិសនី​ធំ​ជាងគេ នេះ​គឺ​មាន​កម្លាំង ៤០០ មេ​ហ្គា​វ៉ា​ត់ ហើយ​ជា​ការ​វិនិយោគ​ពហុភាគី គឺ​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​សហ​ការ​ជាមួយ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​វៀតណាម​មួយ​ដែល​មាន​ភាគហ៊ុន ១០% ។ សម្តេច​បាន​បន្ត​ថា ដំណាក់កាល​ដុត​ទៀន ចង្កៀងប្រេងកាត ដុ​ច​ខ្លាញ់ត្រី … ត្រូវ​បាន​រសាត់​ឆ្ងាយ​ពី​ទឹកដី​កម្ពុជា​ហើយ​ ហើយ​ការ​នាំ​ចូល​អគ្គិសនី​ពី​វៀតណាម ថៃ និង​ឡាវ​មក​ផ្គត់ផ្គង់​នៅ​កម្ពុជា នឹង​មានការ​កាត់​បន្ថយ​ផង​ដែរ ។

សម្តេច​បាន​បញ្ជាក់​ថា​៖ «​ដើម្បី​ការ​រីក​លូតលាស់​វិស័យ​ឧ​ស្សហកម្ម សេវាកម្ម និង​កសិកម្ម​ផង​ដែរ ទាមទារ​ឲ្យ​វិស័យ​អគ្គិសនី​ដើរ​ឈានមុខ​លើ​វិស័យ​ផ្សេង​ៗ​ទៀត​» ។ ទេសចរណ៍​បច្ចុប្បន្ន​មិនមែន​ទេសចរណ៍​បក់ផ្លិត​ដូច​ពី​ដើម​នោះ​ទេ តែ​ជា​ទេសចរណ៍​ត្រូវការ​ម៉ាស៊ីនត្រជាក់ ដ​ណ្តើ​រ​យន្ត ហើយ​កំណើន​នៃ​ការ​ប្រើប្រាស់​អគ្គិសនី​កើន​ជាង​១០​ដង​នៅ​កម្ពុជា ​សូ​ម្បី​តែ​ការ​បង្កើត​ទារក ក៏​ទាមទារ​បន្ទប់​មាន​ភ្លើង​អគ្គិ​ស​នី មា​នក​ង្ហារ​ដែរ ​ត្រង់នេះ​ហើយ​បានជា​យើង​មាន​តម្រូវការ​ប្រើប្រាស់​អគ្គិ​ស​នី​ច្រើន​ឡើង​ៗ ។ សម្តេច​បាន​បញ្ជាក់​ថា ​វា​រី​អគ្គិសនី​នេះ​បាន​ចាយ​រយៈពេល៥​ឆ្នាំ​សម្រាប់​សាង​សង់ និង៤០​ឆ្នាំ​ទៀត​សម្រាប់​ដំណើរការ ដូច្នេះ​អគ្គិសនី​នេះ​ក្រោយ៤០ឆ្នាំ​ពី​ពេល​នេះ​តទៅ គឺ​រដ្ឋ​នឹង​យក​មក​គ្រប់គ្រង ១០០% ៕